ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ខេត្តស្វាយរៀងគោរពព្រះវិញ្ញាណខ័ន្ឌព្រះបរមរតនកោដ្ឋគំរប់ខួប៥ឆ្នាំនិងរាប់បាតព្រះសង្ឃ 

(ស្វាយរៀង)នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ គឺជាគម្រប់៥ឆ្នាំហើយ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដ៏ជាទីស្នេហារបស់ព្រះអង្គ ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ។

ដើម្បីសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីគោរព និងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ៥ឆ្នាំ នៅសួនពោធិព្រឹក្ស ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមវត្តមានចូលរួមពីឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលស្វាយរៀង និងលោកជំទាវ ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងយ៉ាងច្រើនកុះករ ក្នុងពិធីនេះ ក៏មានរាប់បាត្រ ព្រះសង្ឃ ចំនួន ៩៩អង្គ ផងដែរ ៕

IMG-20171015-WA0150

IMG-20171015-WA0145

IMG-20171015-WA0151

IMG-20171015-WA0148

IMG-20171015-WA0129

IMG-20171015-WA0142

IMG-20171015-WA0137

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com