ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បែកធ្លាយនិងផ្ទុះការតវ៉ារឿងសហព័ន្ធចង់ក្តោបក្តាប់សហគមន៍សន្សំប្រាក់ទាំង៤សហគមន៍ក្នុងស្រុកសង្កែខេត្តបាត់ដំបង

បាត់ដំបង៖បុគ្គលិកសហគមន៍សន្សំប្រាក់ចំនួន៤ក្នុងស្រុកសង្កែខេត្តបាត់ដំបងនៅថ្ងៃនេះបានផ្ទះការតវ៉ាទាមទាផ្តាច់ខ្លួនដើម្បីនៅឯករាជ្យមិនចំណុះក្រោមការគ្រប់គ្រងរបស់សហពន្ធ័។លោកធុជ.ផល្លាជាតំណាងបុគ្គលិកសហគមន៍ទាំងអស់បានលើកឡើងនៅថ្ងៃទី១៣កក្តដានេះថា៖បុគ្គលិកសរុបចំនួន៣៥នាក់មកពីសហគមន៍ចំនួន៤ផ្សេងគ្នារួមមានសហគមន៍វឌ្ឍនះ,សហគមន៍អូរមុន្នី,សហគមន៍កំពង់ព្រៀងនិងសហគមន៍ខេមរាទាំងអស់គ្នាមិនសុខចិត្តសុំដកខ្លួនចេញពីសហពន្ធ័វិញបន្ទាប់ពីសហពន្ធ័បានឃុបឃិតគ្នាអនុមត័ដាក់បញ្ចូលអោយសហគមន៍ឋិតក្រោមការគ្រប់គ្រង់របស់ខ្លួន។ការដាក់បញ្ចូលនេះសហពន្ធ័បានផ្លាស់ប្តូរមុខងារនិងតួនាទីរបស់បុគ្គលិកឬអ្នកគ្រប់គ្រង់របស់សហគមន៍មិនសមរម្យនិងមិនអាចទទួលយកបានដោយអ្នកគ្រប់គ្រង់សហគមន៍ខ្លះត្រូវបានផ្លាស់ប្តូរទៅជាកម្លាំងសន្តិសុខជាកត្តាដែលក្រុមសហគមន៍មិនអាចទទួលយកបាន។ប្រភពមួយផ្សេងទៀតបានបង្ហើបអោយដឹងដែរថា:សហពន្ធ័កន្លងមកគ្រាន់តែទ្រទ្រង់ផ្នែកបច្ចេកទេសនិងមានលុយតម្កល់អោយសហគមន៍ខ្ចីធ្វើដើមទុនតែប៉ុណ្ណោះដោយសាតែបច្ចុប្បន្នសហគមន៍មានលទ្ធភាពនិងទទួលបានជោគជ័យលើការងារជាច្រើនគួឲ្យកត់សម្គាល់ដូចនេះហើយទើបសហព័ន្ធចង់ក្តោបក្តាប់អោយសហគមន៍ឋិតក្រោមចំណុះរបស់ខ្លួនទៅវិញ។ការតវ៉ានៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកសង្កែនេះត្រូវបានលោកអធិការហៅភាគីទាំងសងខាងមកជួបគ្នាដើម្បីរកចំណុចំណាល្អយកមកដោះស្រាយតាមដែលអាចធ្វើបាន។ក្នុងការជួបគ្នានេះភាគីខាងសហពន្ធ័បានបកស្រាយថា:ការដាក់បញ្ចូលគ្នារវាងសហគមន៍និងសហពន្ធ័នេះធ្វើអោយការងារនិងតួនាទីមួយចំនួនត្រូវជាន់គ្នាដូច្នេះខាងសហពន្ធ័សម្រេចផ្លាស់ប្តូរដើម្បីកិច្ចដំណើរការល្អប្រសើរឆ្ពោះទៅដៅតែមួយគឺបម្រើប្រជាពលរដ្ឋបន្តទៀត។លោកនី.រដ្ឋាអភិបាលរងស្រុកសង្កែបានបញ្ជាក់អោយដឹងថា៖ភាគីមានទំនាស់ទាំងសងខាងគប្បីព្យាយាមជួបគ្នាបន្តទៀតដើម្បីសម្រុះសម្រួលឈានដល់ការឯកភាពជាមួយគ្នាឡើងវិញនៅមានដំណោះស្រាយជាច្រើនទៀតដែលត្រូវរួមគ្នាពុំនោះទេអាចប៉ះពាល់ខ្លាំងទៅដល់ទំនុកចិត្តនិងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជាសមាជិកជាក់ជាមិនខាន។គួរបញ្ជាក់ថា:បច្ចុប្បន្នសហគមន៍ទាំង៤ខាងលើមានទីស្នាក់ការរួមធំមួយឈ្មោះថាសហគមន៍សន្សំប្រាក់សង្កែតាមរយៈកិច្ចដំណើរការធ្វើឥណ្ឌទាននិងសន្សំប្រាក់នេះមានប្រជាពលរដ្ឋចូលរួមផ្ទាល់ជាង១ម៉ឺននាក់ជាសមាជិកដោយឡែកទំហំទឹកប្រាក់ផ្នែកប្រាក់សន្សំបានចំនួនជាង៣០០០លានរៀលនិងទឹកប្រាក់ផ្នែកឥណ្ឌទានមានជាង៨០០០លានរៀលក្នុងពេលបច្ចុប្បន្ន៕សៅ សារិទ្ធ

IMG-20170714-WA0102

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com