ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ការទប់ស្កាត់ចំណីអាហារដូចជាកាកសំណល់មកពីប្រទេសថៃដែលបំផ្លាញសុខភាពពលរដ្ឋខ្មែររបស់មន្ត្រីគយសាខាខេត្តបាត់ដំបងមានការថយចុះដែរឬទេ?

IMG-20170715-WA0079បាត់ដំបង:បច្ចុប្បន្នមហាជននិងប្រជាពលរដ្ឋនៅតែមើលឃើញថានៅលើទីផ្សារខេត្តបាត់ដំបងនៅតែមានលក់សាច់មាន់,ឆ្អឹងស្លាប,ជង្គង់មាន់រួមនិងសាច់ជ្រូក,ត្រីក្លាសេយ៉ាងច្រើនស្ទើរគ្រប់លើទីផ្សារទាំងនេះហើយដែលមហាជននិងប្រជាពលរដ្ឋដាក់សំណួរមកទូរទស្សន៍ព្រះនរាយថា:តើនៅតាមច្រកព្រុំដែនកម្ពុជាថៃចំណុះក្នុងខេត្តបាត់ដំបងមានមន្ត្រីគយឬមន្ត្រីពាក់ព័ន្ធនានានៅប្រចាំការដែរឬទេ?បានជាទំនិញខូចគុណភាពនៅតែមានជាបន្តបន្ទាប់គ្រប់ច្រកជាពិសេសច្រកអូរំដួលក្នុងស្រុកភ្នំព្រឹកនិងច្រកភ្នំដីខេត្តបាត់ដំបង។ក្រុមមហាជននិងប្រជាពលរដ្ឋបន្តជាសំណួរទៀតថា:បច្ចុប្បន្នមន្ត្រីគយបង្ក្រាបដុតចោលបានតិចតែលក់ក្នុងទីផ្សារកាន់តែច្រើនដែលធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋនៅតែជាក្តីកង្វល់ចំពោះសុខភាពចាប់រាប់ពីពួកគាត់រហូតដល់កូនដល់ចៅជំនាន់ក្រោយទទួលរងគ្រោះពីបញ្ហានេះ។ឆ្លើយតបនិងការលើកឡើងរបស់មហាជននិងប្រជាពលរដ្ឋលោកហាក់.សុខរិនមេគយសាខាខេត្តបានបញ្ជាក់ប្រាប់អ្នកកាសែតនៅថ្ងៃទី១៥ខែកក្កដានេះខណះដែលលោកនិងមន្ត្រីលោកបានចាប់បានសាច់និងឆ្អឹងមាន់ដែលខូចគុណភាពចំនួន១២០គីឡូក្រាមរួមនិងនំដែលគ្មានស្លាកយីុហោចំនួន២០គ.កផងដែរនោះថា:ការបង្ក្រាបនេះដោយសាតែខាងលោកបានសហការណ៍ជាមួយមន្ត្រីគយប្រចាំច្រករួមនិងសមត្ថកិច្ចប្រចាំដែនទីនោះផងទើបឆ្មក់ចាប់បានលោកថា:ទន្ទឹមនិងចាប់បាននេះសោធក៏មានការឃ្លាំមើលជាប្រចាំផងដែរនេះបើយោងតាមសំដីរបស់លោកហាក់.សុខរិនបានបញ្ជាក់ប្រាប់អង្គភាពpressNewsប្រចាំខេត្តបាត់ដំបងធ្វើការចុះផ្សាយថ្ងៃទី១៥ខែកក្កដានេះ។ក្រោយពីបង្ក្រាបបានហើយមន្ត្រីគយដែលបានសហការណ៍ដ៏ស្អិតរមួតជាមួយគយប្រចាំការរួមនិងសមត្ថកិច្ចបានដុតបំផ្លាញចោលភ្លាមៗឲ្យមហាជននិងពលរដ្ឋមើលឃើញ។ការរៀបរាប់ពីបញ្ហាសហការណ៍ជាមួយគយច្រកអូរំដួលរបស់លោកហាក់.សុខរិននោះត្រូវបានមហាជននិងពលរដ្ឋលើកជាសំណួរបន្តថា:តើក្រៅពីសាខាខេត្តខកខានសហការណ៍នោះក្នុងមួយថ្ងៃៗចំណីអាហារដែលព្រៀបដូចកាកសំណល់នោះចូលក្នុងទីផ្សារប៉ុន្មានទៅ?ក្រុមប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់លោកអភិបាលខេត្តបាត់ដំបងច័ន្ទ.សុផលជាពិសេសរដ្ឋមន្ត្រីសាមីមេត្តាចាត់វិធានការក្តៅចំពោះមន្ត្រីគយតាមច្រកនិមួយៗឲ្យពង្រឹងសមត្ថភាពខ្លួនកុំចាំបាច់តែសាខាខេត្តចេញមុខសហការណ៍ដាស់ទឿនទើបចាប់បាននោះ៕សៅ សារិទ្ធ

IMG-20170715-WA0080

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com