ខេត្តក្រចេះ : តាមសេចក្តីរាយការណ៍ មកថាប្រាសាទ បុរាណចំនួន២ដែលមានទីតាំងនៅក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ស្ថិតក្នុងតំបន់ព្រៃឡង់ ត្រូវបានរង្គោះរង្គើរ បាក់បែករាយប៉ាយ ដោយគ្រឿងចក្ររបស់ក្រុមហ៊ុនស៊ីងបាយអូថេក ខូច អិល ធីឌី ។
ប្រាសាទដែលត្រូវបានសាង សង់ក្នុងយុគប្រាសាទសំបូរព្រៃគុកនោះមានឈ្មោះទី១ : ប្រាសាទលាវចោម និងទី២ឈ្មោះ : ប្រាសាទ ត្រពាំងក្របៅ មានទីតាំងស្ថិតនៅចំណុចនិយាមកាលេខ 13, 0017N 105,8929E _+3,79m ។
ក្រុមកម្មករបានស្នើ ដល់មន្រ្តីពាក់ព័ន្ធមេត្តាចុះពិនិត្យ ព្រោះក្រៅពីមន្រ្តី កម្មករ គឺមិនមាននរណា អាចលុកលុយចូលបាន ។
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះ ក្រុមហ៊ុនខាងលើ និង ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ មិនអាចរកការបំភ្លឺបាននោះទេ ៕