ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទីតាំងបើកលេងល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញ របស់លោក ម៉េង នៅភូមិ ឬស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កំពុងតែបើកដំណើរយ៉ាងរលូនបែបជាអាជ្ញាធរមូលដ្ឋានគ្មានការបង្ក្រាប ។

ទីតាំងបើកលេងល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញ របស់លោក ម៉េង នៅភូមិ
ឬស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កំពុងតែបើកដំណើរយ៉ាងរលូនបែបជាអាជ្ញាធរមូលដ្ឋានគ្មានការបង្ក្រាប

ភ្នំពេញ៖ ទីតាំងបើកលេងល្បែងជល់មាន់ នឹង ល្បែងផ្សេងៗទៀត តាមប្រព័ន្ធអនឡាញ ជ្រកក្រោមទាមកាហ្វេ នឹង លាងម៉ូតូចំនួន២កន្លែង កំពុងតែបើកដំណើរការយ៉ាងរលូនក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដោយមិនរំខានដល់មន្រី្តមូលដ្ឋាន ឬមួយក៏ត្រូវថ្នាំសន្តំអស់ហើយ។

គូសបញ្ជាក់ឲ្យឃើញថា៖ ទីតាំងទាំង២កន្លែងនេះ កំពុងតែលួចបើកដំណើរការ អាជីវកម្មល្បែងស៊ីសងខុសច្បាប់ ភ្នាល់មាន់ជល់នឹងយូគីតាមប្រព័ន្ធអនឡាញ បើកយ៉ាងរលូនដោយមិនទាន់មានចំណាត់ការបង្ក្រាបពីអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាននោះទេ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ ទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ បានបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ ពោលគឺ៧ថ្ងៃក្នុងមួយសប្តាហ៍ ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋាន​ ហាក់ដូចជាសម្ងំស្ងៀម។

ពលរដ្ឋដែលរស់នៅ តំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មាន ទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ មានអ្នកលេងល្បែង ចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមាន ចោរលួច ចោរប្លន់ គោសផ្ទះ ប្រជាពលរដ្ឋជាមិនខាន»។

ប្រពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com