ខេត្តព្រះវិហារ÷
ថ្ងៃទី ៤សីហា ឆ្នាំ ២០២២ មាន រឿងថ្មីលើទឹកដីចាស់ មេឈ្មួញ ដុះស្លែរ ពូកែ លាក់មុខ ម្នាក់ ដែលគេ ដាក់ឈ្មោះ អោយថា យាយនោមឆេះ ហៅថា ជិន អូន កំពុងកៀង គរដៃគូរ ប្រមូល ទិញឈើ ខុសច្បាប់អោយគាត់ យ៉ាងអានាធិបតេយ្យជាយូរឆ្នាំកន្លងមកនោះ បានដំណើរការ លើមុខជំនួញឈើ ឥតច្បាប់នោះវិញដដែល ដោយលាក់ មុខមិន បញ្ចេញឈ្មោះ នោះ ឡើយ ។
ក្រោយពី ក្រុមសារព័ត៌មាន ជាច្រើន អង្គភាព ចុះ ផ្សាយ ពីលោកស្រី ជិន អូន រូបនេះ ថែមទាំងបែកធ្លាយ សំលេងមន្រ្តី សង្កាត់រដ្ឋបាល ព្រៃឈើសាលាវិស្ស័យ រួចមក ក៏បានបិទដេប៉ូ នៅខេត្តកំពង់ធំ មួយរយះ ហើយបច្ចុប្បន្នមកសំងំ្ងប្រមូលទិញ ឈើពីកូនដៃ ចាស់ៗ ជាច្រើននាក់មកស្ទុបគរ នៅភូមិស្រែវាល ស្ថិតនៅ ស្រុក ជ័យសែន ខេត្តព្រះវិហារវិញម្តង ។
ប្រភពឈើទាំងនោះ គឺត្រូវបានប្រជាពលរដ្ឋ និយាយ ថ្លៃបង់ផ្លូវ អោយមន្ត្រីបរិស្ថាន ក្នងមួយគោយន្ត ដប់ម៉ឺន រឺលើសពីនោះ តាមការដឹកតិចរឺច្រើន ពេលមកដល់ក្នុង ភូមិហើយ មេឈ្មួញ ទាំងនោះ ខលហៅ ឡានឆ្នៃ រឺឡាន កូរេ៉ អោយទៅដឹក យកមក ស្តុបទុក ហើយដឹកចេញ តាមឡានធំវេ៉អង់ ទៅលក់អោយថៅកែ នៅខេត្តផ្សេងៗ លើកលែង តែខេត្តកំពង់ធំ ព្រោះ គាត់ខ្លាចគេ ដឹង ដោយ សារតែ ឈ្មោះ គាត់នឹងកូនប្រុស គាត់ ឈ្មោះ រ៉យប៊ុន រ៉ុង ស្ថិត ក្នុងការតាមដាន របស់សមត្ថកិច្ច និង អង្គភាពប្រឆាំងអំពើពុករលួយ ៕
ប្រភពថា លោក ស្រី ជិន អូន មានទំនាក់ទំនង នឹងមន្រ្តី រដ្ឋបានព្រៃ ឈើ ម្នាក់ ឈ្មោះ ភូមិ រ៉ា ជាដៃគូរដ៍ពិសេស។ លោក ភូមិរ៉ា រូបនេះហើយ ជាអ្នកផ្តល់ដំណឹងហៅថាព្រាបនាំសារ រឿងរ៉ាវសំខាន់ៗគ្រប់យ៉ាងដល់ លោកស្រី ជិនអូនដឹងជាមុន ជាពិសេសនៅពេលសមត្ថកិច្ចជំនាញ របស់ក្រសួង ចុះមកពិនិត្យ ម្តងៗ តែងតែ ផ្តល់ដំណឹងអោយ លោកស្រី ជិន អូនដឹងខ្លូនជាមុនជានិច្ច។
សូមបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ លោកស្រី ជិនអូន បានមកសំងំ្ងទិញ ឈើ ឥតច្បាប់ ដឹកយក ទៅលក់បានចំនួនមួយ ឡានខ្នាតយក្សធន់ធំហើយ ក្នុងមួយឡាននោះដាក់បាន ចំនួន (៥៥ម៉ែត្រគូប) ដោយមាន មនុស្សពិសេស របស់ គាត់ជា អ្នករត់ ការណ៍ សមត្ថកិច្ច គ្រប់ជំនាញ តាមដងផ្លូវ ។ ប្រភពបន្តថា ឈើដែលមាន នៅក្នុងស្រុកជ័យ សែន សឹងតែ ជារបស់ លោកស្រី ជិន អូន ទាំង អស់ ក្រុមទាំងនោះ អោយឡានចូលដឹកបីថ្ងៃម្តងទើបឡើងទៅ គិតលុយនៅ ការ៉ាស់សាំង របស់លោកស្រី ជិត អូន រឺ ក៏ ពេលខ្លះ បង្វៀងមកបើកលុយ នៅខេត្តព្រះវិហារវិញ ហើយបើកម្តងៗ លុយជាងមួយរយលានរៀលរឺ ពីរយលានរៀល ឯណោះ។