ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ល្បីអ្នកធំម្នាក់នៅអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងប្រើគ្រឿងចក្រចាក់ដីរំលោភយកដីចំណីទន្លេ នៅក្នុង ភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្តកណ្តាល : ក្រោយពីមានឡានដឹកដី សម្រុកយកទៅចាក់ នៅក្នុងដីឡូ១កន្លែង ស្ថិតនៅភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាដីជាប់នឹងមាត់ទន្លេនោះមក មានបណ្តាញសារព័ត៌មានមួយចំនួន បានចុះផ្សាយ ជាបន្តបន្ទាប់ តែមិនមានការបង្ហាញជាលទ្ធផល នៃការចុះពិនិត្យយ៉ាងណានោះទេ។

តាមប្រភព ពីប្រជាពលរដ្ឋ រស់នៅ ភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឲ្យដឹងថា ដីនេះ.ជាដីចំណីទន្លេ ក្រុមឈ្មួញ គួកជេរ ដើរទិញពីប្រជាពលរដ្ឋ ដែលមានដី.ជាប់ដី ចំណីទន្លេ ដែលធ្លាប់.អាស្រ័យផល អ្នកខ្លះ បាន ២០០០០ដុល្លា អ្នកខ្លះទៀត បាន ៣០០០០ដុល្លា មានច្រើនគ្រួសារ ដោយក្រុម.អ្នកគួកជេរ ប្រាប់ថា ដីនេះ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ជាអ្នកឲ្យទិញ ។

បើយោងតាម អនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងដីចំណី ទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ អាង របស់រាជរដ្ឋាភិបាល គ្មានបុគ្គល់ណាម្នាក់ មានសិទ្ធិ ទិញលក់ ឡើយ ។
នៅថ្ងៃទី៩ ខែមិនា ឆ្នាំ២០២២ នេះសារព័ត៌មាន ព្រះនរាយណ៍ បានធ្វើការទំនាក់ទំនង ទៅលោក គុណ ញឹម តាមប្រព័ន្ធតេឡេក្រាម នៅម៉ោង៧ និង ៣០នាទីព្រឹក ដោយលោកបានបើកមើលសំណួរ ហើយមិនបានឆ្លើយតប ទៅនឹងសំណួរ ថាយ៉ាងណានោះទេ រហូតដល់ ម៉ោង១១ ព្រឹកថ្ងៃដដែល នេះ។

ដោយឡែក អភិបាលស្រុកខ្សាច់កណ្តាល លោក ប៊ុន ផេង បានប្រាប់ព្រះនរាយណ៍ថា ចាំលោកចុះទៅមើល ។ តែតាមមេការមើលការខុសត្រូវលោក ថា ប៊ុនថន បានអះអាងថា រឿងចាក់ដីនេះ បានដឹងលឺ ដល់មន្រ្តីពាក់ព័ន្ធអស់ហើយ សូម្បីគណៈអភិបាលខេត្ត ផងដែរ ។

គួររំលឹកថា កាល ពី ឆ្នាំ ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បាន បញ្ជា ឲ្យ ក្រុមហ៊ុន ឯកជន ដ៏មាន ឥទ្ធិពល គឺ ក្រុមហ៊ុន របស់អ្នកស្រី ជឹង សុភាព ហៅ យាយ ភូ កាយ ដី ក្រហម ចេញពី ឆ្នេរសមុទ្រ នៅ ចំណុច ព្រែក ត្រែង ក្នុង ភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ម្ដងហើយ ។ ដោយឡែក ករណីចាក់ដី រំលោភ យកច្រាំងទន្លេនេះ ប្រហែលត្រូវមានការបញ្ជា ពីសម្ដេច ហើយមើលទៅ ដូចករណីដីព្រៃលិចទឹក នៅបឹងទន្លេសាបជាដើម ទើបអាចដឹងការពិត ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com