ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ជុំ លីវណ្ណារិទ្ធ ប្រធានក្រុមហ៊ុន សៀងហៃ ម៉ៅការដឹកសំណល់ ឩស្សាហកម្ម ចេញពីរោងចក្រផលិតស្បែកជើងយកទៅចាក់ចោលអនាធិបតេយ្យ ត្រូវបានមន្ត្រីជំនាញចុះចាប់ និងផាកពិន័យ

ខេត្តកណ្តាល ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ មន្ត្រីបរិស្ថានខេត្តកណ្តាល បានចុះចាប់ឃាត់រថយន្តដឹកសំណល់ឩស្សាហកម្មចេញពីរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ” លីន វេន ជី សាន់បូ ” មានទីតាំងនៅភូមិជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល យកទៅចាក់ចោលក្នុងដីស្រែមួយកន្លែងដែលប្រជាពលរដ្ឋបាននិយាយថា ជាដីកម្មសិទ្ធិរបស់លោក ជុំ លីវណ្ណារិទ្ធ ប្រធានក្រុមហ៊ុនសៀងហៃ ស្ថិតនៅក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ការចុះចាប់ឃាត់រថយន្តដឹកសំណល់ឩស្សាហកម្មនេះ បានធ្វើឡើងនៅថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២៣ ដោយមន្ត្រីជំនាញបរិស្ថាន សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាព ផលដំណាំជាពិសេសដំណាំស្រូវ និងប៉ះពាល់ដីស្រែរបស់ពួកគាត់ ខណៈដែលបានឃើញរថយន្តដឹកសំណល់ពីរោងចក្រយកមកចាក់ចោលក្បែរភូមិរបស់ពួកគាត់ ហើយសំណល់នោះមានជះក្លិនសារធាតុគីមីបង្កឲ្យពួកគាត់មានអាការៈឈឺក្បាលយ៉ាងខ្លាំង ។

ប្រជាពលរដ្ឋសប្បាយចិត្តនៅពេលដែលបានឃើញមន្ត្រីបរិស្ថានចុះមកឃាត់រថយន្តភ្លាមៗ ក្រោយពេលដែលពួកគាត់បានរាយការណ៍ទៅអាជ្ញាធរ ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកាន់តែសប្បាយចិត្តថែមទៀត ខណៈដែលមន្ត្រីបរិស្ថានបានហាមឃាត់មិនឲ្យអ្នកម៉ៅការ លោក ជុំ លីវណ្ណារិទ្ធ ដឹកសំណល់ឩស្សាហកម្មមក ចាក់ចោលនៅទីតាំងនេះបន្តទៀត និងធ្វើយ៉ាងណា ប្រមូលសំណល់ដែលបានចាក់ចោលអនាធិបតេយ្យនេះ យកទៅចាក់ទីតាំងដែលមានសុវត្ថភាពដែលទទួលស្គាល់លក្ខណៈបច្ចេកទេសពីក្រសួងបរិស្ថាន ។ ហើយបានបង្គាប់ឲ្យអ្នកម៉ៅការចូលខ្លួនទៅបង់ពិន័យអន្តរការ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនសំណល់ ឩស្សាហក ម្មយកទៅចាក់ចោលលើដីកម្មសិទ្ធិឯកជនដោយគ្មានការអនុញាតពីមន្ទីរបរិស្ថានខេត្តកណ្តាលនៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៣ ខាងមុខ ។

ចំណែកមន្ត្រីបរិស្ថានបាននិយាយថា សំណល់ឩស្សាហកម្មនេះ អាចបង្កផលប៉ះពាល់ដល់ដីស្រែរបស់ប្រជាពលរដ្ឋនៅក្បែរនោះ និងប៉ះពាល់ដល់សុខភាពមនុស្ស ហើយកាន់តែ គ្រោះ ថ្នាក់ខ្លាំង គឺនៅពេលដែលមានជនណា ដុតសំណល់នេះ ។

គួររំលឹកថា លោក ជុំ លីវណ្ណារិទ្ធ ប្រធានក្រុមហ៊ុន សៀងហៃ រូបនេះ ជាមនុស្សមានប្រាក់ និងមានឥទ្ធិពលម្នាក់ ក្នុងខេត្តកណ្តាល ដែលមានមុខជំនួញជាច្រើន រួមមាន ការ៉ាស់ជួសជុល និងលក់គ្រឿងបន្លាស់រថយន្ត ថៅកែបូមខ្សាច់ ព្រមទាំងជាអ្នករកស៊ីលើវិស័យអចលនទ្រព្យ និងជាមន្រ្តីរាជការសាលាខេត្តកណ្តាល ហើយក៏ធ្លាប់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលហៅទៅសាកសួរ ប្រសិនមិនព្រមសងសំណងទៅជនរងគ្រោះនោះទេ សមត្ថកិច្ចនឹងឃាត់ខ្លួនបញ្ជូនទៅកាន់តុលារ ដោយសារចេញសែកគ្មានសាច់ប្រាក់ជាង១០ម៉ឺនដុល្លារទៅឱ្យជនរងគ្រោះ២នាក់ ។

លោក ជុំ លីវណ្ណារិទ្ធ អតីតថៅកែហាងផឹកស៊ីសៀងហៃ បច្ចុប្បន្នជា ម្ចាស់យានដ្ឋានជួសជុល និងលក់គ្រឿងបន្លាស់រថយន្ត សៀង ហៃ អូតូ ជាថៅកែបូមខ្សាច់ និងអ្នករកស៊ីលើវិ ស័យអចលនទ្រព្យ ព្រមទាំងជាមន្ត្រីសាលាខេត្តកណ្តាលផងនោះ ត្រូវបាន លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីកាបញ្ជារឱ្យចូលខ្លួន ទៅបង្ហា ញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី១៦ ឧសភា ដល់ថ្ងៃទី០៣ មិថុនា ២០២២ ដើម្បីសាកសួរពាក់ពន្ធ័ហ្នឹងករណីឆបោក តាមមាត្រា៣៧, ៩៤ និងមាត្រា១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com