មានផ្ទៃដីមិនដល់កន្លះហិកតា(40*80)ផងនោះ ផ្សារជម្ពូវ័ន ក៏ជាផ្សារតូចមួយស្ថិតនៅជាយរាជធានីភ្នំពេញ ដែលហ៊ុមព័ទ្ធទៅដោយរោងចក្រ ផ្ទះជួល ផ្ទះប្រជាជន វត្តអារាម សាលារៀន និង មណ្ឌលសុខភាព ជាដើម ។ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនប្រជាជនដែលមកផ្សារជម្ពូវ័នចេះតែកើនឡើង ពិសេសលើតំរូវការ ទិញសំភារៈផ្ទះបាយ សំលាក់បំពាក់ និង ម្ហូបអាហារជាដើម ដែលធ្វើអោយតូបអាជីវករក្នុងផ្សារទាំង 201 តូបមិនអាចទប់ទល់ នឹងចំនួនអ្នកទិញបាននោះទេ ។ទន្ទឹមនឹងនេះក្រុមអាជីវករចល័តក៏មានវត្តមាន រាយប៉ាយនៅក្បែរៗមុខផ្សារទៅខាងលិច ដែលសកម្មភាពនៃការហៀរចេញមកខាងក្រៅផ្សារនេះធ្វើអោយ មានភាពលំបាកក្នុងការគ្រប់គ្រងផងដែរ ។
លោក ឌួង យ៉ាម៉ៅ ប្រធាន គណកម្មាធិការផ្សារជម្ពូវ័ន អង្គុយក្នុងការិយាល័យផ្សារធ្វើពីទូកុងតើនឺ ដែលមានទំហំប្រមាណ 2គុណនឹង2ម៉ែត្រ
បាននិយាយថា ដោយមានភាពយោគយល់ខ្លាំង ចំពោះបងប្អូនអាជីវករចល័ត ដែលហៅថា មានកញ្ជើរ ល្អី ឬ ក្រាលតង់កៅស៊ូ លក់មួយព្រឹកៗនៅស្លាបខាងស្តាំនៃផ្សារគឺជាវត្តមានបងប្អូន ដែលធ្លាប់លក់នៅក្នុងផ្សារឯកជនទាំង4 ទីតាំងនោះ ។
លោកថាដោយផ្សារឯកជនជួលពួកគាត់មានតំលៃថ្លៃ ចាប់ពី 10000រៀល រហូតដល់ 20000រៀល (2ម៉ឺនរៀល)ក្នុងមួយថ្ងៃនោះ ពួកគាត់ខ្លះក៏នាំគ្នា មកក្រាលតង់ ចេញមកលក់ខាងក្រៅវិញ ។លោកថា ដើម្បី ដោះស្រាយកុំអោយមានភាពរញ៉េរញ៉ៃទៀតនោះ មានតែ ខាងផ្សារឯកជនទាំង 4 នោះ បញ្ចុះតំលៃអោយទាបបំផុត សំរាប់អាជីវករតូចតាច ។ ចំពោះបញ្ហាផ្ញើឡាន កង់ ម៉ូតូ ខាងផ្សារមិនមានទីតាំងជាកម្មសិទ្ធរបស់ផ្សារនោះទេ គឺមានតែរបស់ឯកជន ប៉ុណ្ណោះ ។សូមបញ្ជាក់ថា ផ្សារជម្ពូវ័ន ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ4 ហួសរង្វង់មូលចោមចៅ ប្រមាណ1គីឡូម៉ែត្រ មានស្ពានថ្មើរជើង2 អមសងខាង ។សកម្មភាពដែលមានភាពមមាញឹកជាងគេគឺនៅនៅថ្ងៃអាទិត្យ ពិសេសគៀកភ្ជុំផងនោះ មិនបាច់និយាយទេ គឺឈឺក្បាលក្នុងរៀបចំសណ្តាប់ធ្នាប់ ។