ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក សុខ ពិសិទ្ធ អភិបាលរងស្រុកកៀនស្វាយ តំណាង លោក អភិបាលស្រុក ដឹកនាំមន្ត្រីសាលាស្រុកចុះកាយប្រឡាយរំដោះទឹកភ្លៀងពេលរដូវវស្សា !!!

លោក សុខ ពិសិទ្ធ អភិបាលរងស្រុកកៀនស្វាយ តំណាង លោក អភិបាលស្រុក ដឹកនាំមន្ត្រីសាលាស្រុកចុះកាយប្រឡាយរំដោះទឹកភ្លៀងពេលរដូវវស្សា !!!

(ខេតកណ្ដាល)….ដោយមើលឃើញពីទុក្ខលំបាកសិស្សានុសិស្សអនុវិទ្យាល័យគគីរធំពេលចូលរៀនម្ដងៗ និងលិទផលដំណាំបងប្អូន ប្រជាពលរដ្ឋភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល នៅព្រឹកថ្ងៃ២៦ ខែសីហា ឆ្នាំ២០២២ លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ បានប្រគល់ភារកិច្ចឲ្យលោក សុខ ពិសិទ្ធ អភិបាលរង លោក វីរ:សេនីយ៍ឯក ព្រំ សំណាង អធិការស្រុកកៀនស្វាយនិងកងរាជអាវុធហត្ថស្រុកកៀនស្វាយ ដឹកនាំមន្ត្រីសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំគគីរធំ លោកគ្រូអ្នកគ្រូអនុវិទ្យាល័យគគីរធំ ចុះស្តាប្រឡាយមួយខ្សែប្រវែង៤៥០ម ដើម្បីបញ្ចៀសទឹកជំនន់ទឹកភ្លៀងពេលរដូវវស្សា ។ ក្នុងឱកាសចុះស្តាប្រឡាយលោក សុខ ពិសិទ្ធ អភិបាលរងស្រុកកៀនស្វាយ បានប្រាប់ទៅមន្ត្រីថ្នាក់ឃុំគគីរធំទាំងអស់ត្រូវយកចិត្តទុកដាក់ពេលបងប្អូនមានទុក្ខលំបាកមិនថារដូវវស្សាឬ ការងារផ្សេងតៀទ។ លោកសុខ ពិសិទ្ធ អភិបាលរងបានបញ្ជាក់ថា ការស្ដារប្រឡាយនេះគ្រាន់តែជាបណ្ដោះអាសន្ននោះទេ ។លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋភូមិគគីរធំ សូមថ្លែងអំណរគុណដល់លោក ឡូវ សុខសានអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ ដែលបានចាត់តំណាងឲ្យមកស្ដាយប្រឡាយមួយខ្សែបញ្ជៀសជំនន់ទឹកភ្លៀងដើម្បីងាយស្រួលដល់សិស្សានុសិស្សក្នុងកាចូលសិក្សា៕ ដោយ លោក លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com