ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ល្បែងស៊ីសងគ្រប់ប្រភេទ ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើកលេងយ៉ាងពពាក់ពពូន ធ្វើអោយពលរដ្ឋក្នុងមូលដ្ឋានមានការភ័យខ្លាច

(ខេត្តព្រៃវែង)…..ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិកគោ ឃុំបន្ទាយចក្រីស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងតែសប្បាយឲ្យខ្មែរនិងវៀតណាមចូលមកលេងយ៉ាងអាណាធិបតេយ្យដោយគ្មានការបង្ក្រាបឬណែនាំពីរអាជ្ញាធរមូលដ្ឋានសោះឡើយ ។

យោងតាមប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះប្រាប់មកព្រះនរាយណ៍កាលពីថ្ងៃទី 4 ខែមករាឆ្នាំ 2025 បានឲ្យដឹងថាទីតាំងខាងក្នុងនេះមានល្បែងគ្រប់ប្រភេទដូចជាមាន់ជល់ពាក់ខ្នាយដែក មាន់ជល់អនឡាញ អាប៉ោង បៀរខារ៉ាត់ ឆ្នោតឡូតូ(ល) បានបើកលេងជិត១ខែ មកហើយ ។

ប្រភពបានបន្តទៀតថាទីតាំងអត់មានឈ្មោះមួយកន្លែងនេះដែលស្ថិតនៅក្នុងភូមិកគោ សង្ស័យថាគ្មានច្បាប បានបើក
លេងមានការភ្នាល់លុយក្នុងមួយគូៗរាប់លានរៀល ហើយភ្នាល់លុយនោះសុទ្ធសឹងជាលុយកម្ពុជាទៀតផង។ ប្រភពបានបន្តទៀតថាទីតាំងល្បែងស៊ីសងគ្រប់ប្រភេទទាំងនោះគឺលេងរាល់ថ្ងៃដោយគ្មានអ្វីរាំងស្ទះនោះទេ គឺលេងរាល់ថ្ងៃចាប់ពីម៉ោង 9.00 ព្រឹករហូតដល់ម៉ោង 10.00 យប់ឯណោះ ។

ប្រភពបានស្នើដល់មន្រ្តីពាក់ព័ន្ធទាំងអស់ មានលោកអធិការ លោកស្នងការ លោកចៅហ្វាយស្រុក ចៅហ្វាយខេត្ត គួរបង្ហាញការពិតតើកន្លែងនោះជារបស់អ្នកណា ហើយមានច្បាប់កំរិតណា ទោះថាវាក្បែរព្រំដែនក៏ដោយ ៕រាយការណ៍ដោយ លាប់ ចាន់

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com