រាជធានីភ្នំពេញ៖ កម្លាំងជំនាញ នៃស្នងការនគរបាលខេត្តកោះកុង បានស្រាវជ្រាវចាប់ឃាត់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ម៉ៅ អ៊ូច ឫ ម៉ៅ អ៊ុច អាយុ៤៥ឆ្នាំ ដែលជាអតីតមេបញ្ជាការរងវរៈ៣០៣ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោយព្យាយាមរត់គេចខ្លួនពួនអាត្មាអស់មួយរយៈ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុងបង្គាប់ឱ្យចាប់ខ្លួន។ បច្ចុប្បន្នក្រោយពីឃាត់ខ្លួនជនត្រូវចោទរូបនេះ ត្រូវបានកម្លាំនជំនាញ នាំខ្លួនទៅកាន់ខេត្តកោះកុង ដើម្បីបន្តនិតិវិធីច្បាប់ តាមបណ្ដឹងម្ចាស់ករណី ។
បានចំនួន២៥០គ្រួសារហើយ ក្នុងនោះមានឃុំអណ្ដូងទឹក ភូមិជីត្រេះចំនួន១៣០គ្រួសារ មកពីឃុំខលើ ស្រុកស្រែអំបិល ២០គ្រួសារ និងមកពីក្រុងខេមរភូមិន្ទ២០គ្រួសារ ថាគាត់ប្រមូលឯកសារយកទៅឲ្យឈ្មោះ ម៉ៅ អ៊ូច ភេទប្រុស ៣០៣ វរៈព្រំដែនគោក យកទៅជូនដល់លោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីស្នើសុំគាត់ កាត់ឆ្វៀលជូនប្រជាពលរដ្ឋ»។
លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់ច្បាស់ៗថា «ពាក់ព័ន្ធនឹងខ្លឹមសារខាងលើ យើងខ្ញុំសូមបញ្ជាក់ជូនថា រាល់សកម្មភាពនិងខ្លឹមសារដែលធ្វើឡើងដោយឈ្មោះ គឹម វ៉ាន់ធឿន និងបក្សពួក ពុំមានពាក់ព័ន្ធនឹងលោកជំទាវ ហ៊ុន ស៊ីណាត គឺជននេះនិងបក្សពួកប្រឌិតឡើងក្នុងចេតនាទុច្ចរិត ដើម្បីធ្វើអោយប្រជាពលរដ្ឋមានការយល់ច្រឡំ និងឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីប្រជាពលរដ្ឋ ដើម្បីបម្រើប្រយោជន៍ឲ្យបក្សពួកខ្លួនតែប៉ុណ្ណោះ»។លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់ឲ្យដឹងបន្ថែមថា «លោកជំទាវពុំដែលធ្លាប់ស្គាល់ឬមានទំនាក់ទំនងអ្វីជាមួយបុគ្គលខាងលើនោះទេ»។
គួរកត់សម្គាល់ថា ការដែលតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បង្គាប់ចាប់ខ្លួនឈ្មោះ ម៉ៅ អ៊ូច នៅពេលនេះ គឺធ្វើឡើង ក្រោយសមត្ថកិច្ចនគរបាលស្រុកបូទុមសាគរឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម វ៉ាន់ធឿន អាយុ៤១ឆ្នាំ យកមកសាកសួរ ព្រមទាំងកសាងសំណុំរឿងបញ្ចូនមកអយ្យការអមសាលាដំបូងខេត្តកោះកុង។ ឥឡូវចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ក៏សម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្នហើយដែរ។
យោងតាមរបាយការណ៍ស្រាវជ្រាវ និងបំភ្លឺរបស់បុគ្គល ដែលពាក់ព័ន្ធចំពោះករណីប្រមូលឯកសារដាក់ពាក្យស្នើសុំកាត់ឆ្វៀលដី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោកវរៈសេនីយ៍ឯក សុខ ផន អធិការនគរបាលស្រុកបូទុមសាគរ ពន្យល់ថា ឈ្មោះ គឹម វ៉ាន់ធឿន បានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ឱ្យដាក់ពាក្យស្នើសុំកាត់ឆ្វៀលដីនៅចំណុចកំពង់ភ្លូ ភូមិជីត្រេះ ឃុំអណ្តូងទឹកព្រោះបុគ្គលនេះជាធានារត់ការណ៍ឱ្យដោយតម្រូវឱ្យឯកសារដូចជា៖ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ថវិកាពី១០០ដល់ទៅ៣០០ដុល្លារ សម្រាប់រត់ការណ៍ ប៉ុន្តែពលរដ្ឋមិនទាន់ដាក់ពាក្យប្រគល់នៅឡើយទេ។
លទ្ធផលការស្រាវជ្រាវរបស់សមត្ថកិច្ច លោកអធិការនគរបាលស្រុកបូទុមសាគរ បានបង្ហាញលម្អិតថា ឈ្មោះ គឹម វ៉ាន់ធឿន បានឆ្លើយសារភាពថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ថាខ្លួនពិតជាបានប្រមូលឯកសារពីប្រជាពលរដ្ឋចំនួន២៧០គ្រួសារមែនហើយ ក្នុងនោះមានឃុំអណ្តូងទឹក ភូមិជីត្រេះចំនួន១៣០គ្រួសារ។ មកពីឃុំជីខលើ ស្រុកស្រែអំបិលចំនួន២០គ្រួសារ និងមកពីក្រុងខេមរភូមិន្ទ២០គ្រួសារ។លោក សុខ ផន បន្ថែមថា ជនសង្ស័យឈ្មោះ គឹម វ៉ាន់ធឿន នេះអះអាងថា រូបគេប្រមូលឯកសារឱ្យទៅឈ្មោះ ម៉ៅ អ៊ូច មេបញ្ជាការរងវរៈ៣០៣ យកទៅជូនដល់លោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីស្នើសុំគាត់កាត់ឆ្វៀលជូនប្រជាពលរដ្ឋ៕