បាត់ដំបង:ជាការពិតណាស់ថាទិវានេះពិតជាមានអត្ថន័យយ៉ាងសំខាន់សម្រាប់នៅក្នុងប្រទេសនិមួយៗក៏ដូចជាពិភពលោកផងដែរដែលបានបង្ហាញជាសត្យានុម័តអំពីការចូលរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានតម្លៃជាសកលចំពោះកម្ពុជាគឺជាការរួមចំណែកយ៉ាងពេញទំហឹងក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញភូមិឃុំត្រូវតែមានសុវត្ថិភាពរួមនិងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣និងកំណែទម្រង់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌឹតឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន.សែនជានាយកយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ដោយឡែកសម្រាប់ខេត្តបាត់ដំបងគឺក្រោមការគិតគួរនិងយកចិត្តទុកដាក់ពីសំណាក់សម្តេចក្រឡាហោមស.ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិរួមនិងលោកឧបនាយករដ្ឋមន្ត្រីកែវ.គឹមយ៉ានជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបងផងដែរ។ក្នុងពិធីដ៏មានសារះសំខាន់នេះដែរក៏បានអញ្ជើញចូលរួមពីមន្ត្រីសំខាន់ៗក្នុងខេត្តរួមនិងមន្ត្រីរាជការមកពីមន្ទីរស្ថាប័ន្ធជុំវិញខេត្តព្រមទាំងសិស្សានុសិស្សលោកគ្រូអ្នកគ្រូព្រះសង្ឃកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករក្រោមអធិបតីភាពរបស់លោកមាស.វិរិទ្ធជាអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រាំងគ្រឿងញៀន។នៅក្នុងពិធីនេះដែរអាជ្ញាធរខេត្តបានបង្ហាញរបាយការណ៍របស់ខ្លួនដល់អង្គពិធីនិងគណះអធិបតីយពាក់ព័ន្ធនិងសកម្មភាពដែលអាជ្ញាធរមានសមត្ថកិច្ចខេត្តខិតខំសម្រេចបានកន្លងមកអំពីលទ្ធផលដែលបង្ក្រាបបានរួមមាន:បង្រ្កាបបានចំនួន៥០៩ករណី,ឃាត់ខ្លួនជនសង្ស័យចំនួន៨៤៨នាក់ស្រី៤៤នាក់ដកហូតវត្ថុតាងប្រភេទ(WY)ជាសារធាតុញៀនបានចំនួន១៥.៩៣២គ្រាប់ស្មើនិង១៤៨៦,៤៨ក្រាម,គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា(ICE)ចំនួន២៨៣៣,៣៥ក្រាមនិងគ្រឿងញៀនប្រភេទអិុចស្តាសីុចំនួន១០,៧៧ក្រាមរួមនិងកញ្ឆានិងវត្ថុតាងជាច្រើនទៀតដែលពាក់ព័ន្ធហើយអាជ្ញាធរក៏បានធ្វើការផ្សព្វផ្សាយគ្រប់តាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកផងដែរ។នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរលោកអគ្គលេខាធិការមាស.វិរិទ្ធក៏បានឡើងអានសារលិខិតរបស់សម្តេចតេជោហ៊ុ.សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចែកជូនដល់អ្នកចូលរួមក្នុងអង្គពិធីបានស្តាប់ដោយក្នុងសារលិខិតរបស់សម្តេចបង្កប់ដោយនូវខ្លឹមសារពាក្យពេជ្យសួរសុខទុក្ខនិងយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋមន្ត្រីរាជការសិស្សានុសិស្សកងកម្លាំងគ្រប់លំដាប់ថ្នាក់។ក្នុងសារនោះដែរសម្តេចបានផ្តល់ការណែនាំដែលមាន៩ចំណុចសំខាន់ៗដែលមានខ្លឹមសារពាក់ព័ន្ធនិងអង្គពិធីនេះផងដែរដើម្បីជាការអនុវត្តបន្តរដើម្បីផលប្រយោជន៍សង្គមនិងប្រជាជន៕សៅ សារិទ្ធ
ពីនេះ ពីនោះ
រោងចក្រផលិតបារី ៣កន្លែងនៅក្បែរភ្នំតាម៉ៅ បំពុលបរិស្ថានធ្ងន់ធ្ងរដល់ខ្យល់ដង្ហើមរបស់ប្រជាពលរដ្ឋ
ហាងម៉ាស្សាខ្សាច់មាស បង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ប្រៀបដូចកាស៊ីណូ
តុលាការថៃចេញដីកាចាប់ខ្លួនឧកញ៉ាកុក អានបន្ទាប់ពីប៉ូលិសថៃ ឆ្មក់ចូលឆែកឆេរ ទីតាំង១៩ កន្លែង ជាកម្មសិទ្ធិរបស់ឧកញ៉ា កុក អាន រឹបអូសរថយន្តប្រណីតជាច្រើនគ្រឿងនិងប្រាក់ ២៧ លានបាត
អាគារធំស្កឹមស្កៃក្នុងស្រុកបាទី ខេត្តតាកែវ មហាជនសង្ស័យជាទីតាំងល្បែងស៊ីសងកាន់ឆ្នាំ
លោកស្រី អ៊ឹម ស្រីនឿន គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យសំណុំរឿងប្តីគាត់ឈ្មោះហៃ ផាត
ប្រជាពលរដ្ឋ នៅតំបន់ភ្នំសំពៅ បានបង្កើនរបរលក់ដូរកាន់តែច្រើន ប្រសើជាងសំណាកស្រុកដោយប្រថុយប្រថាន
តំបន់សង្ក្រានបាត់ដំបងស្រូបទាញអ្នកមកលេងជាង១លាន១សែននាក់ ក្នុងចំណោមភ្ញៀវជិត២លាននាក់ក្នុងរយៈពេលបីថ្ងៃ
នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ សម្រាប់ខេត្តបាត់ដំបង បានទាញកំណើនភ្ញៀវទេសចររហូតដល់ជាង៦៦ម៉ឺននាក់ មានការ កើនឡើងជាង២៧ភាគរយ ធៀបឆ្នាំមុន
ទីតាំងល្បែងអនឡាញសុីសងធំៗចំនួន៥កន្លែងនៅស្រុកស្អាង
បាត់កូនស្រី៤ខែ ប្តឹងប៉ូលីស ប្តឹងបេអឹមផង ស្ងាត់ដូចចោរលួចសេះ សូម្បីចុះសួរនាំក៏គ្នាន
“សួនតេជោសន្តិភាព” ក្រុងបាត់ដំបង នឹងបានរួចរាល់នាពេលខ្លីខាងមុខ
ប្រជាពលរដ្ឋនៅតែទទួចសំណូមពរ ដល់អាជ្ញាធរសង្កាត់ និងសាលាក្រុង ជួយសម្រូវផ្លូវជាច្រើនកន្លែង នៅភូមិកូនសេក ក្នុង សង្កាត់អូរចា
លោក ខៃ សុដា អនុប្រធានមន្ទីរក្ដាប់រួមនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បញ្ជាក់ពីសក្ដានុពលប្រព័ន្ធធារាសា ស្ត្រក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង
លោក ខៃ សុដា អនុប្រធានមន្ទីរក្ដាប់រួមនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បញ្ជាក់ពីសក្ដានុពលប្រព័ន្ធធារាសា ស្ត្រក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង
ការបន់ស្រន់រកក្តីសុខ នឹងរកទទួលទានឲ្យសមប្រកបរបស់ប្រជាពលរដ្ឋប្រុសស្រីមួយចំនួន នៅតែមានជំនឿលើរូបសំណាក តាដំបងក្រញួងថា នៅតែស័ក្កសិទ្ធ