ព័ត៌មានថ្មីៗបំផុត
វេទិកាប្រជុំពិភាក្សាលើផលប៉ះពាល់នៃគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យផ្តោតលើក្រុងចំនួន៣រួមមានក្រុងបាត់ដំបងក្រុងកំពង់ចាមនឹងក្រុងសៀមរាប
ខេត្តបាត់ដំបង÷តំណាងស្ថាប័នថ្នាក់ជាតិចំនួន៣រួមមាន:ក្រសួងសេដ្ឋកិច្ចក្រសួងហិរញ្ញវត្ថុនិងមកពីក្រសួងសាធារណការនិងដឹកជញ្ជូនបានរៀបចំនូវវេទិកាប្រជុំពិភាក្សាជាមួយនិងរដ្ឋបាលខេត្តបាត់ដំបងដែលដឹកនាំដោយលោកសឿម.ប៊ុនរិទិ្ធអភិបាលរងខេត្តជាតំណាងលោកងួន.រតនៈអភិបាលខេត្តបាត់ដំបងដែលបានប្រព្រឹត្តទៅនៅសាលាខេត្តបាត់ដំបងនាថ្ងៃទី០៧ខែតុលាឆ្នាំ២០២០។មន្ត្រីរដ្ឋបាលខេត្តបានបញ្ជាក់បន្ថែមនៅរសៀលថ្ងៃទី០៨ខែតុលានេះថា÷សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនេះក្រោមកម្ចីឥណទានសម្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ក្នុងវេទិកានោះបានរៀបចំគម្រោងដោយផ្តោតលើការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងចំនួន៣រួមមាន៖ក្រុងបាត់ដំបងក្រុងកំពង់ចាមនិងក្រុងសៀមសម្រាប់អនុវត្តការសាងសង់ប្រព័ន្ធលូស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់និងទីលានកប់សំរាម។ មន្រ្តីតំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា៖ការអនុវត្តលើគម្រោងខាងលើនេះធ្វើឡើងស្របទៅតាមនីតិវិធីនិងគោលនយោបាយដោះស្រាយផលប៉ះពាល់។ដោយការដោះស្រាយផលប៉ះពាល់នេះស្របតាមការការឯកភាពជាមួយដៃគូអភិវឌ្ឍន៍ផងដែរមុនការសាងសង់ចាប់ផ្តើមដំណើរការ។ក្នុងឱកាសនោះដែរតំណាងមកពីក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានឲ្យដឹងដែរថា៖មុននឹងអនុវត្តលើគម្រោងនេះក្រសួងសាធារណការនិងដឹកជញ្ជូនក៏ត្រូវរៀបចំក្រុមការងារគណៈកម្មការអន្តរក្រសួងដើម្បីចុះពិនិត្យអង្កេតវាស់វែងលម្អិតវាយតម្លៃពីការខូចខាតដែលរងការប៉ះពាល់ដូចជាសំណង់ផ្ទះសម្បែងដីធ្លីដំណាំឈើហូបផ្លែនិងទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាពលរដ្ឋជាដើម។ លោកសឿម.ប៊ុនរិទ្ធិអភិបាលរងខេត្តបាត់ដំបងបានថ្លែងនៅក្នុងឱកាសនោះដែរថា÷ដើម្បីឲ្យការងារលើគម្រោងនេះប្រព្រឹត្តទៅប្រកបដោយភាពរលូនក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រទាំងស្រុងចំពោះការរៀបក្រុមចំគណះកម្មការអន្តរ:ក្រសួងក្នុងទិសដៅដោះស្រាយរាល់ផលប៉ះពាល់។ដោយក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរដើម្បីចុះធ្វើការផ្សព្វផ្សាយនិងពន្យល់ទៅដល់ពលរដ្ឋក្នុងមូលដ្ឋានអោយបានស្វែងយល់ពីគោលនយោបាយក្នុងការដោះស្រាយរាល់ផលប៉ះពាល់របស់ពលរដ្ឋ៕សៅ...
បរិវេណដីមុខសាលាបឋមសិក្សា វើុនសៃ ត្រូវថៅកែទូកដរចំឡងខ្ចីប្រើប្រាស់ ក្នុងអំឡុង ជម្ងឺ កូវិដ19
ខេត្តរតនគិរី..ដីក្នុងបរិវេណខាងមុខរបស់សាលាបឋមសិក្សាវើនសៃ ស្ថិតក្នុងភូមិវ៉ើនសៃ ឃុំវ៉ើនសៃ ស្រុកវ៉ើននសៃ ខេត្តរតនគិរី...
ពិតជាមិនគួអោយជឿចោរម្នាក់បានលួចម៉ូតូអាជីវករ១គ្រឿងហើយបានជិះគេចខ្លួនដោយសុវត្ថិភាពដល់ពេលប៉ូលិសរកឃើញកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត
ខេត្តបាត់ដំបង÷ករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា÷កាលពីថ្ងៃទី០២ខែតុលាឆ្នាំ២០២០កន្លងទៅថ្មីៗនេះនៅវេលាម៉ោង៩:១០នាទីយប់នៅចំណុចមុខវត្តឈើទាលស្ថិតក្នុងក្រុម០៦ភូមិឈើទាលឃុំឈើទាលស្រុកបាណន់មានករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តហិង្សា(លួចម៉ូតូ)ម៉ាកហុងដាសេ125ពណ៌ខ្មៅសេរី2016ស្លាកលេខបាត់ដំបង1W.1051នៅចំណុចកើតហេតុខាងលើដែលប្រព្រឹត្តឡើងដោយជនសង្ស័យមិនស្គាល់សាវតារ។សមត្ថកិច្ចបន្តថា÷ជនរងគ្រោះឈ្មោះសូរ.វ៉ុងឌីភេទស្រីអាយុ៥០ឆ្នាំទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកបាណន់។ ក្នុងហេតុការនេះដែរស្ត្រីជាជនរងគ្រោះខាងលើបានរៀបរាប់អោយដឹងថា÷មុនកើតហេតុរូបគាត់ជាមួយកូនស្រីឈ្មោះវ៉ាន់.ស្រីម៉ុចអាយុ២៤ឆ្នាំកំពុងតែលាងសំអាតទូលក់ប្រហិតដោយទុកម៉ូតូនៅក្បែរខ្លួនហើយមិនបានដកសោរចេញពីម៉ូតូនោះទេ។ខណះនោះក៏ត្រូវបានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានមកឡើងជិះតែម្តងហើយភ្លាមៗនោះរូបគាត់នឹងកូនស្រីបានប្រវាយប្រតប់គ្នាបណ្តាលអោយជនរងគ្រោះមានរបួសស្រាលទាំងពីរនាក់ម្តាយកូនហើយជនសង្ស័យធ្វើសកម្មភាពជិះម៉ូតូគេចខ្លួនបាត់តែម្តង។ ក្រោយពីជនសង្ស័យធ្វេីសកម្មភាពយកម៉ូតូរួចជនសង្យ័យបានបេីកម៉ូតូគេចមកក្រុងបាត់ដំបងលុះដល់ចំណុចផ្លូវកោងមិនស្គាល់ភូមិសង្កាតក៏បានដួលម៉ូតូទាក់បន្លាលួសបណ្ដាលអោយដាច់រយ៉ាស់បំពងកយ៉ាងធ្ងន់ធ្ងរនឹងដាច់ស្មារផង។បន្ទាប់ពីដួលហេីយជនសង្ស័យក៏បានលេីកម៉ូតូជិះមកមុខបន្តទៀតរហូតដល់ចំណុចការ៉ាស់សាំងរ៉ុងប៉ុកក៏បានអោយគេជួយជូនទៅមន្ទីរពេទ្យតែម្តងនេះបើតាមចម្លើយបឋមពីជនសង្ស័យ។ដោយសាតែសភាពធ្ងន់ធ្ងរសមត្ថកិច្ចក៏ឈប់សួរបន្តហើយរហូតមកដល់រសៀលថ្ងៃទី០៤ខែតុលានេះសមត្ថកិច្ចថាជនសង្ស័យហាក់ប្រែប្រួលសូម្បីតែឈ្មះខ្លួនឯងក៏មិនស្គាល់ដែរហើយរបួសដោយសារអ្វីក៏លែងចាំផងដែរ។ពេលនេះមានតែរងចាំមើលស្ថានភាពជាក់ស្តែងពីគ្រូពេទ្យបន្តទៀតចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់អោយជនរងគ្រោះវិញផងដែរ៕សៅ...
រថយន្ត១គ្រឿងម៉ាកតូរីសបានប្រលះម៉ូតូ១គ្រឿងហើយបានបើករថយន្តគេចខ្លួនតែសមត្ថកិច្ចតាមក្របួចជាប់
ខេត្តបាត់ដំបង÷អ្នកបើកបរម៉ូតូម្នាក់ត្រូវបានដេកស្លាប់នៅហ្នឹងថ្លុកឈាមខណះដែលមានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូ។សមត្ថកិច្ចបានអោយដឹងថា÷ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៨:២០នាទីយប់នាថ្ងៃទី០៣ខែតុលាឆ្នាំ២០២០នៅចំណុចភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។សមត្ថកិច្ចបន្តថាហេតុការខាងលើនេះបង្ករដោយរថយន្តម៉ាកតូរីសពណ៏សពាក់ស្លាកលេខភ្នំពេញ2A.6873បើកបរដោយឈ្មោះរ៉ន.ភារុណភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិកូនខ្លុងសង្កាត់អូរតាវៅក្រុងប៉ៃលិនខេត្តប៉ៃលិន។ សមត្ថកិច្ចបន្តថា÷មុនកើតហេតុគេឃើញជនរងគ្រោះបើកបរម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC100ពណ៌ខ្មៅសេរី1998ពាក់ស្លាកលេខបប1.4285បានធ្វើដំណើរពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតូរីសដែលកំពុងបោះពួយយ៉ាងលឿនក្នុងទិដៅច្រាស់គ្នាក៏បានជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះប្លោក.អៀវសេងភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិគរឃុំស្នឹងស្រុកបាណន់(ស្លាប់នៅកន្លែងកើតហេតុ)តែម្តង។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងដែរថា÷ក្រោយកើតហេតុភ្លាមៗនោះអ្នកបើកបររថយន្តបង្ករបានបើករត់គេចចេញពីកន្លែងកើតហេតុតែត្រូវបានសមត្ថកិច្ចតាមឃាត់រថយន្តនិងអ្នកបើកបរបាននៅចំណុចឃុំរស្មីសង្ហារស្រុករតន:មណ្ឌល។បច្ចុប្បន្នរថយន្តបង្ករនឹងម៉ូតូជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុរតន:មណ្ឌលដោយឡែកអ្នកបើកបររថយន្តត្រូវបានបញ្ជូនទៅស្នងខេត្តដើម្បីចាត់ការតាមនីតិវិធី។ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចក៏បានប្រគល់ទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕សៅ...
ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ត្រូវបានគេលួចកាប់រាន តែមន្រ្តីថាប្រហែលជា កាប់រានយូរហើយ
ខេត្តមណ្ឌលគិរី…ថ្មីៗនេះដីរាប់សិបហឹកតានៅតាមដងសង្ខាងផ្លូវក្រួសក្រហមឆ្ពោះទៅមកភូមិ ជីមាត ភូមិកោះរំយើលភូមិណងប៊ួរស្ថិតក្នុង...
សង្វៀនមាន់ជល់កើតឡើងយ៉ាងកក្រើកទៀតហើយក្នុងស្រុកសង្កែក្រោយពីស្ងប់ស្ងាត់មួយរយ:
ខេត្តបាត់ដំបង÷មនុស្សរាប់សិបអ្នកត្រូវបានប្រមូលផ្តុំគ្នាលើទីតាំងសង្វៀនជល់មាន់មួយកន្លែងប្រកបដោយសុវត្ថិភាពក្រោម...
សមត្ថកិច្ច សួរនាំ លោក ខាន់ សុវណ្ណ ករណីបាញ់បោះសេរីក្នុងចម្ការ
ខេត្តព្រះសីហនុ :កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោក ប្រាក់ សុវណ្ណ អភិបាលរងស្រុកកំពង់សិលា...
ប្រជាជន២ភូមិភូមិ ក្នុង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ស្នើអភិបាលខេត្ត ពិនិត្យមើលប្រឡាយ ១កន្កែងត្រូវបានគេដាច់ផ្តាច់យកជាកម្មសិទ្ធិ
ខេត្តព្រៃវែង. យោងតាមពាក្យបណ្តឹង ក៏ដូចតាមរយៈបទសំភាស បានបង្ហាញថាមាន សមាជិកក្រុមប្រឹក្សាស្រុកមេសាងម្នាក់ឈ្មោះ សាក់...
ជនជាតិចិនប្រុសស្រីចំនួន៣៨១នាក់ត្រូវសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងពេលចុះបង្ក្រាបករណីគ្រឿងញៀននិងជួញដូរផ្លូវភេទក្នុងភោជនីយដ្ឋាន ស៊ីនខាយមិន
ខេត្តព្រះសីហនុ៖គណៈមេបញ្ជាការឯកភាពខេត្ត និងកងកម្លាំងចម្រុះក្នុងខេត្តព្រះសីហនុ ដឹកនាំដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ...
អ្នកទិញដីឡូច្រើននាក់ ប្តឹងអភិបាលខេត្តកណ្តាល លើករណីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និង ជា «ម្ចាស់គម្រោងដីឡូតិ៍ក្រុងតាខ្មៅថ្មី» ដែលមិនបានធ្វើប្លង់រឹងជូនពួកគាត់ ។
ខេត្តកណ្តាល៖ប្រជាពលរដ្ឋជាច្រើននាក់ ដែលជាអ្នកទិញដីឡូតិ៍ពីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជា «ម្ចាស់គម្រោង...