ខេត្តកំពង់ចាម : មិនតិចឆ្នាំនោះទេ ដែលក្រុមមេខ្យល់ នាំគ្នីគ្នា មកលេងល្បែង នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ចូលតាមវត្ត សិរីវេឡុវ័នហើយត្រូវសមត្ថកិច្ចចុះបង្រ្កាបយ៉ាងណាក្តី ក៏ក្រុមនេះ អាចប្រមូលក្រុមអ្នកញៀនល្បែង ទៅលេងកន្លែងផ្សេង បានដោយយ៉ាងកក់ក្តៅបំផុត ។
ប្រភពរាយការណ៍មកថា ក្រោយពីមានការបង្រ្កាប ទីតាំងខាងលើ ក៏ពួកគេ ក៏បានចល័តទី នៅក្បែរនោះ ប្រមាណ៥០០ម៉ែត្រ ចូលតាមច្រក ហាងមួយ ឈ្មោះ មករា ដែលគេនិយមហៅថា អាំងទា ។ កន្លែងអាំងទា គឺជាកន្លែងចាស់ ដែលពួកគេតែងតែ រើចុះ រើឡើង មានចំនួន៣ទីតាំង ។
ប្រជាពលរដ្ឋថា ក្រុមមាន់ជល់ ចាស់វស្សានេះ បើប្រសិនបើអធិការស្រុកជើងព្រៃ ធ្វើអោយបានម៉ត់ចត់នោះ គឺមិនអាចមានវត្តមាន ក្រុមល្បែងទាំងនេះ ឈរលេង យ៉ាងម៉ាំនោះទេ ។
តាមប្រភពថា ទីតាំងនោះមាន លោកអធិការរង ម្នាក់ ឈ្មោះកាំង គឹមហុង ក៏មានជាប់ពាក់ព័ន្ធផងដែរ ៕