ព័ត៌មានថ្មីៗបំផុត
សម្តេចតេជោ ប្រកាសចាត់វិធានការណ៍ក្តៅ ប្រសិនបើរកឃើញថា ឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល
រាជធានីភ្នំពេញ :សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានផ្ញើសារតាមរយៈបណ្តាញសង្គមហ្វេសបុក ទៅកាន់បណ្តាមន្រ្តីពាក់ព័ន្ធ...
រដ្ឋបាលខេត្តបើកកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលទ្ធផលស្តីពីការចុះវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីដែលបានវាស់វែងរួចនៅក្នុងភូមិសាស្ត្រឃុំឆ្នាល់មាន់និងឃុំព្រះផុសក្រោយពីគណះប្រតិភូមចុះប្រតិបត្តិការលើបញ្ហាដីធ្លីក្នុងស្រុកគាស់ក្រឡ
ខេត្តបាត់ដំបង:ក្រោយពីគណះប្រតិភូរាជរដ្ឋាភិបាលជាច្រើនរូបបានចុះពិនិត្យលើបញ្ហាវិវាទដីធ្លីក្នុងស្រុកគាស់ក្រឡរវាងលោកឧកញ៉ាសង.ថនជាមួយពលរដ្ឋរហូតឈានដល់អង្គភាពប្រឆាំងអំពើពុករលួយACUបាននាំខ្លួនឈ្មួញម្នាក់ឈ្មោះសង.ថនទៅសួរនាំផងនោះកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០ថ្មីៗនេះ។រដ្ឋបាលសាលាខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិភាក្សាមួយស្តីពីការត្រួតពិនិត្យនៃការវាស់វែងផ្ទៀងផ្ទាត់ទន្នន័យក្បាលដីដែលបានវាស់វែងនៅក្នុងភូមិសាស្ត្រឃុំឆ្នាលមាន់និងឃុំព្រះផុសដែលជាចំណុចវិវាទខ្លាំងក្លារវាងពលរដ្ឋនិងលោកឧកញ៉ាសង.ថន។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកទេព.ធនរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ហើយក្នុងនោះក៏មានលោកសឿម.ប៊ុនរិទ្ធអភិបាលរងខេត្តលោកប្រធានមន្ទីរពាក់ព័ន្ធរួមជាមួយគណះប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាច្រើនរូបបានចូលរួមផងដែរ។ដែលក្នុងកិច្ចប្រជុំនោះលោកអភិបាលបានលើកឡើងថាកិច្ចប្រជុំពិភាក្សានិងត្រួតពិនិត្យនេះក្នុងគោលបំណងជំរុញកិច្ចការងារបន្ថែមនិងត្រួតពិនិត្យចំពោះលទ្ធផលនៃការចុះវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីដែលបានវាស់វែងរួចនៅចំណុចភូមិតានួតនិងភូមិភ្នំស្នរឋិតក្នុងឃុំឆ្នាល់មាន់និងចំណុចភូមិសំរោងនិងភូមិដំណក់ដង្គ្រងឋិតក្នុងឃុំព្រះផុសស្រុកគាស់ក្រឡខេត្តបាត់ដំបងផង។ លោកបន្តថាក្រោយពីបានពិនិត្យលើលទ្ធផលនៃការវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរួចរាល់ជំហានបន្ទាប់និងមានការបិទផ្សាយជាសាធារណៈក្នុងរយៈពេល១៥ថ្ងៃ។ក្រៅពីនេះលោកអភិបាលខេត្តក៏បានជំរុញអោយមន្ត្រីក្រោមឱវ៉ាទទទួលបន្ទុកក្នុងស្រុកមួយនេះពិសេសលោកអភិបាលស្រុកស្តីទីដែលទើបទទួលមុខតំណែងថ្មីខិតខំបន្តកិច្ចការងារណាដែលនៅសេសសល់ពាក់ព័ន្ធនិងបញ្ហាដីធ្លីត្រូវពន្លឿនអោយបានឆាប់ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានប្រឈមនិងក្តីកង្វល់នាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ៕សៅ...
ទំនិញជាសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាមត្រូវបានដុតបំផ្លាញក្រោយពីបានចាប់យកពីឈ្មួញ
ខេត្តបាត់ដំបង:សាច់ប្រហិតចម្រុះខូចគុណភាពរាប់ពាន់គីឡូក្រាមដែលឈ្មួញខិលខូចលួចនាំចូលហើយត្រូវបានសមត្ថកិច្ចឆ្មក់ចាប់បានត្រូវបានដុតបំផ្លាញចោលភ្លាមៗផងដែរក្រោយពីការបង្ក្រាបនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០នេះ។ពិធីដុតបំផ្លាញចោលនេះក៏មានការចូលរួមនិងដឹកនាំពីលោកគឺ.បុណ្ណរ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រីចេង.ឡេងស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានបានដឹកនាំកម្លាំងជំនាញដែលមានលោកវរសេនីយ៍ទោយី.យក់សាននាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចូលរួមសហការណ៍ជាមួយរដ្ឋបាលក្រុងបាត់ដំបងអាជ្ញាធរមូលដ្ឋានអង្គភាពជំនាញសាខាកាំកុងត្រូលនិងផ្នែកពាក់ព័ន្ធជាច្រើនរូបបានធ្វើការដុតបំផ្លាញចោលនូវសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាមដែលឈ្មួញទុច្ចរិតនាំចូលពីក្រៅប្រទេសបម្រុងយកមកលក់ចែកចាយបន្តនៅក្នុងខេត្តបាត់ដំបងប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការបង្រ្កាបបានទាន់ពេលវេលា។ ករណីនេះមិនមែនជាលើកទីមួយនោះទេដែលឈ្មួញខិលខូចតែងលួចនាំចូលដើម្បីផលប្យោជន៍ខ្លួនហើយបង្កផលប៉ះពាល់ដល់សុខភាពសម្រាប់ប្រជាពលរដ្ឋទូទៅ។លោកអ៊ុច.សុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏បានធ្វើការអំពាវនាវដល់អ្នកប្រកបមុខរបរដូចខាងលើត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការលួចនាំចូលនូវប្រភេទ(ប្រហិតឬសាច់មានឬជង្គង់មាន់)ខូចគុណភាពយកមកលក់ចែកចាយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងបន្តទៀតបើមិនដូច្នោះសមត្ថកិច្ចនិងមានវិធានការផ្លូវច្បាប់បើនៅតែបន្ត។ព្រោះប្រភេទសាច់ខូចគុណភាពទាំងនេះពិតជាបានបង្កផលប៉ះពាល់ខ្លាំងណាស់ចំពោះអ្នកប្រើប្រាស់ម៉្យាងវិញទៀតលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានសូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការទិញឬការបរិភោគផលិតផលទាំងនេះវានិងនាំមនូវផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ៕សៅ...
ឯកឧត្តម ស ថាវី អនុរដ្ខលេខាធិការក្រសួងការពារជាតិ ត្រូវតុលាកាកោះហៅចូលទៅបំភ្លឺ រឿងលក់ដីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញតាមកោះហៅរបស់តុលាការ...
លោកអភិបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡខេត្តបាត់ដំបង
ខេត្តបាត់ដំបង:ក្រោយពីរាជរដ្ឋាភិបាលសម្រេចបញ្ចប់តួនាទីលោកម៉ៅ.សុចាន់ពីអភិបាលនៃគណះអភិបាលស្រុគាស់ក្រឡលោកងួន.រតនះអភិបាលខេត្តនៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០នេះលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡខេត្តបាត់ដំបង។ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាស្រុកគាស់ក្រឡនិងមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តលោកប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តលោកប្រធានក្រុមប្រឹក្សាស្រុកអភិបាលរងស្រុកសមាជិកក្រុមប្រឹក្សាស្រុកមេឃុំនិងការិយាល័យនានាជុំវិញស្រុកជាច្រើនផងដែរ។ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡនាពេលនេះលោកងួន.រតនៈបានមានប្រសាសន៍ផ្តាំផ្ញើដល់លោកញឹក.សារ៉ែនដែលទើបទទួលតំណែងជាអភិបាលស្តីទីត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែទូលំទូលាយថែមទៀតរវាងថ្នាក់លើនិងថ្នាក់ក្រោមជាមួយបណ្តាមន្ទីរអង្គភាពដៃគូរអភិវឌ្ឍពាក់ព័ន្ធនានានិងរដ្ឋបាលឃុំព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធអោយកាន់តែល្អប្រសើផងដែរជាពិសេសប្រជាពលរដ្ឋក្នុងស្រុកទាំងមូល។លោកអភិបាលខេត្តបន្តថាជាពិសេសត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់សំណូមពរនានារបស់ប្រជាពលរដ្ឋជាពិសេសករណីទំនាស់ដីធ្លី...
ស្នងការនគរបាលខេត្តកណ្តាលដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចុះធ្វើការត្រួតពិនិត្យ និងផាកពិន័យរថយន្តដឹកខ្សាច់នៅលើផ្លូវជាតិលេខ21Aក្រុងតាខ្មៅ
កណ្តាលៈ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត...
#ភ្ជួរដីស្រែប៉ះចំមីនតោនរងគ្រោះដល់ស្លាប់ #អង្គភាពទូរទស្សន៍ព្រះនរាយណ៍កំពុងស្វែងរកលេខទូរសព្ទសាច់ញាតិគ្រួសារសព
ខេត្តបាត់ដំបងៈជនរងគ្រោះម្នាក់ដែលជាអ្នកបើកបរត្រាក់ទ័រសុីឈ្នួលភ្ជួរដីស្រែអោយគេត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរខណះដែលជនរងគ្រោះបានចុះភ្ជួរដីស្រែប៉ះចំមីនតោនបណ្តាលអោយផ្ទុះឡើងតែម្តង។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០ត្រង់ចំណុចអូរច្រកថ្លាងក្នុងភូមិបឹងអំពិលឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង។ បើតាមប្រភពមួយចំនួនបាននិយាយថានៅមុនពេលកើតហេតុគឺជនរងគ្រោះដែលមានឈ្មោះជូន.ណុលភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិអូរតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់បានបើកត្រាក់ទ័រចុះទៅក្នុងស្រែដើម្បីភ្ជួរដីអោយគេដែលដីស្រែនេះធ្លាប់ធ្វើគ្រប់រដូវកាលផងដែរ។ខណៈដែលជនរងគ្រោះកំពុងភ្ជួរស្រាប់តែឮសម្លេងផ្ទុះគ្រាប់មីនលាន់កក្រើកដីធ្វើអោយតួត្រាក់ទ័រទាំងមូលក្រឡាប់ផ្ងារជើងដោយឡែកអ្នកបើកបរក៏ទទួលរងនូវសម្ពាធគ្រាប់មីនបណ្តាលអោយដាច់ជើងខាងឆ្វេងម្ខាងដល់លើជង្គង់។ក្រោយការផ្ទុះភ្លាមៗនោះប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចក៏បានជួយបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សីនិងបានបន្តទៅមន្ទីរពេទ្យខេត្តផងដែរ។ប៉ុន្តែជាអកុសលដោយជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេកមិនទាន់ដល់មន្ទីរពេទ្យបង្អែកខេត្តផងក៏ត្រូវបាត់បង់ជីវិតនៅថ្ងៃទី២៩នេះតែម្តង។បច្ចប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតក្នុងខេត្តពោធិសាត់ហើយ៕សៅ...
ប្រជាពលរដ្ឋម្នាក់ប្តឹងប្រធានតុលាការខេត្តកំពត ទៅក្រសួងយុត្តិធម៌ !
រាជធានីភ្នំពេញ : ប្រជាពលរដ្ឋម្នាក់ បានធ្វើលិខិតជាផ្លូវការចូលទៅក្រសួងយុត្តិធម៌ ដើម្បីអោយជួយពិនិត្យមើលតួនាទី របស់ប្រធានតុលាការខេត្តកំពត...
លោក លី សជាតិ ស្នងការរងខេត្តកណ្តាល ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច មិនប្តឹងអាខោន ហ្វេសបុកបុត្រានាគដែលបានចោទលោកយកលុយ15000$ ពីឃ្លាំងស្តុបឈើ១កន្លែង ។
ខេត្តកណ្តាល :បន្ទាប់ពីមានការបង្ហោះហ្វេសបុក១ ឈ្មោះបុត្រានាគ នាពេលកន្លងមកដោយបានរៀបរាប់ថា :ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាលបើកភ្លើងខៀវយកលុយ15000$ដើម្បីនាំឈើមកស្តុបនៅឃ្លាំង...
លោក ផន សុផល មេឃុំរាប រងការចោទប្រកាន់លក់ដីព្រែកសាធារណ:របស់រដ្ធទៅអោយឈ្មួញជីកយកអាចម៌លក់ធ្វើមានបានប្រយោជន៍ផ្ទាល់ខ្លួន.
. (ព្រៃវែង) លោក ផន សុផល មេឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង រងការចោទប្រកាន់ ពីប្រជាពលរដ្ធ និងមន្ត្រីក្រុមប្រឹក្សាឃុំថាបានលក់ដីព្រែកសាធារណ:សម្បត្តិ...