ព័ត៌មានថ្មីៗបំផុត
ឃាត់ខ្លួនបានកូនប្រុសនាយរងប៉ុស្ថិ៍ន.បសង្កាត់យក្សឡោម ពាក់ព័ន្ឋករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ក្នុងក្រុងបានលុង.
ខេត្តរតនគិរី: កម្លាំងជំនាញ អ.ហក្រុងបានលុងដឹកនាំដោយលោកវរះសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការអ.ហក្រុងបានលុងនិងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង...
ចាស់ជរាជាមូលដ្ធានមនុស្សដំបូងនៃប្រទេសជាតិក្នុងការកសាងនូវសុខសន្តិភាព និងការអភិវឌ្ឍន៍
ខេត្តកណ្តាល : លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែក បានដឹកនាំមន្ត្រីរាជការក្រោមឱវាទនៅក្នុងពិធីជួបសួរសុខទុក្ខនិងសំណេះសំណាលជាមួយ...
#សូមរាយការណ៍ មួយរយ:នេះល្បីឈើចេញតាមច្រកដាក់ដាំនិងច្រករបៀងកង់ឡង់ ច្រកទ្វេភាគីឡាប៉ាខេ ខែត្តមណ្ឌលគិរី ។
ឈ្មួញឈើត្រូវបានគេស្គាល់ឈ្មោះម៉ាប់ ឈ្មោះ តាឌី និងឈ្មោះ ឃុនជាដើម។ តាំងពីពាក់កណ្តាលខែសីហា ត្រូវបានក្រុមអ្នកសារព័ត៌មានក្នុងស្រុក១ចំនួនបាន...
អភិបាលខេត្តកណ្តាលអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្ត
(កណ្តាល)….. ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធី បិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល។ដែលពិធីនេះបានប្រារព្វធ្វើឡើងនារសៀលថ្ងៃទី១១...
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងនាំយកអំណោយចែកជូនប្រជាពលរដ្ធក្រីក្រចំនួន៥២គ្រួសារនៅឃូំព្រៃខ្ល
(ព្រៃវែង)…. ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងបាលើនដឹកនាំមន្ត្រីក្រោមឱវាតអញ្ជើញចុះសួរសុខទុក្ខ និងយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៥២...
ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដឹកនាំមន្ត្រីក្រោមឱវាតអញ្ជើញចូលរួមសូត្រមន្តបង្សុកូលវេនកាន់បិណ្ឌទី៩ព្រមទាំងប្រគេនបច្ច័យនិងទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តគីរីរតនារាមហៅវត្តកំពង់ភ្នំក្នុង.
(កណ្តាល)….. នាល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោក លោកស្រី ស្នងការរង...
ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ធាននគរបាលអន្តោរប្រវេសន៍អញ្ជើញចុះពិនិត្យមើលការសាងសង់អាគារច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ(កម្ពុជា-វៀតណាម).
(ខេត្តព្រៃវែង)…. នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ធាននគរបាលអន្តោរប្រវេសន៍...
រថយន្តហាយឡិនដ័រឡើងជែងប្រលះម៉ូតូ១គ្រឿងស្លាប់២នាក់ម្ចាស់រថយន្តដាក់មេផាយបាត់ស្រមោល
ខេត្តបាត់ដំបង÷មនុស្សប្រុសស្រី២នាក់ត្រូវបានបាត់បង់អាយុជីវិតខណះដែលគ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។សមត្ថកិច្ចបានអោយដឹងថាហេតុការខាងលើបានកើតឡើងនៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២០នេះវេលាម៉ោង១១:៣០នាទីនៅលើផ្លូវជាតិលេខ៥ត្រង់ចំណុចក្រុមទី០៦ភូមិអូសទូកឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។ សមត្ថកិច្ចអោយដឹងបន្តថាករណីគ្រោះថ្នាក់ចរាចរណ៌នេះបានកើតឡើងរវាងម៉ូតូនឹងរថយន្ដរថយន្តម៉ាកហាយឡិនដ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខបន្ទាយមានជ័យ:២B:១៤៥៥។មុនកើតហេតុគេឃើញរថយន្តបង្កបើកបរទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើរថយន្តបង្កបានជែងរថយន្តខាងមុខក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមC១២៥សេរី២០១៥ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង១u:២៤៨០ទិសដៅផ្ទុយគ្នាបណ្តាលអោយស្លាប់អ្នកជិះម៉ូតូចំនួន០២នាក់។ ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការខាងលើនេះមានឈ្មោះលី.សុផាតភេទប្រុសអាយុ៧៤ឆ្នាំមុខរបរលក់ដូរមានទីលំនៅភូមិរំចេក១សង្កាត់រតនៈក្រុងបាត់ដំបង(ស្លាប់នៅកន្លែងកើតហេតុ)ជាអ្នកបើកបរម៉ូតូនឹងឈ្មោះសុវ៉ាន់.មុនីភេទស្រីអាយុ៦៩ឆ្នាំ(ស្លាប់នៅមន្ទីពេទ្យ)ត្រូវជាប្រពន្ធមានទីលំនៅជាមួយគ្នា។ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនមិនស្គាល់អត្តសញ្ញាណបច្ចុប្បន្នម៉ូតូនិងរថយន្តសមត្ថកិច្ចបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងចំណែកសាកសពគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕សៅ...
លោកភួ.ប៉ូយជាប្រធានសមាគមចិនខ្មែរហួសចិត្តនឹងលោកលឹម.ទាឡេងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគចិនខ្មែរបានកាយយកដីផ្លូវសាធារណះគ្មានសល់ក្រោយពីមានពលរដ្ឋ១០គ្រួសារផ្ទុះការតវ៉ា
ខេត្តបាត់ដំបង៖លោកលឹម.ទាឡេងដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមចិនខ្មែរបានធ្វើសកម្មភាពទៅកាយដីបំផ្លាញផ្លូវជាលើកទី២ដែលផ្លូវនេះត្រូវបានប្រជាពលរដ្ឋធ្វើដំណើររាល់ថ្ងៃហើយក៏ធ្លាប់មានបញ្ហាចំរ៉ូងចំរ៉ាស់ម្តងរួចមកហើយកាលពីពេលថ្មីៗនេះដែលបានឈានដល់ការប្តឹងចូលប្រព័ន្ធតុលាការទៀតផង។ការកាយបំផ្លាញផ្លូវសាធារណះពីសំណាក់លោកលឹម.ទាឡេងនេះបានធ្វើឡើងខណះដែលលោកភួ.ប៉ូយបានបើកការដ្ឋានសាងសង់សាលារៀនចិនខ្មែរមួយកន្លែងនៅខាងក្រោយផ្សារភួ.ពុយក្នុងសង្កាត់ចំការសំរោងក្រុងបាត់ដំបង។ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់ហើយការសាងសង់នេះក៏ត្រូវបានលោកលឹម.ទាឡេងប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមចិនខ្មែរជាអ្នកចាត់ចែងនិងមើលការខុសត្រូវទើបលោកលឹម.ទាឡេងបានធ្វើសកម្មភាពបែបនេះ។ នៅក្នុងដំណាក់កាលដែលកំពុងសាងសង់កាលពីរសៀលថ្ងៃទី២៦ខែសីហាឆ្នាំ២០២០លលោកលឹម.ទាឡេងបានធ្វើសកម្មភាពរំលោភយកផ្លូវម្តងរួចមកហើយដោយបោះបង្កោលរបងលើផ្លូវអស់ពាក់កណ្តាលមានន័យថាផ្លូវដែលនៅសល់តែមួយចំហៀងប៉ុណ្ណោះដែលផ្លូវនេះប្រជាពលរដ្ឋកំពុងធ្វើដំណើររាល់ថ្ងៃ។រហូតមកដល់ពេលថ្មីៗនេះដីផ្លូវដែលនៅសល់ពាក់កណ្តាលទៀតត្រូវបានលោកលឹម.ទាឡេងថ្លើមធំកាយធ្វើជាប្រឡាយខ្ទេចទាំងស្រុងធ្វើអោយពលរដ្ឋ១០គ្រួសារក្តៅក្រហាយជាលើកទី២ហើយចេញមុខមករារាំងប្រឆាំងនឹងការកាយផ្លូវនេះតែម្តង។ក្រោយពីមានពលរដ្ឋ១០គ្រួសារផ្ទុះការតវ៉ានៅថ្ងៃទី៩ខែកញ្ញានេះលោកផេង.សិទ្ធីអភិបាលក្រុងបាត់ដំបងបានដឹកនាំក្រុមការងារចុះដោះស្រាយលើបញ្ហានេះដោយលោកអភិបាលក្រុងបានបញ្ជាអោយលោកលឹម.ទាឡេងចាក់ដីបំពេញធ្វើជាផ្លូវអោយបានដូចដើមឡើងវិញដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរជាធម្មតាវិញប៉ុន្តែប្រជាពលរដ្ឋក៏បាននាំគ្នារៃអង្គាសដើម្បីទិញថ្មមកចាក់ធ្វើផ្លូវឡើងវិញដោយសារតែពួកគាត់មិនចង់បន្តបញ្ហាវែងឆ្ងាយ៕សៅ...
គ្លីនិកឯកជនមួយកន្លែង យីហោ សម្ភព ឈីសម្ភ័សស្រុកស្វាយអន្ទរសង្ស័យមើលព្យាបាលអ្នកជំងឺម្នាក់បណ្តាលអោយប្រតិកម្មថ្នាំស្លាប់ រួចដឹកសពបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រៃវែងដើម្បីបំវាងភស្តុតាង ខណៈជនរងគ្រោះគ្រាន់តែឈឺចុកពោះបន្តិចបន្តួច.
(ព្រៃវែង)….បុរសម្នាក់គ្រាន់តែឈឺចុកពោះហើយត្រូវក្រុមគ្រួសារដឹកតាមម៉ូតូឌុបយកមកពិនិត្យព្យាបាលនៃគ្លីនិកឯកជនមួយកន្លែង”យីហោ...