ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពុទ្ធបរិស័ទគោរពស្នើសុំ សម្តេចសង្ឃនាយក សម្តេច អំ លីមហេង ពិនិត្យមើលភិក្ខុម៉ុត សាម៉ន អធិការវត្តអូរនាង

 

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីបែកធ្លាយសារសម្លេងអ្នកភូមិ ដែលបានសង្កេតឃើញភិក្ខុម៉ុត សាម៉ន
អធិការវត្តអូរនាងស្ថិតនៅភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ ចេញចូលផ្ទះប្រពន្ធ និងបានអោយលុយប្រពន្ធទៅចងការ លើបណ្តាញសង្គមហ្វេសបុករយៈពេលជិត១ឆ្នាំមកនេះ រឿងអាស្រូវនេះមិនត្រូវបានកប់បាត់នោះទេ ។

តាមប្រភពពីភាគីដែលមិនពេញចិត្តក្នុងការដឹកនាំរបស់ចៅអធិការរូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងអំឡុងបុណ្យអំទូកថា ៖ ចៅអធិការរូបនេះលែងលះប្រពន្ធគ្រាន់ជាឆាកល្ខោនប៉ុណ្ណោះ។ម្យ៉ាងទៀតសង្ឃអង្គនេះក្រោយពីផ្ទុះរឿងអាស្រូវ គឺគេបានដើរពឹងពាក់មន្រ្តីធំៗក្នុងខេត្ត ពិសេសមេគុណក្រុង មេគុណខេត្ត និងអ្នកកាសែតជាច្រើននៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឈរជើង ជាចៅអធិការដដែល ។

គួររំលឹកថា៖ ប្រជាពុទ្ធបរិស៍ទ និងព្រះសង្ឃគង់នៅក្នុងវត្តនេះ កាលកន្លងទៅបានដាក់ពាក្យបណ្តឹងទៅថ្នាក់លើតែមិនបានផលល្អនោះ ខ្លឹមសារ៦ចំណុចដូចតទៅ ៖

៖ ទី១ លេងឆាតជាមួយស្រី ដែលជាស្រីរបស់អតីតព្រះអនុគណក្រុងប៉ោយដែលបានចាប់ផ្សឹកកន្លងមក និងមានការណាត់ជួបក្នុងបំណងរួមរក្ស ។ទី២ ៖សង្ឃអង្គនេះមានប្រពន្ធកូន នឹងបាននាំប្រពន្ធកូនមកដេកក្នុងកុដិ៍ជាមួយទៀតផង ។ទី៣៖ ជាសង្ឃគ្មានគុណធម៌ សីលធម៌ និងមានចរិកត្រអើតក្រទម ។ ទី៤៖ប្រើហឹង្សាលើកូននេនតូចៗ ។ទី៥៖មិនចេះធម៌ និងការទេសនាប្រាស់ចាកពីឳវាទរបស់ព្រះសម្មាសម្ពុទ្ធ ។និងទី៦គឺស្នើអោយ ព្រះអនុគណក្រុងប៉ោយប៉ែត្រ ព្រះមេគណ ខេត្តបន្ទាយមានជ័យ និងសម្តេចនាយកមេត្តាដកព្រះសង្ឃនេះចេញពីវត្តអូរនាង ។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបថា ៖ ចៅអធិការអង្គនេះ ត្រូវជាក្មួយជាមួយអតីតចៅអធិការស្ទឹងបត់ និងមានតួនាទីជាអតីតអនុគណក្រុងប៉ោយប៉ែត ដែលមានរឿងអាស្រូវជាមួយស្រីញី មកគង់នៅវត្តស្ទឹងបត់នេះបាន២ខែ កឺមានការតែងតាំងជាចៅអធិការវត្តអូរនាង យ៉ាងតន់ហន់ ។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះក្រុមការងារសារព័ត៌មានយើងខ្ញុំមិនអាចរកការបំភ្លឺពីព្រះមេគុណខេត្តបន្ទាយមានជ័យ នឹងសាម៉ីខ្លួនបាននោះទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com