ខេត្តកណ្តាល : ពិតជាអស់ឆ្ងល់ហើយ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ ដោយមន្រ្តីឃុំម្នាក់ បានបង្ហើបព្រះនរាយណ៍ ថា ក្រុមបូមខ្សាច់ នៅភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល យកទៅចាក់នៅដីខ្នាតយក្ស ១កន្លែងនៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល គឺជារបស់លោក គុណ ញឹម មេគយ បច្ចុប្បន្ន នេះឯង ។
មន្រ្តីរូបនោះ បានត្រឹមស្នើអោយពួកគេស្រោចទឹកប៉ុណ្ណោះ ហើយចំពោះច្បាប់ទំលាប់ លោកមិនមានសមត្ថភាព សួរនាំពួកគេនោះទេ ព្រោះគេធ្វើការធំប៉ុណ្ណា ប៉ុណ្ណី គឺលោក រុញអោយទៅសួរមេការ តែម្តងទៅ បានដឹងច្បាស់ ។
ចំពោះការបូមខ្សាច់ ពីទន្លេ យកទៅចាក់នៅដីខ្នាតយក្សរបស់ លោក គុណ ញឹម នេះ ត្រូវបានមេការប្រាប់ថា : ពួកគេមិនមែនធ្វើអាជីវកម្ម អីនោះទេ ។ សូមអោយថត សាឡង់បូមខ្សាច់ផ្សេងៗ ទៀតដែលកំពុង ធ្វើសកម្មភាពលើដងទន្លេ នេះផង។
សកម្មភាពដឹកជញ្ជូនខ្សាច់ យ៉ាងសកម្មយកទៅបំពេញដីខាងលើគឺមានរយៈពេលយូរខែ មកហើយ ដែលប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ មានការមិនសប្បាយចិត្តចំពោះ ខ្សាច់ហ៊ុយចូលផ្ទះ និង បំផ្លាញសុខភាព ពួកគាត់តែម្តង ។
ពួកគាត់ក៏បានសំណូមពរ ដល់មេការ គួរស្រោចទឹកអោយបានច្រើនដង និងជាប់លាប់ ហើយខ្សាច់កក នៅលើផ្លូវត្រូវឈូសសំអាតជារាងរាល់ថ្ងៃផង ។
ប្រជាពលរដ្ឋដែលជាអ្នករៀបដី ឬ ហៅថាជាអ្នកគួកជេរ នៅតំបន់នោះ បានខ្សឹបថា ដីតំបន់អរិយក្សត្រ និង បារាច ២ឃុំជាប់គ្នានេះ ពិសេសផ្នែកមាត់ទន្លេ គឺលោក គុណ ញឹម បានទិញ ពីអ្នកភូមិ ធ្លាប់អាស្រ័យ បានជា ច្រើនរយម៉ែត្រ ។ការលក់ថោកៗ ខ្លះបាន២ម៉ឺន ៣ម៉ឺន ៥ម៉ឺនដុល្លា ដោយពួកគាត់យល់ថា ជាដីជាប់មាត់ទន្លេ ណាមួយខ្លាចបាក់ច្រាំង និង មិនមានប្លង់រឹងទៀតផង ។
ប្រភពថា ដីនៅតំបន់នោះ មានតម្លៃណាស់ ដីជាប់មាត់ទន្លេ ១ការ៉ែ ពី១៥០០ដុល្លា ទៅ២០០០ដុល្លា និង ដីជាប់ផ្លូវសំខាន់ៗ ក៏មានតម្លៃ១ម៉ែត្រដើរ ចាប់ពី៣ម៉ឺនដុល្លា រហូតដល់ ៥ម៉ឺនដុល្លា តាមបណ្តោយវែង និង បណ្តោយខ្លី ។
ពាក់ព័ន្ធបញ្ហានេះ ក្រុមអ្នករកស៊ី លក់ខ្សាច់ បានសំណូមដល់ក្រសួងរ៉ែ និងថាមពល និង អាជ្ញាធរ ខេត្តកណ្តាល មេត្តាចុះពិនិត្យផង ។កុំអោយគេថា គ្រាន់តែលឺឈ្មោះអ្នកធំ មិនហ៊ាន ហើយសំងំ ធ្វើមិនដឹង មិនលឺ និង មិនឃើញ ដូច្នេះ ៕