ព័ត៌មានថ្មីៗបំផុត
ដោះលែងជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធនិងការទិញឈើខុសច្បាប់
ខេត្តរតនគិរី:តុលាការខេត្ដរតនគិរីកាលពីរសៀលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨បានសម្រេចដោះលែងជនជាតិវៀតណាមម្នាក់ដែលប៉ូលិសចាប់ខ្លួនករណីចូលមកទិញឈើមិនស្របច្បាប់នៅស្រុកវ៉ឺនសៃ។ខាងអយ្យការថានឹងដាក់ពាក្យប្ដឹងករណីចៅក្រមដោះលែងជនជាតិវៀតណាមនោះទៅសាលាឧទ្ធរណ៏។ ...
សម្តេចក្រឡាហោមស.ខេងសំណេះសំណាលជាមួយសាសនិកឥស្លាមក្នុងខេត្តបាត់ដំបង
បាត់ដំបង:កាលពីព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨នៅសាលមហោស្រពស្ទឹងសង្កែសម្តេចក្រឡាហោមស.ខេងអនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបងបានជួបនិងធ្វើការសំណេះសំណាលជាមួយនិងបងប្អូនសាសនិកឥស្លាមខេត្តបាត់ដំបងដោយមានភាពស្និតស្នាលបំផុត។លោកស៊ូ.អារ៉ាហ្វាត់អភិបាលរងខេត្តនិងជាប្រធានគណចលនាឥស្លាមខេត្តបាត់ដំបងបានលើកឡើងនៅក្នុងឱកាសសំណេះសំណាលនោះថានៅក្នុងពិធីសំណេះសំណាលនាពេលនេះគឺជាថ្ងៃនៃពិធីបុណ្យបញ្ចាប់នៃការស្រាយបួសរបស់សាសនាបងប្អូនឥស្លាមនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨ផងដែរ។លោកបានឲ្យដឹងបន្តថាបន្ទាប់ពីបានបញ្ចប់ការស្រាយបួសរបស់បងប្អូនសាសនិកឥស្លាមចំនួន១៥០០នាក់ក៏បានមកជួបជុំគ្នាដើម្បីចូលរួមទទួលយកនូវការអប់រំផ្សព្វផ្សាយពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចក្រហោមជាគណះអធិបតីនាពេលនេះ។ថ្លែងទៅកាន់សាសនិកឥស្លាមចំនួន១៥០០នាក់នោះដែរសម្តេចក្រឡាហោមស.ខេងបានបញ្ជាក់ថាកម្ពុជាបានដាក់ចេញនូវគោលនយោបាយអន្តរជាសាសនាស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ១៩៩៣ដោយក្នុងនោះព្រះពុទ្ធិសាសនាជាសាសនារបស់រដ្ឋហើយកម្ពុជាទទួលបានសេរីភាពគ្រប់បែបយ៉ាងសម្រាប់ជំនឿសាសនានីមួយៗទៅតាមការជឿរបស់បងប្អូនម្នាក់ៗដើម្បីជាប្រយោជរបស់ប្រជាពលរដ្ឋដែលបានតាំងចិត្តគោរពប្រតិបត្តិបង្កើតបាននូវសុខដុមរម្យនាក្នុងជីវិតរស់នៅ។សម្តេចលើកឡើងបន្តថាក្នុងនោះដែរប្រទេសកម្ពុជាយើងដោយសាតែមានកិច្ចខិតខំប្រឹងប្រែងរបស់គណះបក្សប្រជាជនកម្ពុជាកន្លងទៅទើបទទួលបានសុខសន្តិភាពមានរយៈពេល២០ឆ្នាំមកហើយចាប់ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៨ចុងក្រោយនេះ។សម្តេចបន្តថាក្នុងរយៈពេលសន្តិភាព២០ឆ្នាំនោះដែរគណបក្សប្រជាជនកម្ពុជាបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុនៃការកសាងនិងអភិវឌ្ឍប្រទេសឥត់ឈប់ឈជាបន្តបន្ទាប់រហូតឈានដល់បច្ចុប្បន្នរួមនិងកសាងធន់ធានមនុស្សរក្សាសន្តិសុខសុវត្ថភាពជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសអោយរស់ក្រោមម្លប់សន្តិភាពយ៉ាងពិតប្រាកដ៕សៅ...
សិប្បកម្មកែច្នៃគ្រឿងសង្ហារឹមមួយកន្លែងត្រូវកម្លាំងជំនាញចុះបង្ក្រាបនិងរឹបអូស.
ខេត្តរតនគិរី ៖ កម្លាំងចម្រុះ សហការនិងជំនាញផ្នែករដ្ធបាលព្រៃឈើបានចុះធ្វើការឡោមព័ទ្ធទីតាំងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមដោយខុសច្បាប់មួយកន្លែង...
ទិវាយោគ:អន្តរជាតិលើកទី៤ត្រូវបានប្រារព្វឡើងក្នុងខេត្តបាត់ដំបងជាលើកដំបូង
បាត់ដំបង:កម្មវិធីទិវាយោគ:អន្តរជាតិលើកទី៤ត្រូវបានប្រារព្វឡើងជាលើកដំបូងក្នុងខេត្តបាត់ដំបងនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨នេះត្រង់បរិវេណមុខសាលាខេត្តបាត់ដំបង។នៅក្នុងកម្មវិធីទិវាយោគ:អន្តរជាតិលើកទី៤នេះដែរត្រូវបានចូលរួមជាអធិបតីពីសំណាក់លោកហឿង.សុគន្ធអភិបាលរងខេត្តបាត់ដំបងព្រមទាំងសិស្សានុសិស្សសរ៉ុបចំនួនជាង៥០០នាក់។លោកគី.សេរីរច្ឆនាអនុប្រធានផ្នែកសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសបានអោយដឹងថាដោយទទួលបានការអនុញ្ញាតិពីរាជរដ្ឋាភិបាលកម្ពុជាក្រសួងទេសចរណ៍បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានផ្តើមរៀបចំទិវាយោគ:អន្តរជាតិនេះតាំងពីឆ្នាំ២០១៥ដោយទទួលបានជោគជ័យយ៉ាងធំធេង។ លោកបន្តថានៅក្នុងឆ្នាំ២០១៨នេះចាប់ពីថ្ងៃទី១៦និង១៧ខែមិថុនានេះក្រុមការងារលោកបាននិងកំពង់រៀបចំព្រឹត្តិការណ៍នេះនៅតាមគោលដៅទេសចរណ៍សំខាន់ៗចំនួន៤កន្លែងរួមមានរាជធានីភ្នំពេញ.ខេត្តព្រះសីហនុ.ខេត្តសៀមរាបនិងខេត្តបាត់ដំបង។លោកបន្តថាកម្មវិធីទិវាយោ:អន្តរជាតិនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពអប់រំផ្លូវចិត្តស្ងប់អារម្មណ៍ដែលជំរុញអោយមនុស្សស្រឡាញ់សុខសន្តិភាពប៉ុណ្ណោះទេប៉ុន្តែក៏បានផ្តល់ឱកាសអោយកម្ពុជាចូលរួមអបអរទិវានេះជាមួយបណ្តាប្រទេសប្រជាជាតិនានានៅក្នុងពិពភលោកផងដែរ។លោកបន្តថាហើយអ្វីដែលសំខាន់នោះគឺគោលដៅទេសចរណ៍ដ៏ល្អៗរបស់កម្ពុជាទាំង៤រាជធានីខេត្តខាងលើនិងត្រូវបានធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍អន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកបានស្គាល់។លោកបន្តថាតាមរយះកម្មវិធីទិវាយោគ:អន្តរជាតិនេះដែរកម្ពុជានិងប្រែក្លាយជាគោលដៅទេសចរណ៍ស្អាតនិងបៃតងប្រកបដោយភាពទាក់ទាញនិងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍តាមរយះការជំរុញអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗថែមទៀតតាមរយះការបង្កើតកន្លែងកំសាន្តទេសចរណ៍អោយបានច្រើន.អភិវឌ្ឍន៍ទេសចរណ៍កីឡា.ទេសចរណ៍សាសនាជាដើម។លោកបន្តថាក្រៅពីនេះក៏នៅមានគោលដៅដែលត្រូវបន្តរួមគ្នាផងដែររួមមាន:បន្តបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍រួមទាំងជំនាញនិងទាំងភាសាដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជានៅលើទីផ្សារអន្តរជាតិធំៗនិងជំរុញការគ្រប់គ្រងនិងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពត៌មានវិទ្យារួមជាមួយការសម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ប្រកបដោយគុណភាពនិងសុវត្ថិភាពហើយបន្តអនុវត្តច្បាប់ស្តីពីទេសចរណ៍ជាពិសេសផ្សព្វផ្សាយីទំនៀមទម្លាប់ខ្មែរយើងអោយបានទូលំទូលាយដល់ភ្ញៀវទេសចរណ៍ដែលជាកត្តាសំខាន់។ក្រៅពីនេះលោកថាត្រូវបន្តជំរុញទេសចរណ៍ក្នុងស្រុកនិងបន្តរៀបចំសណ្តាប់ធ្នាប់អនាម័យតាមទីក្រុងទីប្រជុំជនអោយកាន់តែល្អដូចជាបន្ទប់អនាម័យស្អាតនិងរក្សាបរិស្ថានល្អនៅតាមតំបន់ទេសចរណ៍នានាដែលជាគោលដៅសំខាន់ៗដើម្បីតម្រូវការដល់ភ្ញៀវទាំងជាតិនិងអន្តរជាតិ៕សៅ...
ឯកឧត្តម ហ៊ុយ ពិសិដ្ឋ បដិសេធព័ត៌មាន “ខេត្តកណ្តាល ពាក់ស្បែកខ្លា មកបំពានដីបឹងធម្មជាតិ “
ដោយ ៖ ព្រះនរាយណ៍ ខេត្តកណ្តាល ៖ បន្ទាប់ពីការផ្សាយរបស់អង្គភាព វេបសាយ ទូរទស្សន៍ព្រះនរាយណ៍ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ...
សាខាកាំកុងត្រូលបានចុះពិនិត្យ និងទប់ស្កាត់ការនាំចូលចំណីអាហារ និងផលិតផលដែលគ្មានគុណភាព នៅក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែង !
ខេត្តស្ទឹងត្រែង៖ ការចុះពិនិត្យ និងទប់ស្កាត់ការនាំចូល នូវមុខទំនិញ ផលិតផល និងចំណីអាហារ ដែលគ្មានគុណភាពនោះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៤មិថុនាម្សិលមិញ...
ក្លឹបអ្នកកាសែតកម្ពុជា បើកសិក្ខាសាលាក្រោមវិធានបទ “ពង្រឹងការអនុវត្តន៍ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍អំពើហឹង្សាលើស្ត្រី”
ភ្នំពេញ ៖ នៅព្រឹ ថ្ងៃ២កើត ខែបឋមមាសាធ ឆ្នាំច សំរិទ្ធស័ក្ក ព ស ២៥៦២ ត្រូវថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែ មិថុនា ឆ្នាំ៣០១៨នេះ ក្លឹបអ្នកកាសែតកម្ពុជា...
ក្រុមបច្ចេកទេសជំនាញអគ្គិសនីចុះពិនិត្យប្រអប់កុងទ័រភ្លើងខុសពីប្រក្រតីជូនពលរដ្ឋប្រើប្រាស់ក្នុងខេត្តបាត់ដំបង
បាត់ដំបង:ក្រោយពីមានពលរដ្ឋប្រើប្រាស់អគ្គិសនីតែងនាំគ្នារអ៊ួររទាំលើបញ្ហាភ្លើងអគ្គិសនីរបស់ពួកគាត់ដើរខុសពីប្រក្រតីអាជ្ញាធរអគ្គិសនីនិងអង្គភាពអគ្គិសនីកម្ពុជាបានសហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុុនJICAបានចុះពិនិត្យបណ្តាញនិងថ្លឹងគីឡូនាឡិកាកុងទ័រជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ក្នុងខេត្តបាត់ដំបងអោយបានត្រឹមត្រូវដើម្បីកាត់បន្ថយការសង្ស័យរបស់ពួកគាត់ទៅលើកុងទ័រថាដើរខុសប្រក្រតី។លោកទូច.វុធ្ធីនាយកកិច្ចការអ្នកប្រើប្រាស់អគ្គិសនីបានប្រាប់អោយដឹងនៅថ្ងៃទី១៣ខែមិថុនាថ្មីៗនេះថាការចុះត្រួតពិនិត្យបណ្តាញភ្លើងនិងថ្លឹងប្រអប់គីឡូនាឡិកាកុងទ័រជូនប្រជាពលរដ្ឋនេះធ្វើឡើងមិនមែនតែខេត្តបាត់ដំបងនោះទេគឺវិលជុំទូទាំងប្រទេសដែលក្នុងនោះក៍មានការពិភាក្សាគ្នាជុំវិញវិស័យអគ្គិសនីជាមួយអាជ្ញាធរខេត្ត.ក្រុងរួមទាំងថ្នាក់មូលដ្ឋាននិងតំណាងអ្នកប្រើប្រាស់ទាំងអស់លោកបន្តថាពិសេសជាងនេះទៀតគឺការចុះពិនិត្យបណ្តាញភ្លើងនិងថ្លឹងគីឡូនាឡិកាកុងទរជូនដល់ប្រជាពលរដ្ឋជាអ្នកទទួលសេវាកម្មប្រើប្រាស់អគ្គិសនីផ្ទាល់ផងដែរ។លោកថាប្រតិបត្តការចុះថ្លឹងប្រអប់គីឡូនាឡិកាកុងទ័រភ្លើងនេះអនុវត្តឡើងក្នុងគោលបំណងរកភាពត្រឹមត្រូវជូនដល់អ្នកប្រើប្រាស់តាមរយះជញ្ជីងទំនើបចំនួន២គ្រឿងហើយមានក្រុមការងារនិងអាជ្ញាធរអគ្គិសនីកម្ពុជានិងភ្នាក់ងារសហប្រតិបត្តិករអន្តរជាតិជប៉ុុនJCAជាអ្នកបញ្ជាការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ។នាយកកិច្ចការអ្នកប្រើប្រាស់អគ្គិសនីបានបន្ថែមថាប្រជាពលរដ្ឋជាអ្នកប្រើប្រាស់បានមកចូលរួមយកកុងទ័ររបស់ពួកគាត់មកពិនិត្យនេះភាគច្រើនជាអ្នកមានមន្ទិលសង្ស័យលើកុងទ័ររបស់ខ្លួនថាដើរលឿនខុសពីប្រក្រតីចំណាយលុយច្រើនក្នុង១ខែៗ។លោកបន្តថាការត្រួតពិនិត្យកុងទ័រនេះដែរបើប្រជាពលរដ្ឋមានសំណូមពរអោយក្រុមជំនាញជួយចុះពិនិត្យមើលបណ្តាញអគ្គិសនីនៅតាមផ្ទះរបស់ពួកគាត់ទៀតនោះក្រុមបច្ចេកទេសជំនាញនឹងចុះពិនិត្យដល់មូលដ្ឋានតាមសំណូមពររបស់ពួកគាត់ផងដែរ។ប្រជាពលរដ្ឋអ្នកប្រើប្រាស់ម្នាក់ឈ្មោះឆយ.ភឿតរស់នៅភូមិឈូងតាដក់ឃុំតាប៉ុនស្រុកសង្កែបានលើកឡើងថាចំនួនលេខគីឡូកុងទ័ររបស់គាត់មានការប្រែប្រួលខុសពីប្រក្រតីដែលពេលខ្លះបានកើនឡើងខ្ពស់ហើយពេលខ្លះក៏ធ្លាក់ទាបធម្មតាវិញទើបគាត់មានការសង្ស័យហើយអោយជំនាញជួយពិនិត្យ។ក្រោយពីក្រុមជំនាញធ្វើការផ្ទៀងផ្ទាត់នឹងស្ទង់រួចរាល់ក្រុមការងារអះអាងថាកុងទ័ររបស់គាត់ពិតជាខុសស្តង់ដានិងត្រូវបានក្រុមការងារប្តូរកុងទ័រថ្មីអោយដោយមិនគិតកម្រៃឡើយ៕ពាយ័ព្យ
ពលរដ្ឋឆ្ងល់ថាម្ចាស់ដេប៉ូឈើឈ្មោះម៉ាប់អាងអំណាចអីបានដាក់ឈើលក់លើចិញ្ចើមផ្លូវទាំងសងខាងបានយូរឆ្នាំម្លេះបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរហើយគ្មានអាជ្ញាធរមកហាមសោះចឹង
បាត់ដំបង:មតិសាធារណះជននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនដែលបានធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវត្រង់ចំណុចភូមិចិនសង្កាត់ព្រែកព្រះស្តេចបានសម្តែងក្តីព្រួយបារម្មណ៍ពីការគ្រោះថ្នាក់ដោយសារដេប៉ូលក់ឈើ១កន្លែងក្នុងក្រុងបាត់ដំបងស្តុកឈើលក់លើចិញ្ចើមផ្លូវគ្មានសណ្តាប់ធ្នាប់ខណះផ្លូវតូចចង្អៀត។ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្រុងបាត់ដំបងសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់កម្ពុជាថ្មីអោយដឹងកាលពីថ្ងៃទី១២ខែមិថុនាថ្មីៗនេះថាដេប៉ូលក់ឈើមួយកន្លែងដែលឋិតនៅចំណុចផ្លូវភូមិចិនត្រើយខាងកើតស្ទឹងសង្កែក្នុងភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងនោះម្ចាស់ដេប៉ូឈើមានឈ្មោះ(ម៉ាប់)បានស្តុកឈើជាច្រើនម៉ែត្រគូបនៅលើសងខាងចិញ្ចើមផ្លូវដ៏តូចចង្អៀតនេះពិសេសពេលរថយន្តយ៉ីឌុបទំលាក់ឈើម្តងៗមានកម្មករលីសែងឈើឆ្លងកាត់ផ្លូវចុះឡើងៗជាការរំខានដល់ពួកគាត់ធ្វើដំណើរខណះផ្លូវតូចចង្អៀតផងនោះបានបង្កអោយមានការកកស្ទះយ៉ាងខ្លាំងដោយពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកជាយួរឆ្នាំមកហើយ។ពីប្រភពមូយផ្សេងទៀតបានអោយដឹងដែរថាចំណុចដេប៉ូលក់ឈើខាងលើតែងបង្កការគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់នាំអោយខូចខាតយានយន្តឬម៉ូតូនិងបង្ករបួសស្នាមដល់ក្មេងចាស់ជាច្រើននាក់ទៀតផងកន្លងមក។ឆ្លើយតបជាមួយក្តីកង្វល់របស់ប្រជាពលរដ្ឋខាងលើនេះលោកតោ.ហុនចៅសង្កាត់ព្រែកព្រះស្តេចបានលើកឡើងដោយទទួលស្គាល់ថាបញ្ហាដេប៉ូឈើខាងលើពិតជាបានបង្កការលំបាកដល់អ្នកធ្វើដំណើរទៅមកពិតប្រាកដមែនពិសេសពេលឡានដាក់ឈើម្តងៗ។លោកបន្តថាបញ្ហានេះលោកនឹងចុះទៅពិនិត្យហើយលោកនិងធ្វើការសម្រួលជាមួយម្ចាស់ដេប៉ូឈើ។ចំណែកលោកផេង.សិទ្ធីអភិបាលក្រុងបាត់ដំបងមិនមានការឆ្លើយតបថាយ៉ាងណានោះទេពាក់ព័ន្ធនិងដេប៉ូឈើខាងលើនេះខណះដែលកម្ពុជាថ្មីយើងបានទូរស័ព្ទសាកសួរនៅថ្ងៃទី១៣ខែមិថុនានេះដោយទើបតែផ្តើមសំណួរពាក់ព័ន្ធលោកបានបិទទូរស័ព្ទតែម្តងបើទោះបីព្យាយាមម្តងទៀតក៏លោកមិនលើកទូរស័ព្ទដែរ។បើទោះបីយ៉ាងណាប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាមហាជនដែលបានធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះបានសំណូមពរដល់អាជ្ញាធរខេត្តមេត្តាជួយចុះពិនិត្យដេប៉ូឈើខាងលើនេះផងចៀសវាងគ្រោះថ្នាក់ណាមួយបន្តដោយយថាហេតុនៅពេលខាងមុខទៀត៕ពាយព្យ
ក្រុមយុវជនខេត្តបាត់ដំបងគ្រោងបង្ហាញទិដ្ឋភាពថ្មីៗដែលបានអភិវឌ្ឍន៍លើទឹកដីខេត្តបាត់ដំបងតាមរយះផលិតបទចម្រៀងបង្ហាញដល់ពិភពលោក
បាត់ដំបង:ដោយសាតែមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើទឹកដីខេត្តបាត់ដំបងបានប្រែក្លាយជាខេត្តដ៏គូចាប់អារម្ម្មពីសំណាក់ភ្ញៀវជាតិនិងអន្តរ:ជាតិជាពិសេសយុវជនកម្ពុជាសម័យថ្មីក្នុងខេត្តបាត់ដំបងដែលកំពង់ត្រូវបានជំរុញអោយពួកគេជាអ្នកជំនាន់ក្រោយរស់នៅក្នុងខេត្តបាត់ដំបងគ្រោងផលិតបទចម្រៀងនិងចម្រៀងកាយវិការផ្តិតយករូបភាពលើទឹកដីស្រុកកំណើតរបស់ខ្លួនពិសេសសមិទ្ធិផលថ្មីៗក្នុងខេត្តដើម្បីបង្ហាញដល់ពិភពលោកអោយស្គាល់កាន់តែច្បាស់។ក្នុងឱកាសចុះពិនិត្យមើលចម្ការសណ្តែកផ្កាយក្នុងស្រុកសំឡូតកាលពីថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៨ថ្មីៗនេះយុវជនឈ្មោះអ៉ី.រ៉េនបានអោយកម្ពុជាថ្មីដឹងថាតាមនិស្ស័យពីកំណើតរបស់លោកលោកស្រឡាញ់វិស័យសិល្បះតាំងពីក្មេងចំណង់ចំណូលចិត្តនេះជាហេតុនាំអោយលោកប្រឹងប្រែងរហូតក្លាយជាអ្នកចម្រៀងអាជីព។លោកបន្តថាដោយសារលោកស្រលាញ់ទឹកដីខេត្តបាត់ដំបងស្របពេលនិងមានការរីកចម្រើនអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាគោលនយោបាយច្បាស់លាស់របស់គណ:បក្សប្រជាជនកម្ពុជាផងនោះដូចនេះលោកបានសម្រេចបំណងផលិតជាបទចម្រៀងរៀបរាប់ពីលក្ខណះភូមិសាស្ត្រលើទឹកដីដ៏ចំណាស់មួយនេះ។ជាងនេះទៀតតាមការគ្រោងទុកនៅពេលខាងមុខលោកនិងផលិតជាMVដើម្បីផ្តិតយកទិដ្ឋភាពតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្ររួមទាំងសមិទ្ធិផលថ្មីៗដែលមានសក្តានុពលជាច្រើនផងដែរ។ចំណែកយុវជនលួម.ផល្លីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រេងសណ្តែកផ្កាយសាន់នីKTMLMខេត្តបាត់ដំបងបានអោយដឹងដែរថាក្រៅពីការងារបច្ចុប្បន្នលោកបានបន្ថែមអាជីពថ្មីមួយទៀតលើវិស័យសិល្បះចម្រៀងផងដែរ។លោកថាតាមរយះស្នាដៃចេញជាបទចម្រៀង១បទដំបូងមានចំណងជើងថា(ប្តីខូចម្នាក់នេះដឹងខ្លួនខុសហើយ)ដោយស្នាដៃចាប់ផ្តើមនេះមានមិត្តភក្ត្រ័និងយុវវ័យជាច្រើនពិសេសនៅក្នងបណ្តាញសង្គមហ្វេសប៊ុកផេកទទួលបានការគាំទ្រយ៉ាងខ្លាំងគួរអោយគាត់សម្គាល់។លោកលួម.ផល្លីបានអោយដឹងបន្តថាការបង្កើតឡើងទាក់ទងជាមួយនិងវិស័យសិល្បះចម្រៀងនិងMVនេះដែរដើម្បីរំលឹកដល់វីរ:សិល្បះជាច្រើនដែលមានកំណើតចេញពីខេត្តបាត់ដំបងម៉្យាងទៀតបានចូលរួមថែរក្សាមរតកចម្រៀងរបស់ជាតិខ្មែរនិងចង់រំលេចនូវទិដ្ឋភាពនៃតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបងដែលត្រូវបានអភិវឌ្ឍន៍ផងដែរដើម្បីបង្ហាញដល់ពិភពលោកអោយបានស្គាល់កាន់តែច្បាស់ពីខេត្តបាត់ដំបងជាខេត្តចំណាស់មានវប្បធម៌ដ៍ល្អផូរផង់រួមនិងស្នាដៃនៃការអភិវឌ្ឍន៍បន្ថែមក្នុងសម័យនេះផងដែរ...