ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ភាពយឺតយ៉ាវចំពោះក្រុមហ៊ុនប្រមូលសំរាមរបស់លោក លឹម សុផា កំពុងធ្វើឲ្យជនបរទេស អ្នកដំណើរ និងប្រជាពលរដ្ឋនៅតំបន់ជ្រៃធំ កំពុងបង្កផលប៉ះពាល់បរិស្ថាន

ខេត្តកណ្តាល ៖ គំនរសំរាមជាច្រើនជាពិសេសនៅខាងមុខកាស៊ីណូព្រីនជាប់ផ្លូវ ២១ ក្នុងតំបន់ជ្រៃធំ អតីតស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ បច្ចុប្បន្នហៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល បាននិងកំពុងបង្កផលប៉ះពាល់បរិស្ថានលើជនបរទេស អ្នកដំណើរ និងប្រជាពលរដ្ឋ ដោយសារតែភាពយឺតយ៉ាវចំពោះក្រុមហ៊ុនប្រមូលសំរាមរបស់លោក លឹម សុផា ។

ប្រជាពលរដ្ឋនិយាយថា ភ្នំសំរាមនៅមុខកាស៊ីណូព្រីនេះ ត្រូវបានគេយកមកដាក់គរចោលជាច្រើនថ្ងៃមកហើយ មិនឃើញខាងក្រុមហ៊ុនប្រមូលសំរាមមកដឹកយកទៅចាក់ចោលនោះទេ ។ បញ្ហានេះបានធ្វើឲ្យកាកសំណល់នៅក្នុងថុងផ្លាស្ទិកដែលគេចងវេចខ្ចប់រលួលស្អុយជះក្លិនមកក្រៅ ។ ចំណែកកាកសំណល់រឹងផ្សេងទៀត ពួកគាត់សង្ស័យថា ជាសារធាតុគីមីមានជាតិពុលអាចបង្កគ្រោះថ្នាក់ដល់ពួកគាត់នៅដែលមានគេដុតកាកសំណល់នោះ ។

ប្រជាពលរដ្ឋនិយាយទៀតថា ភាពយឺតយ៉ាវក្នុងការប្រមូលសំរាមរបស់ក្រុមហ៊ុននេះ គឺចាប់តាំងពីទទួលបានសិទ្ធិធ្វើអាជីវកម្ម ០០ជាង ២ ឆ្នាំមកនេះ ជាញឹកញាប់តែងធ្វើឲ្យសំរាមកកស្ទះគរទុកចោលគ្រប់ទីកន្លែងតាមផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ តាមបណ្តារោងចក្រសហគ្រាស ទីផ្សារ ជាក់ស្តែងដូចនៅមុខកាស៊ីណូព្រីនជាដើម ។

ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរ ជាពិសេសមន្ត្រីជំនាញមេត្តាពិនិត្យរឹតបន្តឹងធ្វើយ៉ាងណាឲ្យក្រុមហ៊ុននេះ ប្រមូលសំរាមឲ្យបានលឿនទាន់សភាពការណ៍ និងធ្វើយ៉ាងណាឲ្យក្រុមហ៊ុនប្រើប្រាស់រថយន្តប្រភេទដឹកសំរាម កុំប្រើប្រាស់គោយន្តកែច្នៃ និងរថយន្តដែលមិនមានទ្រង់បិទជិតជាមធ្យោបាយដឹកជញ្ជូនសំរាមបណ្តាលឲ្យសំរាមជ្រុះធ្លាក់រប៉ាត់រប៉ាយនៅតាមដងផ្លូវ និងស្នើជួយពិនិត្យគំនរសំរាមតាមបណ្តារោងចក្រ និងកាស៊ីណូដែលពួកគាត់សង្ស័យថា មានកាកសំណល់គីមីអាចបង្កគ្រោះថ្នាក់ដល់ពួកគាត់ ស្របពេលដែលក្រុមហ៊ុនប្រើប្រាស់រថយន្តដឹកជញ្ជូនមិនត្រូវតាមច្បាប់បានកំណត់ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com