ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្តព្រះវិហារឃាត់បានរថយន្តខ្នាតយក្សមួយគ្រឿងដឹកបាវអង្កាមពីលើបង្កប់ឈើពីក្រោម 

ខេត្តព្រះវិហារ ÷   កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារបំបែកឯកទ្ទកម្មល្បិចឆ្អិន

ភ្នែកឃាត់រថយន្តខ្នាតយក្សរបស់ក្រុមឈ្មួញ១គ្រឿងដែលពួកគេបានប្រើរូបភាពដោយដឹកបាវអង្កាមពីលើបង្កប់ឈើពីខាងក្រោមជាច្រើនម៉ែតគូបបំរុងដឹកលោតឆត្រ័យកទៅលក់បន្តនៅតាមបណ្តា
ខេត្តនានាតែលេខដាក់អារក្សជាន់ឆត្រ័មិនគ្រលាស់នឹងជាថ្ងៃអន្សារបស់ពួកគេមកដល់ផងនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារធ្វើកាបង្ក្រាបកាលពីវេលាម៉ោងប្រមាណជា១នឹង៤៥នាទីឈានចូលថ្ងៃទី២៤ខែមិនាឆ្នាំ២០២២នៅចំនុចភូមិបុស្សឃុំម្លូរព្រៃពីរស្រុកឆែបខេត្តព្រះវិហារ។

គួរបញ្ជាក់ផងដែរក្នុងកិច្ចចុះប្រតិបត្តិកាបង្ក្រាបទៅលើរថយន្តខ្នាត់យក្សរបស់ក្រុមឈ្មួញដែលដឹកជញ្ជូនឈើអាធិបតេយ្យដោយគ្មានច្បាប់អនុញាតិពីសំណាកកម្លាំងសមត្ថកិច្ចចម្រុះខាងលើនេះគឺក្រោមកិច្ចសម្របសម្រួលផ្ទាល់របស់លោកវុធ សាវីព្រះរាជអារងនិងជាអ្នកនាំពាក្យនៃអយ្យការអម
សាលាដំបូងខេត្តព្រះវិហារ។

លោកវុធ សាវីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានបញ្ជាក់ប្រាប់មកក្រុមអ្នកសាព័ត៏មានយើងតាមប្រពន្វ័តេលេក្រាមនៅល្ងាចថ្ងៃទី២៤ខែមិនាឆ្នាំ២០២២នេះថា រថយន្ត១គ្រឿងជាមធ្យោបាយដឹកបទល្មើសដែលកម្លាំងសមត្ថកិច្ចចម្រុះធ្វើកាបង្ក្រាបបានខាងលើគឺប្រភេទរថយន្តម៉ាកFUSO.V1.ពណ៏ផ្ទៃមេឃពាក់ស្លាកលេខក្បាល.កំពង់ចាម.3A.7119នឹងកន្ទុយសណ្តោងលេខខាងក្រោយ.កំពងចាម .4A.0384ដែលបើកបរដោយតៃកុងឈ្មោះកៅ វឌ្ឍនាភេទប្រុសអាយុ២៥ឆ្នាំបច្ចុប្បន្នស្នាក់នៅភូមិអំពិលធំឃុំខ្វិតធំស្រុកព្រៃឈខេត្តកំពងចាម លោកវុធ សាវីបន្តទៀតថាក្រោយការឃាត់រថយន្តខាងលើកម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញឈើអារប្រភេទឈើថ្មីដែលជាប្រភេទឈើលេខ១នឹងឈើអារប្រភេទឈើលេខ២ប្រមាណ៣០ម៉ែតគូបដែលក្រុមឈ្មួញដឹកបន្លំជាមួយនឹងប្រភេទឈើផ្ទះចាស់បង្កប់បាវអង្កាមពីខាងលើឈើពីខាងក្រោម។តែបើទោះបីសកម្មភាពក្រុមឈ្មួញប្រើប្រាស់រូបភាពក្លែងបន្លំក្នុងកាបំភាន់ភ្នែកសមត្ថកិច្ចយ៉ាងណាក្តីដោយបានការយកចិត្តទុកដាក់ក៏ដូចជាកាណែនាំពីលោកនួន សុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារក្នុងនាមមន្ត្រីជំនាញគឺបានបំបែកឯកទ្ទកម្មល្បិចឆ្អិនភ្នែករបស់ក្រុមឈ្មួញខាងលើរហូតឈានទៅបង្ក្រាបរថយន្តខាងលើទទួលបាននូវភាពជោគជ័យ។

គួរបញ្ជាក់ផងដែរថាឈើរួមទាំងរថយន្តជាមធ្យោបាយដឹកជញ្ជូនបទល្មើសគ្មានលិខិតអនុញាតិដែលកម្លាំងសមត្ថកិច្ចចម្រុះធ្វើកាបង្ក្រាបបានខាងលើបច្ចុប្បន្នត្រូវបានសមត្ថកិច្ចជំនាញរឹបអូសនឹងដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើឆែបដើម្បីធ្វើកាវាស់វែងចងក្រងសំណុំរឿងចាត់ការបន្តតាមនិតិវិធីនៃច្បាប់។
យ៉ាងណាក៏ដោយមហាជនរងចាំអ៊ុតមើលថាតើវាសនារបស់មេឈ្មួញឈើដ៏ល្បីឈ្មោះគឿន ប្រុស ភេទប្រុសអាយុ២៩ឆ្នាំបច្ចប្បន្នស្នាក់នៅភូមិបុស្សឃុំម្លូរព្រៃពីរស្រុកឆែបខេត្តព្រះវិហារដែលជាមេឈ្មួញដ៏ល្បីប្រចាំស្រុកឆែបដែលលោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តព្រះវិហារបានកំណត់បានអត្តសញ្ញាណបានទៅហើយនោះអាចគេចផុតពីការចោទប្រកាន់ពីតំណាងនៃអយ្យការសាលាដំបូងខេត្តព្រះវិហារបានដែរឬទេ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com