ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សង្វៀនជល់មាន់ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចាប់ផ្តើមវិញហើយ ដោយមានការចូលហ៊ុនរឹងម៉ាំ ជាងមុន

ខេត្តព្រៃវែង ៖ ក្រោយពីបិទមួយរយៈខ្លី ពេលនេះសង្វៀនជល់មាន់របស់ជនជាតិវៀតណាម ដែលចូលហ៊ុនជាមួយជនជាតិខ្មែរ នៅស្វាយអាង៉ោង ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបើកដំណើរការឡើងវិញហើយ ។

កាលពីថ្ងៃម្សិលមិញ ភ្នាក់ងារអ្នកយកព័ត៌មានយើង បានចុះទៅដល់ទីតាំងល្បែងស៊ីសងនេះផ្ទាល់តែម្តង តាមសេចក្តីរាយការណ៍របស់ពលរដ្ឋ ឃើញថា សង្វៀនបញ្ជល់មាន់នេះ បានបើកដំណើរលេងឡើងវិញ ដោយមានអ្នកញៀនល្បែងស៊ីសងទាំងជនជាតិខ្មែរ និងវៀតណាម មកលេងយ៉ាងពពាក់ពពូន ។

សេចក្តីរាយការណ៍របស់ពលរដ្ឋ បានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងនេះ ទើបតែបើកដំណើរការឡើងវិញ៣- ៤ថ្ងៃប៉ុណ្ណោះ ក្រោយពីបិទមួយរយៈខ្លីក្នុងបរិបទឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។ តែយ៉ាងណា ពេលចាប់ផ្តើមបើកដំណើរការឡើងវិញ គេឃើញមានក្រុមអ្នកញៀនលែ្បងស៊ីសង បាននាំគ្នាស្ពាយអាគកសំណព្វចិត្តរបស់ខ្លួនស្កាត់ ទៅបញ្ជល់គ្នា ភ្នាល់ដាក់ប្រាក់ និងស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអើងកង ។

ប្រជាពលរដ្ឋបញ្ជាក់ថា តាំងពីមុនមក និងទើបតែបើកឡើងវិញថ្មីៗនេះ សង្វៀនបញ្ជល់មាន់មានបារមីខ្លាំង នៅស្វាយអាង៉ោង នេះ បានពង្វក់ពលរដ្ឋខ្មែរ ឲ្យធ្លាក់ក្នុងរណ្តៅអបាយមុខ ដោយម្នាក់ៗចាញ់ប្រាក់មិនតិចលានរៀលនោះទេ ។ ម្យ៉ាងទៀត វាក៏ជាដើមហេតុ បំបែកបំបាក់ជីវិតប្តីប្រពន្ធ អំពើហិង្សាក្នុងគ្រួសារ បទល្មើសចោរកម្ម និងបទល្មើសផ្សេងៗជាច្រើនទៀតផងដែរ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com