ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីបេីកបវេសនកាល ឆ្នាំសិក្សា 2017-2018 នៅវិទ្យាល័យ ស្វាយរៀង

(ស្វាយរៀង)នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៧-២០១៨ នៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានសិស្សានុសិស្សចូលរួមចំនួន ២.៩៥៩នាក់ ស្រី ១.៥៦១នាក់ និងលោកគ្រូ អ្នកគ្រូ ១៥៧នាក់ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកនាយកវិទ្យាល័យ និងនាយកសាលាបឋមសិក្សានានាក្នុងក្រុងស្វាយរៀង ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ។

ស្ថិតក្នុងឱកាសដ៏ឱឡារិកនោះ បន្ទាប់ពីអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ ប្រព្រឹត្តខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ និងជាមូលធនមនុស្សប្រកបដោយគុណភាព មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ត្រូវមានការប្រុងប្រយ័ត្ន និងចេះយោគយល់អធ្យាស្រ័យគ្នានៅពេលបើកបរ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដ៏ទៃ ដោយឡែក រដ្ឋបាលខេត្តនៅតែត្រៀមម៉ូតូសម្រាប់ផ្ដល់ជារង្វាន់ដល់សិស្សក្នុងឆ្នាំសិក្សាថ្មីនេះ ដែលទទួលបាននិទ្ទេស A នាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិស្សា ២០១៧-២០១៨ ខាងមុខ ។ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដល់កិត្តិយសបិទ និងចែកស្ទីកឃ័រសុវត្ថិភាពចរាចរណ៍ ព្រមទាំងចែកសៀវភៅណែនាំស្តីពីការពាក់មួកសុវត្ថិភាព និងការយល់ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ ៕ដោយ ខន ខេន

IMG-20171101-WA0036

IMG-20171101-WA0045

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com