ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីបុណ្យផ្កាសាមគ្គី និងបុណ្យសាលាកភត្ត ដើម្បីប្រមូលបច្ច័យយកមកកសាងក្លោងទ្វារវត្តល័ក្ខរាជា

(ខេត្តស្វាយរៀង) ៖ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ

ព្រះភិក្ខុ យឹម សារិន ព្រះគ្រូចៅអធិការវត្តលក្ខរាជា ព្រមទាំងអាចារ្យ គណកម្មការ រួមនិងពុទ្ធបរិស័ទ្ធនៅប្រសូត្រ បានមូលមតិគ្នាជាឯកច្ឆ័ន្ទបានប្រារព្ធធ្វើពិធីបុណ្យផ្កាសាមគ្គី និងបុណ្យសាលាកភត្ត ដើម្បីយកបច្ច័យមកកសាងក្លោងទ្វារវត្តល័ក្ខរាជា ដែលស្ថិតនៅក្នុងភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

ព្រះគ្រូចៅអធិការបានមានសង្ឃដីការថា អ្នកផ្ដើមបុណ្យមាន
លោកអាចារ្យ គណៈកម្មការ លោកមេវេនគ្រប់វេន និងពុទ្ធបរិស័ទទាំងក្នុង ព្រមទាំងពុទ្ធបរិស័ទចំណុះជើង
វត្តលក្ខរាជាទាំងអស់ ដោយប្រព្រឹត្តព្រហ្មចរិយធម៌បានត្រឹមត្រូវ ជាសង្ឃទានសុទ្ធសាតដែលជាស្រែបុណ្យរបស់ពុទ្ធបរិស័ទអ្នកមានសទ្ធាក្នុងព្រះពុទ្ធសាសនា។ ដោយទេយ្យទានទាំងអស់នេះសំរាប់ប្រគេនដល់ព្រះសង្ឃមានដូចជា ស្លាដក់ សៀវភៅ ប៊ិច មី ត្រីខ ទឹកសុទ្ធភេសជ្ជៈ បច្ច័យបួន ព្រមទាំងចង្ហាន់បិណ្ឌបាត្រជាដើម ។ល។

ក្នុងឱកាសនោះ ព្រះគ្រូចៅអធិការវត្ត ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ដើមទានទាំងអស់ដែលបានផ្ដួចផ្ដើមនិងរួមចំណែកដល់ការកសាងសមិទ្ធផលជាច្រើនដល់វត្តលក្ខរាជា ដែលជាការរួមចំណែកដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យស័ក្តិសមជាសាសនារបស់រដ្ឋ  និងជាទីឋានសម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូបផងដែរ។

ជាចុងបញ្ចប់ព្រះគ្រូចៅអធិការវត្ត បានប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល ចូរកើតមានដល់អស់លោក លោកស្រី និងញាតិញោមទាំងអស់ សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com