ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីបើកបវេសនកាលឆ្នាំសិក្សា​២០១៧​-២០១៨ នៅវិទ្យាល័យ ហ៑ុន សែន

(ព្រៃវែង):នាព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២១០៧​នៅវិទ្យាល័យ ហ៊ុន សែន កំចាយមារបានប្រារព្វពិធីបើកបវេសនកាលក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។ដែលមានសិស្សានុ សិស្សប្រុសស្រី ចូលរួមជាច្រេីននាក់និងលោកគ្រូអ្នកគ្រូ ហេីយពិធីនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្ដមខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក​ លោកស្រីប្រធានមន្ទី អង្គភាព លោកនាយកវិទ្យាល័យ ព្រមទាំង តំណាង អង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធ៕

ស្ថិតក្នុងឱកាសដ៏ឱឡារិតនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តបានលើកឡើងថា សង្គមជាតិមួយអាចរីកចម្រើនទៅបានអាស្រ័យដោយសង្គមជាតិមួយសម្បូរទៅដោយធនធានមនុស្សប្រកបដោយសក្តានុពល សមត្ថភាពដែលអាចប្រែក្លាយសង្គមជាតិនោះអោយមានការអភិវឌ្ឍន៍ជឿនលឿនបានឆាប់រហ័សនិងមានភាពកាន់តែរឹងមាំ។ឯកឧត្តមបានផ្តាំផ្ញើទៅក្មួួយៗសិស្សានុសិស្សនិងយុវជននិងយុវនារីទាំងអស់អោយខិតខំរៀនសូត្រអោយបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមក្នុងសកម្មភាពនានា ដើម្បីគាំទ្រដំណើការអភីិវឌ្ឍសាលារៀននិងសង្គមជាតិរបស់យើង ហេីយជាពិសេស ក្មួយៗសិស្សានុសិស្សទាំអស់ បើ ស្រលាញ់ខ្លួន ស្រលាញ់ឪពុកម្តាយនិងស្រលាញ់អនាគតរុងរឿងគឺត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន និងត្រូវចេះ ណែនាំមិត្តភ័ក្ភ អំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀននិងត្រូវចៀសវាងការសេពគប់មិត្តដែលប្រព្រឹត្តិរឿងអបាយមុខ។ទន្ទឹមចូរក្មួយៗប្រតិបត្តិច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនដោយត្រូវចេះយោគយល់និងមានអធ្យាស្រ័យគ្នា ក្នុងពេលបើកបរ ដើម្បីធានាបាននូវសុវត្ថភាពផ្ទាល់ខ្លួនផងនិងអ្នកដ៍ទៃផង ក៍ដូចជារក្សានូវសេចក្តីថ្លៃថ្នូរដល់សង្គមជាតិយើង។

ឯកឧត្ដមបានស្នើអោយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍និងអាជ្ញធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរួមចំណែកអោយបានខ្លាំងក្លារ ដើម្បីពង្រឹង សន្តិសុខជាតិអោយកាន់តែរឹងមាំតាមរយះការបន្តជំរុញចលនាអនុវត្តគោនយោបាយភូមិឃុំមានសុវត្ថភាព អោយមាននិរន្តភាព ហើយចូលរួមយ៉ាងសកម្មក្នុងការជួយអប់រុំកូនចៅទាំងផ្នែកសុខភាព ចំណេះដឹងនិងសីលធម៌​ដើម្បីអោយពួកគេក្លាយជាធនធានមនុស្សពោពេញដោយសមត្ថភាព ទេពកុសល្យនិងសក្តានុពល និង ក៍សាងអនាគតមួយរុងរឿងព្រមទាំងបន្តលើកកម្ពស់កិត្តិយ័សសង្គមជាតិអោយសក័ក្តិសមជាប្រជាជន ដែល់មានឈាមជ័រជាប់ពីសម័យមហានគរដ៍រុងរឿងនៃយើង។

 

 

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com