ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អភិបាល និង អធិការខណ្ឌកំបូល ហាក់ដេកលក់ មិនដឹងល្បែងស៊ីសង «មាន់ជល់ online» ១កន្លែង ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កំពុងតែបង្កការភ័យខ្លាចដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន

រាជធានីភ្នំពេញ : សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋមកថា ទីតាំងមាន់ជល់ onlineខុសច្បាប់ខាងលើនេះ បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនល្បែង ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលម៉ោង.៥.ល្ងាច .រហូតដល់យប់ដោយគ្មានការបង្ក្រាប ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

ការបណ្តែតបណ្តោយនេះ ហាក់ប្រឆាំងទៅនឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព និង ប្រឆាំងប្រសាសន៍ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពី
រសៀលថ្ងៃទី០៨ខែកុម្ភៈឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ។ ឯកឧត្តម បានរម្លឹកដល់ កងកម្លាំង មានសមត្ថកិច្វទាំងអស់ ត្រូវ តែបង្ក្រាបឱ្យអស់នូវល្បែងស៊ី សងគ្រប់ប្រភេទ និងគ្រឿង ញៀន ពោលគឺរក្សាឱ្យបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ។

ឯកឧត្ដមបន្តថា ទាំងអ្នកក្រ អ្នកមាន លោកឧកញ៉ា គឺសុទ្ធតែត្រូវការសន្តិសុខដូចគ្នា ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com