ប្រជាពលរដ្ឋចំនួន ៤គ្រួសារដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីយយប់ថ្ងៃទី ០៩ ធ្នូ ២០១៦ ស្ថិតនៅបូរីសន្តិភាព 2 ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កន្លងមកនោះ ត្រូវបានយកចិត្តទុកដាក់ភ្លាមៗពីសំណាក់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ក្នុងចុះមកជួបប្រជាជន និងនាំយកអំណោយសង្គ្រោះបថមផងដែ ។
នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូន កាលពីព្រឹកថ្ងៃទី10 ខែធ្នូ ឆ្នាំ 2016 លោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីសំណាក់អភិបាលខណ្ឌដង្កោ ផងនោះបានពាំនាំមកនូវការសាកសួរសុខទុក្ខ និងការចូលរួម សោកស្តាយ ពីសំណាក់ សម្តេចគិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង4គ្រួសារ ។
លោកបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ក្នុងការកៀងគររកជំនួយនានាពីសប្បុរសជននានា ដើម្បីកាកបាទក្រហមមានលទ្ធភាពជួយដល់ ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ជនទីទាល់ក្រ ជនចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជាដើម។ក្នុងនោះជានិច្ចកាលក្រុមការងារ អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ គ្រួសារក្រីក្រ គ្រួសាររងគ្រោះ ដោយអគ្គិភ័យ អ្នកបាត់បង់ទីជម្រក និងប្រជាពលរដ្ឋ នូវបញ្ហាប្រឈមនានាក្នុងសង្គម និយាយរួមប្រកាន់ខ្ជាប់ នូវគោលការណ៍ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។
លោកថាអំណោយដែលបានប្រគល់ជូនបងប្អូននាពេលនេះមាន៖អំណោយរបស់កាកបាទក្រហមកម្ពុជាមាន៖អង្ក 30 គក្រ មី 01 កេះ ត្រីខ 10 កំប៉ុង ឃីត 1 ដែលមាន ( មុង 1, ភួយ 1, សារ៉ុង 1, ក្រម៉ា 1 ) ។ អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌមាន ៖កន្ទេល 1 ខ្នើយ 1 សម្ភារះផ្ទះបាយ 5 មុខ, គ្រឿងឧបភោគបរិភោគ 2 មុខ និងថវិកាដែលឧបត្ថម្ភដោយលោក ហែម ដារិទ្ធិ សរុបទាំង4គ្រួសារ 600 000រៀល។
ដោយឡែក ចំពោះបងប្អូនដែលជាជនរងគ្រោះអគ្គីភ័យនេះ បាននិយាយថាការឆេះនេះផ្តើមចេញពីផ្ទះសេ ខ្សែភ្លើង ។ ពួកគាត់ថា បន្ទាប់ពីការឆេះជាបថមនេះគឺមានបងប្អូននៅជិតខាង បាននាំគ្នាជួយពន្លត់យ៉ាងស្រស្រាក់ស្រស្រាំ រួមនឹងរថយន្តពន្លត់អគ្គីភ័យផងដែរ ។
សូមបញ្ជាក់ថាកាលពីព្រលប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះមាន អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ គឺឆេះបានប្រមាណ៥០%គឺបានរលត់ទៅវិញ បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុ និងបាញ់ពន្លត់។ សម្រាប់គ្រោះអគ្គិភ័យខាងលើនេះ អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង សហការជាមួយរថយន្តរបស់សាលាខណ្ឌមួយគ្រឿងផងដែរ ៕