ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សិក្ខាសាលាស្តីពីវគ្គបណ្តុះបណ្តាលលើនីតិវិធីអនុវត្តថវិកានិងគ្រប់គ្រងហិរញ្ញវត្ថុសាធារណះឲ្យមានតម្លាភាព

បាត់ដំបង:នៅក្នុងអង្គសិក្ខាសាលាអាជ្ញាធរខេត្តបាត់ដំបងបានជំរុញដល់មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន១០០នាក់មកពីបណ្តាមន្ទីរនិងអង្គភាពជំនាញពាក់ពន្ធ័ចំនួន៧អោយពង្រឹងសមត្ថភាពការងាររបIMG-20170718-WA0050ស់ខ្លួនអោយមានប្រសិទ្ធភាពបន្តរឲ្យកាន់តែល្អដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិ។ក្នុងអង្គសិក្ខាសាលាដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តបើកវគ្គបណ្តុះបណ្តាលលើនីតិវិធីអនុវត្តថវិកានិងកម្មវិធីសម្រាប់អង្គភាពថវិការដល់មន្ត្រីរាជការចំនួន១០០នាក់ដែលមកពីខេត្តបាត់ដំបងប៉ៃលិនពោធិ៍សាត់និងខេត្តបន្ទាយមានជ័យធ្វើឡើងនៅថ្ងៃទី១៧កក្តដានេះលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងបានលើកឡើងថា:មន្ត្រីក្នុងមន្ទីរអង្គភាពនានាពាក់ពន្ធ័នៅថ្នាក់ខេត្តទាំងអស់ត្រូវប្រឹងប្រែងធ្វើយ៉ាងណាក្នុងការលើកកម្ពស់អោយបាននូវការយល់ដឹងលើជំនាញរបស់ខ្លួនដើម្បីឆ្លើយតបទៅនិងកិច្ចការជំនាញសំដៅរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះពិសេសសម្រាប់ការអនុវត្តថវិកាកម្មវិធីពេញលេញនិងអង្គភាពថវិការ។លោកបន្តថា:កន្លងមកមន្ត្រីមួយចំនួនជួបនូវបញ្ហាប្រឈមខ្លះៗក្នុងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះដោយសារតែកង្វះធនធានមនុស្សនិងបទពិសោធន៍គ្រប់គ្រាន់នៅមានកំរឹតនៅឡើយ។វគ្គបណ្តុះបណ្តាលនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកានេះពិតជាមានសារះសំខាន់ណាស់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍន៍សមត្ថភាពនិងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្តពិសេសមន្ត្រីរាជការដែលជារជ្ជទេយ្យករនិងរជ្ជទេយ្យកររងរួមទាំងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុដែលបាននិងកំពង់ចាប់ផ្តើមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនៅឆ្នាំ២០១៧នេះដែលជាផ្នែកមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា។ដោយឡែកនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកអិន.អេនបានពន្យល់ថា:កម្មវិធីបណ្តុះបណ្តាលនិងកសាងសមត្ថភាពនេះគឺមានគោលបំណងបង្កើនការយល់ដឹងនិងពង្រីកសមត្ថភាពថែមទៀតដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពពាក់ពន្ធ័នៅគ្រប់រាជធានីខេត្តទូទាំងប្រទេសអនុវត្តថវិការកម្មវិធីពេញលេញប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពអនុលោមតាមក្រមសីលធម៌និងវិជ្ជាជីវះជាធរមាន។ចំពោះវគ្គបណ្តុះបណ្តាលខាងលើនេះគឺផ្តោតសំខាន់ទៅលើមូលដ្ឋាននៃការរៀបចំថវិកាតាមកម្មវិធីនិងការបង្កើតអង្គភាពថវិការនីតិវិធីនៃការអនុវត្តថវិកាសម្រាប់អង្គភាពថវិការួមនិងនីតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យចំណូលនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាននិងកិច្ចបញ្ជីការគណនេយ្យកាន់កាប់ដោយរជ្ជទេយ្យករចំណូលនិងរជ្ជទេយ្យប្រទានឲ្យកាន់តែល្អប្រសើរ៕សៅ សារិទ្ធ

IMG-20170718-WA0050

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com