ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ជា សុផារ៉ា បានអញ្ជេីញចុះពិនិត្យរៀបចំទីតាំងដីសម្បទានសង្គមកិច្ចដែលមានផ្ទៃដីទំហំ៣០០ហិចតា នៅក្នុងស្រុកចន្រ្ទា

ឯកឧត្តម ជា សុផារ៉ា បានអញ្ជេីញចុះពិនិត្យរៀបចំទីតាំងដីសម្បទានសង្គមកិច្ចដែលមានផ្ទៃដីទំហំ៣០០ហិចតា នៅក្នុងស្រុកចន្ទ្រា ដេីម្បីរៀបចំសង់លំនៅដ្ឋានចំនួន១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រ

(ខេត្តស្វាយរៀង)÷ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់​  ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៥​ ខែមីនា ឆ្នាំ២០២៣នេះ​  បានអញ្ជេីញចុះពិនិត្យរៀបចំទីតាំងដីសម្បទានសង្គមកិច្ចដែលមានផ្ទៃដីទំហំ៣០០ហិចតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ស្ថិតនៅឃុំចន្ទ្រា​ ស្រុកចន្ទ្រា និងឃុំត្នោត​ ស្រុកកំពង់រោទិ៍​ ខខេត្តស្វាយរៀង ដេីម្បីរៀបចំសង់លំនៅដ្ឋានចំនួន១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រ ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា បានជម្រុញដល់ក្រសួងស្ថាប័ន​ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័នផ្សេងៗដូចជា​ ÷
ផ្លូវ​ ទឹក​ស្អាតសម្រាប់ប្រេីប្រាស់​ ភ្លេីងអគ្គិសនី​ជាដេីម​ មកកាន់តំបន់នេះ​ ក្នុងនោះការសាងសង់សំណង់លំនៅដ្ឋានត្រូវធានានូវគុណភាពតាមលក្ខណៈបច្ចេកទេស។

ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ​ និងប៉ិនប្រសព្វ​ សម្តេចតែងតែគិតគូ​ និងយកចិត្តខ្ពស់ចំពោះការរស់នៅរបស់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រឲ្យមានលំនៅដ្ឋានសមរម្យនិងមានជីវភាពល្អប្រសេី ។  ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com