ករណីបុកមនុស្សស្លាប់នៅខេត្តបាត់ដំបង សំណងមិនទាន់បាន បែរជាឡាន និងមនុស្សត្រូវបានគេដោះលែងបាត់ស្រមោល
ខេត្តបាត់ដំបង : លោកហេង សុផល រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានគោរពស្នើសុំដល់សម្តេចតេជោហ៊ុន សែន -សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយដល់រូបគាត់ ក្នុងករណីបានបាត់បង់ជីវិតកូនប្រុសម្នាក់ ក្នុងគ្រោះថ្នាក់ចចារណ៍ ឡានបុកស្លាប់ នៅម៉ោង៧.៣០នាទីយប់.ថ្ងៃទី៨.ខែមិនា ឆ្នាំ២០២៥ នៅចំណុច ភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។
កូនប្រុសគាត់ដែលឡានបានបុកស្លាប់ មានឈ្មោះ ស៊ុន បូរិទ្ធ អាយុ៣១ឆ្នាំ ។ ឪពុកក្នេង បាននិយាយថា ក្រោយពីកើតហេតុ អ្នកភូមិថា ជនជាតិចិនអ្នកបើក ។ តែដល់ការបញ្ជាក់ពីតៃកុងឡាន ថាជាជនជាតិខ្មែរ ជាអ្នកបើកបរ ទៅវិញ ។
ឪពុកក្មេងរងគ្រោះ បានបញ្ជាក់ថា នៅពេលកើតហេតុ១ថ្ងៃ-២ថ្ងៃ មានអ្នកសម្របសម្រួលបានអោយបញ្ចប់ ដោយសងសំណងត្រឹម ៥.០០០ដុល្លា តែលោកមិនព្រម ដោយទារសំណង២ម៉ឺនដុល្លា ។ លុះការពន្យាពេលយូរទៅ អស់រយៈពេល៨ខែ សំណុំរឿងឡើងដល់តុលាការ គេអោយបានត្រឹម 1500ដុល្លាទៅវិញ អ្នកសម្របសម្រួលនោះ គឺជាមន្រ្តី..មិនមែនជាភាគីម្ខាងទៀតនោះទេ ។
លោកថា មនុស្ស និងឡានបង្ក ត្រូវបានគេដោះលែងដោយមានលុយធានា ចេញអស់ហើយ ។ លោកក៏មិនបានដឹងរឿងនេះដំណើរយ៉ាងណានោះទេ គឺមានតែសុំដល់សុំដល់សម្តេច ឯកឧត្តម លោកជំទាវ មេត្តាជួយរកយុត្តិធម៌ដល់រូបគាត់ ព្រោះ៨ខែមកនេះ លោកឈឺចាប់នឹងកូនស្លាប់ផង. ឯលុយកាក់ធ្វើបុណ្យធ្វើទានក៏គ្មាន បែរមកមើលឡាននិងមនុស្សត្រូវបានគេដោះលែងទៅវិញ ។
នៅថ្ងៃនេះ ព្រះនរាយណ៍ មិនអាចរកការបំភ្លឺពីស្នងការ និង សាលាដំបូងខេត្តបាត់ដំបង បាននៅឡើយទេ ៕
