ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តូយ៉ូតា​កាត់​ទ្រុង​បត់​ចូល​មូលដ្ឋាន​កងទ័ព​តំបន់​ប្រតិបត្តិការ​សឹង​រង​ខ្វះ​ការប្រុងប្រយ័ត្ន​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​អោយ​យុវជន​ម្នាក់​រងរបួស​

ខេត្ត​រតនគិរី​៖ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​រវាង​រថ​យន្ត​ម៉ាក​តូយ៉ូតា​កាត់​ទ្រុង​ពណ៌​ស ពាក់​ស្លាក​លេខ​រដ្ឋ​17-2-0422 ប៉ះ​ជាមួយ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1B-4233 បណ្តាល​អោយ​យុវ​សិស្ស​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅត្រង់​ចំណុច​ទល់មុខ​ក្លោងទ្វារ​មូលដ្ឋាន​កងទ័ព​(​វិរៈ​៧៩)​ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ឫ​(​ផ្លូវភ្លោះ​លេខ​៧៨)​។

​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​ឃើញ​រថយន្ត​បង្ក​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ធ្វេង​បម្រុង​ចូល​ទៅក្នុង​មូលដ្ឋាន​កងទ័ព​ខ្វះ​បច្ចេកទេស​បើកបរ​(​មិន​ស៊ីញ៉ូ​ធ្វេង​)​ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិសដៅ​ពី​កើត​មក​លិច​ក៏​វ៉ាក់​អើ​និង​រថយន្ត​បុក​ចំ​កង​ក្រោយ​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាល​អោយ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​។ ម្ចាស់​រថយន្ត​បាន​កាច់​សោរ​ពន្លត់​រត់គេចខ្លួន​បាត់ស្រមោល ។​

​ប្រភព​បាន​បន្តទៀតថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា​ន់ រស្មី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​សិល្ប៍ៈ សង្កាត់​យក្ខ​ឡោម ជា​សិស្ស​ថ្នាក់​ទី​៩D នៅ​វិទ្យាល័យ​សម្តេចឪ​សម្តេចម៉ែ​រងរបួស​បែក​អង្គុញ​ជើង​ខាងស្តាំ បាក់ដៃ​ខាងធ្វេង និង​បែក​មុខ សំណាង​ល្អ​មាន​ពាក់មួក​សុវត្ថិភាព ចំណែក​ម៉ូតូ​ខ្ទេច​កង់​មុខ​ទាំងស្រុង​។ ក្រោយពេល​កើតហេតុ​នគរបាល​ចរាចរណ៍​ជើងគោក​បាន​ចុះ​មក​វាស់វែង​នាំ​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ស្នងការ​រងចាំ​ការដោះស្រាយ​ជា​ក្រោយ ៕
​លី វណ្ណៈ រាយការណ៍​ពី​ខេត្ត​រតនគិរី​

 

  IMG-20161210-WA0053IMG-20161210-WA0054IMG-20161210-WA0055

Filed in: គ្រោះថ្នាក់ចរាចរណ៍

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com