ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ហាងកាហ្វេបង្កប់ល្បែងអនឡាញ ស្ថិតនៅ ភូមិព្រៃល្វាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ÷ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ១កន្លែង បង្កប់លួចលាក់ ក្នុងហាងកាហ្វេបើកទទួលភ្ញៀវប្រុស ស្រី ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ស្ថិតនៅ ភូមិព្រៃល្វាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរ ដល់ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ  ឯកឧត្តមឧត្តមសេនីយ៍ឯក ជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណ:អភិបាលខណ្ឌ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែន ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាកឱ្យអនុវត្តន៏ ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទដោយគ្មានការលើកលែង។

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com