ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រឿងក្តី៥ឆ្នាំ ក្របដីខ្ញុំទុក សូម្បីតែអាស្រ័យផលក៏មានបញ្ហា តើពេលណាអ្នកក្រដូចខ្ញុំទទួលបានយុត្តិធម៌

រឿងក្តី៥ឆ្នាំ ក្របដីខ្ញុំទុក សូម្បីតែអាស្រ័យផលក៏មានបញ្ហា តើពេលណាអ្នកក្រដូចខ្ញុំទទួលបានយុត្តិធម៌ ( 18 .9.2024 )

សូមគោរពសម្តេចអ៊ំ ជាទីគោរព
សូមសម្តេចអ៊ំ ជួយកូនផង ។

ខ្ញុំបាទឈ្មោះឡាច សុខ កើតឆ្នាំ១៩៧០ បានកើតរឿងក្តីក្តាំងនៅសាលាឧទ្ធរលេខ ៦៦ ( ដ ) ចុះថ្ងៃទី ៣០.០៣.២០២២ ជាមួយបងប្អូនបង្កើត បន្ទាប់ពីឳពុក ម្តាយ បានចែកឋានទៅ ដោយមិនទាន់ទទួលបានយុត្តិធម៌។

រឿងរ៉ាវសង្ខេបថា ៖ កាលពីឆ្នាំ១៩៨១-១៩៨២ រដ្ឋបានចែកដីសេដ្ឋកិច្ចគ្រួសារមានដី ចំការ ដីស្រែប្រាំង និងដីលំនៅដ្ឋានស្ថិតនៅផ្លូវជាតិលេខ២១ ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មកអោយឳពុកម្តាយខ្ញុំ រួមទាំងបងប្អូនបង្កើត៣នាក់ទៀត សរុបសមាជិក៥នាក់ ។

ដោយឡែកបងស្រីបង្អើតខ្ញុំ ឈ្មោះ ឡាចតិចលី រួមនឹងប្តីគាត់ កូនគាត់ រដ្ឋបានចែកដីអោយដូចគ្នា ។ លុះក្រោយមកបងស្រី ឈ្មោះឡាច តិចលី បានលក់ដីផ្ទះ និងបានទៅរកស៊ី នៅប៉ោយប៉ែត្រ ហើយបានមកលេងស្រុកកំណើតម្តងម្កាលក៏បានមកស្នាក់នៅជាមួយឳពុកម្តាយ ដែលជាផ្ទះខ្ញុំបាទរស់នៅតាំងពីតូច ។ លុះឳពុកម្តាយខ្ញុំបាទ បានធ្វើមរណៈកាលទៅនៅឆ្នាំ២០១២ ក្នុងរយៈពេល១ខែ ដើមខែ ចុងខែ គាត់បានចែកឋានទាំងពីរ ។ នៅឆ្នាំ២០១៩ ក៏មានការចុះបញ្ជីរដីធ្លី ជាប្រព័ន្ធ បងស្រីឈ្មោះ ឡាច តិចលី បានជំទាស់មិនអោយខ្ញុំបាទតំណាងចុះបញ្ជីបងប្អូន៣នាក់នោះទេ គឺឈ្មោះ ឡាចតិចលី ស្នើអោយមានចំណែកគាត់នៅក្នុងនោះដែរ ។ ករណីនេះខ្ញុំនឹងបងប្អូនឯទៀតបានជំទាស់ ។ ការជំទាស់នេះហើយ បងស្រី ឡាច តិចលី និងបក្សពួក នៅថ្ងៃទី២៣ មេសា ឆ្នាំ២០១៩ បាននាំគ្នារើឥវ៉ាន់ខ្ញុំបាទបោះចោលក្រៅផ្ទះ និងបានសង់របងចាក់សោរមិនអោយខ្ញុំបាទចូលផ្ទះនោះទេ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ទោះមានដីកាសម្រេចពីសាលាឧទ្ធរណ៍ លេខ០៤ ក្រII ល,ដកស ចុះថ្ងៃទី២៥-០២-២០២០ ក៏ពួកគេមិនអោយខ្ញុំបាទចូលទៅរស់នៅក្នុងផ្ទះវិញដែរ ដោយពួកគេ ជាក្រុមគ្រួសារឡាចតិចលី ជាអ្នកកាន់កាប់ ។

ចំនុចទី២ ៖ ខ្ញុំបាទបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ដែលសាលាដំបូងខេត្តកណ្តាលបានកាត់ក្តីបែងចែកមរតក ជាមួយ៦ចំណែក ក្នុងនោះមានដីជាដីឯកជនរបស់ខ្ញុំបាទដែរ ។ការកាត់ក្តីជា៦ ចំនែកពិតជាអយុត្តិធម៌ណាស់សម្រាប់បងប្អូនបង្កើត៣នាក់ ដែលតុលាការដំបូងខេត្តកណ្តាល យកទៅបែងចែកជា៦ ក្នុងនោះមានអ៊ំប្រុសម្នាក់ ឈ្មោះ អ៊ុំ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានជួយសសេរដោយផ្ទាល់ដៃ ដើម្បីជំទាស់រឿងនេះ (គាត់ទទួលមរណៈភាព )។

សំណុំរឿងមកដល់សាលាឧទ្ធរណ៍ភ្នំពេញ លេខ ៦៦ ( ដ ) ចុះថ្ងៃទី ៣០.០៣.២០២២ របស់ខ្ញុំបានដំណើរការជាង២ឆ្នាំមកហើយ នៅតែមិនទាន់ថាសម្រេចយ៉ាងណាពីតុលាការ  ហើយចំពោះរឿងនេះមានប្រជាជននៅក្នុងភូមិរាប់រយនាក់ បានផ្តិតមេដៃគាំទ្រដល់ខ្ញុំបាទ រូមទាំងមេឃុំចាស់ មេភូមិ គឺនៅរង់ចាំយុត្តិធម៌ខ្លាំងណាស់ ព្រោះថាបងស្រីខ្ញុំបានបោះពាក្យថា ធ្វើទាល់តែឈ្នះទោះអស់លុយប៉ុន្មានក៏មិនស្តាយដែរ ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ខ្ញុំបាទនិងបងប្រុសបង្កើតម្នាក់ទៀតនៅប៉ោយប៉ែត្រ បាននាំគ្នាទៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីមកជួបក្រឡាបញ្ជី និង លោក គី ឬទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដោយខ្ញុំបាទរង់ចាំពួកគាត់ រហូតដល់ម៉ោង១១ តែពួកគាត់ថា ភាគីម្ចាងទៀតមិនមកនោះទេគឺត្រូវលើកថ្ងៃ ។ ហើយក្រឡាបញ្ជី ឈ្មោះ លីវ ដារ៉ា ថាបងឯងមិនមានមេធាវីចឹង ខ្ញុំបាទឆ្លើយថា ខ្ញុំបាទរាល់ថ្ងៃស៊ីឈ្នួលធ្វើស្មៅ និងបេះម្ទេស បេះពុទ្រា អោយគេ គឺមិនមានលទ្ធភាពជួលមេធាវីនោះទេ ។

ខ្ញុំបាទសូមជម្រាបលោកអ៊ំថា ៖ សូម្បីបងប្អូនខ្ញុំ ចង់ធ្វើស្លាកឈ្មោះ ឳពុកម្តាយនៅផ្នូរ ក៏បងស្រីឡាច តិចលី មករារាំងមិនអោយធ្វើដែរ  ។

អាស្រ័យហេតុនេះ សូមសម្តេចអ៊ំ ជួយកូនចៅផង ៕

ទូរសព្ទខ្ញុំបាទ 097 5705391

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com