រាជធានី ភ្នំពេញ ៖ ប្រជាពលរដ្ឋ ប្រមាណ ៣៩ គ្រួសារ ក្នុង ចំណោម អ្នកទិញ ដី ប្រមាណ ជិត ១០០ ឡូ តិ៍ ពី លោក ឧកញ៉ា អ៊ឹ ង ឃាង ប្រធាន ក្រុមហ៊ុន អ៊ឹ ង ឃាង គ្រុប បាន ផ្ទុះ ការ តវ៉ា ដោយ លើក បដា និង រូបថត សម្តេច តេ ជោ និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត យ៉ាង ព្រោងព្រាត ដើម្បី ស្នើ អោយ ក្រុមហ៊ុន លក់ អ ចនទ្រ ព្យ ខាងលើ ដែល ធ្លាប់ មានរឿង អាស្រូវ ដីធ្លី កន្លង មក ត្រូវ តែ ប្រគល់ ប្លង់ កម្មសិទ្ធិ ទៅ តាម កិច្ចសន្យា សះជា និង បញ្ចប់ វិវាទ ។
ការ តវ៉ា ខាងលើ នេះ បាន ផ្ទុះ ឡើង កាលពី វេលា ម៉ោង ប្រមាណ ៨ ព្រឹក ថ្ងៃ ទី ០១ ខែមិថុនា ឆ្នាំ ២០២២ ដោយ ប្រជាពលរដ្ឋ ក៏ បាន ជួប ប្រមូលផ្តុំ គ្នា លើ ដី ឡូ តិ៍ ដែល ពួក គាត់ ទិញ និង ខ្លះ ធ្វើ ផ្ទះ រស់ នោះ រួចរាល់ ហើយ ស្ថិត នៅ ក្នុងភូមិ ភ្លូរ ផ្អែម សង្កាត់ គោករ ការ ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ ។
ប្រជាពលរដ្ឋ ក៏ បាន ទ ទួ ច សុំ ដល់ សម្តេច តេ ជោ ហ៊ុន សែន មេត្តា ជួយ អន្តរាគមន៍ ជា លើក ទី ២ បន្ទាប់ ពី ការ អន្តរាគមន៍ លើក ទី ១ បាន ត្រឹមតែ កិច្ចសន្យា សះជា និង បញ្ចប់ វិវាទ នៅ តែ លើ ក្រដាស់ តែ លោក ឧកញ៉ា អ៊ឹ ង ឃាង មិន បាន គោរព នូវ កិច្ចសន្យា របស់ ខ្លួន ប្រគល់ ប្លង់ អោយ ពួក គាត់ តាម កិច្ចសន្យា ក្រោម ការ សម្របសម្រួល ដោះស្រាយ ពី សំណាក់ លោក ដួង តារា ជំនួយការ ផ្ទាល់ និង នោះ ឡើយ ។
នៅ ក្នុង ការ តវ៉ា ប្រជាពលរដ្ឋ ក៏ បាន កាន់ និង លើក រូបថត សម្តេច តេ ជោ ហ៊ុន សែន និង រូប សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុ ន រ៉ា នី ហ៊ុន សែន ព្រមទាំង លើក ជា បដា ភ្ជាប់ ជាមួយ រូបថត លោក ឧកញ៉ា អ៊ឹ ង ឃាង ផង ដែរ ។
បដា ខាងលើ នេះ ដែល មាន ខ្លឹមសារ អោយ ដឹង ថា « សូម សម្តេច ពុក មេត្តា ជួយ ប្រជាពលរដ្ឋ ជា លើក ទី ២», សូម អោយ លោក ឧកញ៉ា អ៊ឹ ង ឃាង ប្រគល់ ប្លង់ កម្មសិទ្ធិ ដី ជូន ប្រជាពលរដ្ឋ » និង សូម អោយ លោក ឧកញ៉ា អ៊ឹ ង ឃាង ប្រគល់ ប្លង់ កម្មសិទ្ធិ ជូន ប្រជាពលរដ្ឋ តាម ការ កំណត់ នៃ កិច្ចសន្យា សះជា » ជាដើម ។
បើ តាម ប្រជាពលរដ្ឋ ដែល បាន ផ្ទុះ ការ តវ៉ា បានអោយ ដឹង ថា ពួក គាត់ បាន នាំ គ្នា មក ទិញ ដី ឡូ តិ៍ របស់ លោក ឧកញ៉ា អ៊ឹ ង ឃាង នេះ ដែល មាន លោក ឧកញ៉ា ឡាយ លន់ ជា អ្នកតំណាង លក់ អស់ រយៈពេល ប្រមាណ ៣ ឆ្នាំ មក ហើយ និង បាន ប្រគល់ ប្រាក់ គ្រប់ ចំនួន ។ នៅ ក្នុង ការ ទិញ លក់ នោះ ក្រុមហ៊ុន បាន ធ្វើ កិច្ចសន្យា ថា កាត់ ប្លង់ រឹង ជូន ពួក គាត់ ក្នុង រយៈពេល ប្រមាណ ៣ ទៅ ៦ ខែ ហើយ ក៏ បាត់ ដំណឹង រហូត ។ នៅ ពេល ដែល ពួក គាត់ ទៅ សួរនាំ ក្រុមហ៊ុន ចេះ តែ ពន្យា ពេល ដោយ លើក ហេតុផល ថា « កូ វី ដ ១៩» ។
ពលរដ្ឋ ផ្ទុះ ការ តវ៉ា បន្ត ថា នៅ ក្នុង ដំណាក់ នេះ ដោយសារ តែ ខ្លះ បាន បង់លុយ គ្រប់ ក៏ បាន ទៅ សុំ ច្បាប់ ពី សង្កាត់ សាងសង់ ផ្ទះ រស់ នោះ បណ្តើរ ៗ ហើយ ស្រាប់តែ នៅ ថ្ងៃ ទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ម្ចាស់ ដើម លោក ឧកញ៉ា អ៊ឹ ង ឃាង ក៏ បាន ចេញ មុខ មក ដោយ យក រនាំង ដែក មក បិទ មិន អោយ ដឹក គ្រឿងសំណង់ និង មក ហាមឃាត់ ការដ្ឋាន ទើប ពួក គាត់ នាំ គ្នា ប្តឹង លោក ឧកញ៉ា ឡាយ លន់ ដែល ជា តំណាង លក់ ទៅ សាលាសង្កាត់ព្រមទាំង នាំ គ្នា តវ៉ា ស្នើ អោយ ក្រុមហ៊ុន ទទួលខុសត្រូវ ចេញ មក ដោះស្រាយ ធ្វើ ប្លង់ ជូន ពួក គាត់ តាម កិច្ចសន្យា ។
តាម ប្រជាពលរដ្ឋ ក៏ បានអោយ ដឹង ទៀត ថា បន្ទាប់ ពី ពួក គាត់ លើក បដា តវ៉ា និង មានការ អន្តរា គមន៍ ពី សម្តេច តេ ជោ ហ៊ុន សែន នៅ ថ្ងៃ ទី ១១ ខែសីហា ឆ្នាំ ២០២១ លោក ឧកញ៉ា អ៊ឹ ង ឃាង និង លោក ឧកញ៉ា ឡាយ លន់ ដែល ជា តំណាង លក់ ក៏ បាន ជួប ជាមួយ ប្រជាពលរដ្ឋ និង មានការ សម្របសម្រួល ពី លោក ដួង តារា ជំនួយការ ផ្ទាល់ សម្តេច តេ ជោ ហ៊ុន សែន ធ្វើ កិច្ចសន្យា សះជា និង បញ្ចប់ វិវាទ ដោយ សន្យា ថា នឹង ប្រគល់ ប្លង់ ដី ស្របច្បាប់ ជូន ពួក គាត់ ទាំង ៣៧ គ្រួសារ តែ លោក ឧកញ៉ា ទាំង ពីរ នាក់ ខាងលើ នេះ មិន បាន គោរព និង អនុវត្ត តាម កិច្ចសន្យា ឡើយ ។
ក្រុម អ្នក តវ៉ា បាន បញ្ជាក់ ថា តាម កិច្ចសន្យា សះជា និង បញ្ចប់ វិវាទ ដីធ្លី ចុះ ថ្ងៃ ទី ១១ ខែសីហា ឆ្នាំ ២០២១ លោក ឧកញ៉ា ទាំង ពីរ នេះ ក្រោយ ពី ទទួល ប្រាក់ ពី ប្រជាពលរដ្ឋ គ្រប់ ចំនួន គាត់ មាន កាតព្វកិច្ច រៀបចំ ឯកសារ ចុះបញ្ជី កាត់ ប្លង់ ដី និង ផ្ទេរកម្មសិទ្ធិ ជូន ប្រជាពលរដ្ឋ យ៉ាង យូរ ត្រឹម រយៈពេល ៦ ខែ ( ប្រការ ២,៣) នៃ កិច្ចសន្យា សះជា និង បញ្ចប់ វិវាទ ដល់ ពេល កំណត់ ត្រូវ ប្រគល់ ប្លង់ កម្មសិទ្ធិ ដី ប៉ុន្តែ រហូត មក ដល់ ពេល នេះ គឺ រយៈពេល ១០ ខែ មក ហើយ នៅ តែ លោក ឧកញ៉ា អ៊ឹ ង ឃាង មិន បាន ប្រគល់ ប្លង់ កម្មសិទ្ធិ ដី ស្របច្បាប់ ជូន ដល់ ពួក គាត់ ដែល ជា ប្រជាពលរដ្ឋ ជា ទិញ ដី ឡើយ ។ នៅ ក្នុង រយៈពេល កន្លង មកនេះ ពួក គាត់ ក៏ បាន ធ្វើ លិខិត ជូនដំណឹង ទាមទារ ជា ប្លង់ កម្មសិទ្ធិ ពី លោក ឧកញ៉ា អ៊ឹ ង ឃាង និង លោក ឧកញ៉ា ឡាយ លន់ តាម រយៈពេល លោក ដួង តារា អោយ ជួយ អន្តរាគមន៍ បន្ថែមចំនួន ៣ លើក មក ហើយ តែ ពុំ បានជា ផ្លែផ្កា ។