ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ជា ជាតិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំសិក្សា ២០២១-២០២២

(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង ឯកឧត្ដម ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំសិក្សា ២០២១-២០២២ ។

ក្នុងពិធីនោះដែរក៍មានការចូលរួមពីឯកឧត្តមតូច ប៉ូលីវ៉ា អភិបាលរងខេត្ត លោកប្រធាន អនុប្រធាន លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្រីអភិបាលរងក្រុងស្វាយរៀង កងកម្លាំងទាំង៣ លោក លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការដៃគូជាតិ-អន្តជាតិ លោកនាយក នាយករង នាយិកា នាយិការង វិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សាក្នុងខេត្តស្វាយរៀង ។

ក្នុងពិធីនោះឯកឧត្តមជា ជាតិ បានធ្វើការកោតសរសើរចំពោះមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច របស់ខ្លួនអស់រយៈពេលមួយឆ្នាំសិក្សាកន្លងមក ទៅតាមតួនាទីនិងមុខងាររៀងៗខ្លួនទទួលបានជោគជ័យ។

ឯកឧត្តមបានបន្តថានៅរយះពេល២ឆ្នាំនេះ នៅសកលលោកក៏ដូចជាប្រទេសកម្ពុជាបានជួបនិងវិបត្តជំងឺកូវិដ-១៩ ដែលបានរីករាលដាល បង្កការរាំងស្ទះដល់ការសិក្សារៀនសូត្រដល់សិស្សានុសិស្ស នៅក្នុងសាលារៀនទូទាំងប្រទេស ។ ឯកឧត្តមបន្តថា បើតាមរយៈរបាយការណ៍របស់លោកខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាសរបញ្ជាក់ឲ្យឃើញថា វិស័យអប់រំមានដំណាក់កាលវិវត្តន៍ គួឲ្យកត់សម្គាល់ទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈរូបវ័ន្តនានា រូមទាំងគុណភាពអប់រំ តាមរយៈការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំយុវជន និងកីឡា ។ ឯកឧត្តមបានណែនាំដល់លោក លោកស្រី ដែលជាបុគ្គលិកអប់រំទាំងអស់នៅទូទាំងខេត្តស្វាយរៀង ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀន ឲ្យមានវិន័យល្អពិសេសលើគ្រូបង្រៀនតែម្តង ។

ឯកឧត្តមបានបន្តទៀតថាដើម្បីជាការឆ្លើយតបនិងផលប៉ះពាល់នេះ មន្ទីរអប់រំយុវជន និងកីឡាខេត្ត សហការជាមួយការិយាល័យអប់រំយុវជន និងកីឡា នៃរដ្ឋបាលក្រុងស្រុក នាយក លោកគ្រូ និងអាជ្ញាធរពាក់ព័ន្ធពិភាក្សាគ្នា ដើម្បីរកឱ្យឃើញក្នុងការអភិវឌ្ឍន៍វិស័យអប់រំយុវជន និងកីឡាខេត្តស្វាយរៀង ឱ្យមានការរីកចម្រើនផងដែរ ៕ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com