ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកស្រី ឧកញ៉ា សៀង ចាន់ហេង ត្រូវបានប្រជាពលរដ្ឋចោទថា ធ្វើប្លង់ជាន់លើដីពួកគាត់

ខេត្តកណ្តាល ៖ រឿងធំកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានប្រគល់ដីជាង ៥០ហិកតា ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជូនលោកស្រីជំទាវ ហ៊ុន ប៊ុនធឿន ក្រោមកិច្ចសម្របសម្រួល ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា ។កិច្ចការនោះបានបញ្ចប់ហើយ តែនៅចុងខែមិនា ឆ្នាំ២០២៣ លោកជំទាវក៏លេចចេញ ព័ត៌មានថ្មី១ទៀត នៅឃុំស្អាងនេះដែរ តែជាគីឡូស្រាល ដោយប្រជាពលរដ្ឋ អះអាងថា លោកជំទាវ បានយកឯកសារប័ណ្ណដីឆ្នាំ១៩៩៧ឋិតនៅឃុំបឹងខ្យាង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង មកធ្វើជាសំអាង យកដីប្រជាពលរដ្ឋដែលបានកាន់កាប់និងអាស្រ័យ ផលធ្វើស្រែប្រាំងនិងដំណាំផ្សេងៗទៀតមុនពេលលក់ឲ្យម្ចាស់ដីជាទីតាំងដីភូមិទួលសាលាឃុំស្អាងភ្នំស្រុកស្អាង។បានន័យថា ក្នុងឯកសារបញ្ជាក់ទីតាំងដីខុសគ្នា ។

កាលពីព្រឹកថ្ងៃទី២៨ខែមីនាឆ្នាំ២០២៣ប្រជាពលរដ្ឋម្ចាស់ដីដើមបានមកប្រមូលផ្ដុំគ្នានៅចំណុចជិតវត្តស្អាងភ្នំស្រុកស្អាងខេត្តកណ្តាលសម្តែងក្ដីកង្វល់និងប្រាប់ទៅបណ្ដាញសារព័ត៌មាន ជាច្រើនដោយតវ៉ាថាពួកគាត់បានលក់ដីឲ្យឈ្មោះខៃណារិននិងឈ្មោះរី ដែលជាច្រើនឆ្នាំមកហើយដោយមានឯកសារបញ្ជាក់ត្រឹមត្រូវទទួលស្គាល់ដោយអាជ្ញាធរភូមិនិងឃុំច្បាស់លាស់បែរជាមានឯកសារផ្សេង យកពីស្រុកកណ្ដាលស្ទឹងមកដាក់ជាន់លើដីក្នុងស្រុកស្អាងទៅវិញ ។
រឿងរ៉ាវបែកខ្ទីស លើបណ្តាញផ្សព្វផ្សាយ អស់រយៈពេលជិត១ខែ ទៅហើយ តែលោកស្រី ឧកញ៉ា សៀង ចាន់ហេង នៅតែរក្សាភាពស្ងប់ស្ងាត់ដដែល ខណៈលោក លី វណ្ណៈ បានទំនាក់ទំនង រកការបំភ្លឺ ពីលោកជំទាវ តាមប្រព័ន្ធទូរសព្ទ នៅរសៀលថ្ងៃ២០ ខែមេសា ឆ្នាំ២០២៣ ។
ទោះជាយ៉ាងណា ប្រភពបានបង្ហើបថា រឿងនេះ បានចូលដល់តុលាការហើយ ។ ប្រភពថា ត្រឹមលោក ខៃ ណារិន និងមានប្រជាជនចេញមកអះអាងយ៉ាងណាក្តី គឺប្រហែលយ៉ាប់ហើយ ព្រោះបើប្រៀបដូច គីឡូធ្ងន់ ប៉ះគីឡូស្រាល យើងប្រាកដជាដឹងលទ្ធផល មុនជាមិនខាន ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com