ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបទ្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើដែក អញ្ជើញសំណេះសំណាលជាមួយសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយភូមិ ឆ្នាំ២០២២!!!

(ខេត្តកណ្ដាល)….នាព្រឹកថៃ្ងសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវថ្ងៃទី 06.ខែមករា ឆ្នាំ2023 វិធីសំណេះសំណាល ជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជានិង ជាប្រធានក្រុមការងាររា
ជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក។
ក្នុងនោះផងដែរលោក ចាប ចាន់វិជ្ជា អភិបាលនៃគណៈអភិបាលស្រុកលើកដែក ក៍បានលើកឡើងថាវិទ្យាល័យក្នុងស្រុកលើកដែក មានចំនួន 3 (នៅឃុំកំពង់ភ្នំមានចំនួន 01 វិទ្យាល័យ.ឃុំពាមរាំង01វិទ្យាល័យ.និងឃុំក្អមសំណរមានចំនួន01វិទ្យាល័យ។
ឆ្នាំសិក្សា 2021 សិស្សប្រឡងជាប់សរុបមានចំនួន 289 នាក់លទ្ធផលទទួលបាន 77.48% ក្នុងនោះសិស្សនិទ្ទេសAមានចំនួន07នាក់ សិស្សនិទ្ទេសBមានចំនួន38នាក់ សិស្សនិទ្ទេសCមានចំនួន75នាក់ សិស្សនិទ្ទេសDមានចំនួន96នាក់.និងសិស្សនិទ្ទេសEមានចំនួន92នាក់។
ក្នុងឆ្នាំសិក្សា2022 សិស្សប្រឡងជាប់សរុបមានចំនួន315នាក់ លទ្ធផលទទួលបាន83.33% ក្នុងនោះសិស្សនិទ្ទេស Aមានចំនួន 05 នាក់ សិស្សនិទ្ទេសBមានចំនួន34នាក់ សិស្សនិទ្ទេសCមានចំនួន75នាក់ សិស្សនិទ្ទេសDមានចំនួន109នាក់ និងសិស្សនិទ្ទេសEមានចំនួន92នាក់។ ក្នុងនោះផងដែរលោកចាប់ ចាន់វិជ្ជា អភិបាលនៃគណៈអភិបាលស្រុកលើកដែក សូមគោរពជូនពរ គណ:អធិបតី ព្រមទាំងឯកឧត្តម លោកជំទា និងសមាជិក សមាជិកាវក្មួយៗប្អូនៗសូមសមប្រកប ដោយពទ្ធរ ទាំង៤ ប្រការ គឺអាយុ វណ្ណ: សុខ: ពាល កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហេងរតនា មានមាតិសំណេះសំណាលជាមួយលោកគ្រូ សិស្សានុសិស្សដែលបានប្រឡងជាប់សរុបចំនួន៣១៥នាក់និងក្មួយៗដែលបានធ្លាក់ ជាពិសេសក្មួយៗដែលប្រឡងជាប់ត្រូវតែលើកទឹកចិត្តមិត្តភ័ក្រ្តដែលធ្លាក់។ ឯកឧត្តម ហេង រតនា ផ្ដែផ្ដាំក្មួយៗដែលបានប្រឡងជាប់ ត្រូវរៀនអោយចំមុខជំនាញ បើអត់លទ្ធភាពទេត្រូវរៀនយកជំនាញអ្វីមួយដើម្បីចិញ្ចឹមជីវិតទៅថ្ងៃអនាគត។
ឯកឧត្តម ហេង រតនា មានប្រសាសន៍បន្តទៀតថា ក្មួយៗដល់អាយុបោះឆ្នោតអស់ហើយ ហើយក្មួយៗជាអ្នកបន្តវេន រក្សាសន្តិភាព កសាងប្រទេសអត់មានអ្នកផ្សេងបានទេ កុំយកគំរូតាមប្រទេសលីប៊ី ស៊េរីនិងអូប៊ែរ។
ឯកឧត្តម ហេង រតនា មានប្រសាសន៍បន្តទៀតថា ក្មួយៗដឹងហើយថាគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស  រំដរប្រទេសមានតែ សម្ដេចអគ្គមហាសេនាប្រតីតេជោ ហ៊ុន សែន យកជីវិតធ្វើជាដើមទុននៅថ្ងៃទី 20ខែមិថុនាឆ្នាំ 1978 ចេញដំណើរតស៊ូហើយរំដោះប្រទេសជាតិយើងពីប្រល័យពូជសាសន៍ខ្មែរក្រហម។
ជាចុងបញ្ចប់ ឯកឧត្តម ហេង រតនា បានប្រគល់ម៉ូតូ scoopy ជូនដល់សិស្សដែលជាប់និទ្ទេស Aមាន ចំនួន 5 នាក់ក្នុងមួយនាក់ម៉ូតូ scoopy មួយគ្រឿងថវិកាចំនួន 50 ម៉ឺនរៀល សិស្សនិទ្ទេសBមានចំនួន34នាក់ ក្នុងមួយនាក់ទទួលថវិកាបាន 40 ម៉ឺនរៀល សិស្សនិទ្ទេសCមានចនួន75នាក់ ក្នុងមួយនាក់ទទួលថវិកាបាន 30ម៉ឺនរៀល សិស្សនិទ្ទេសDមានចំនួន109នាក់ ក្នុងមួយនាក់ទទួលថវិកាបាន 20 ម៉ឺនរៀល សិស្សនិទេសEមានចំនួន92នាក់ ក្នុងមួយនាក់ទទួលថវិកាបានចំនួន 10 ម៉ឺនរៀល ជាចុងក្រោយលោក ចាប ចាន់វិជ្ជា អភិបាលនៃគណ:អភិបាលស្រុកលើកដែកបានអញ្ជើញសិក្សានុសិស្ស លោកគ្រូអ្នកគ្រូ ទទួលទានអាហារសាមគ្គីថ្ងៃត្រង់ផងដែរ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com