ខេត្តកណ្តាល ៖ ជនខិលខូចមួយចំនួនបានលួចលាក់នេសាទខុសច្បាប់ដោយប្រើគ្រប់ឧបករណ៍ខុសច្បាប់ គ្រប់រូបភាពបណ្តាលឱ្យបាត់បង់ពូជត្រីកម្រមួយចំនួនជាបន្តបន្ទាប់ បើទោះបីជំនាញជលផលរឹតបន្តឹងហាមឃាត់និងតែងតែបង្ក្រាបរាល់បទល្មើសជាបន្តបន្ទាប់ដូចភ្លៀងរលឹមហើយយកឧបករណ៍នេសាទដុតកម្ទេចចោលខាតលុយកាក់យ៉ាងណាក៏ដោយ ក៏ជនខិលខូចទាំងនោះនៅតែលួចលាក់ប្រព្រឹត្តបទល្មើសមិនរៀងចាលឡើយ។
ជាក់ស្តែង កម្លាំងជលផលសង្កាត់លើកដែក និងសហគមន៍សរុបចំនួន៩នាក់ ប្រើប្រាស់មធ្យោបាយ ទូកបានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទនារដូវត្រីពងកូន នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩នៅចំណុច រាំងដាំបាយស្ថិតក្នុងឃុំខ្ពបអាទាវនិងចំណុចព្រែកដងក្តោងឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ហើយចុះកាត់ឧបករណ៍នេសាទខុសច្បាប់មួយចំនួនយកមកដុតកម្ទេចចោល ។
លោក មាស សាន់ នាយសង្កាត់រដ្ធបាលជលផលស្រុកលើកដែក បានឱ្យដឹងថា ដោយមានការណែនាំពីលោកនាយខណ្ឌនិងនាយផ្នែកជលផល ដើម្បីចូលរួមទប់ស្កាត់ បង្ក្រាបអោយខានតែបាន នូវរាល់បទល្មើសជលផលគ្រប់ប្រភេទដែលច្បាប់ហាមឃាត់ នៃដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ជាពិសេសក្នុងរដូវបិទនេសាទត្រីពងកូននេះឯង ក្នុងគោលបំណងរក្សាការពារធនធានមច្ឆជាតិអោយបានគង់វង់។
ហេតុដូច្នេះហើយ ទើបកម្លាំងសង្កាត់ជលផលស្រុកលើកដែកតែងតែចុះបង្ក្រាប់បទល្មើសនេសាទនៅតាមបឹង ព្រែក ទន្លេ ជាបន្តបន្ទាប់ ធ្វើឡើងដូចភ្លៀងរលឹម។
ជាលទ្ធផលទាំង២ទីតាំងនេះកម្លាំងចម្រុះបានចុះកាប់បំផ្លាញនិងដុតកម្ទេចចោលនៅកន្លែងទីទួលក្នុងភូមិ ឃុំខាងលើរួមមាន លូស្បៃមុងរបាំងស្បៃមុង១៦០០ម៉ែត្របង្គោល១២០០ដើមលូស្បៃមុង៤១លូ លែងកូនត្រី៧០គីឡូក្រាម ។
ជាមួយគ្នានោះ ក្នុងនាមរដ្ធបាលជលផលស្រុកលើកដែកក៍សូមអំពាវនាវដល់បងប្អូនប្រជានេសាទដែលកំពុងប្រកបមុខរបរនេសាទខុសច្បាប់ទាំងអស់ត្រូវនាំគ្នា ងាកមករករបរនេសាទត្រីស្របច្បាប់វិញ ដើម្បីកុំអោយវាពាក់ព័ន្ធនិងផ្លូវច្បាប់ ដែលធ្វើអោយបងប្អូនមានទោសទន្ទជាប់គុកបែកបាក់ចោលក្រុមគ្រួសារ ខាតបង់លុយកាក់ហើយជួនកាលអាចនិងមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារការប្រើឧបករណ៍ឆក់ទៀតផង។
ប្រជាពលរដ្ឌបានលើកឡើងថាកម្លាំងជលផលក្នុងខេត្តកណ្តាលមាន១១ស្រុកក្រុងឃញតែសង្កាត់ជលផលស្រុកលើកដែកសកម្មជាងគេ១០ស្រុកទៀតមិនសូវឃើញបង្រ្កាបទេស្រុកខ្លះទៀតមួយខែមិនដែលទៅអើតមើលកន្លែងម្តងផង។
ឯស្រុកមួយចំនួនទៀតបណ្តោយអោយកូនចៅនិងក្រុមកម្មករដើររកលាភសក្ការះប៉ាតណាប៉ាតណីយ៉ាងអណាធិបតេយ្យបំផុតដោយមិនយកចិត្តទុកដាក់ក្នុងការបង្រ្កាបនូវរាល់បទល្មើសនេរសាទទាំងអស់នោះឡើយ៕