ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

ព័ត៌មានថ្មីៗបំផុត

អាជ្ញាធរឃុំគគីរធំដោះស្រាយសម្របសម្រួលរឿងពលរដ្ធសំណូមពរ4ចំណុចពីម្ចាស់អគ្គីសនីឯកជន…..

អាជ្ញាធរឃុំគគីរធំដោះស្រាយសម្របសម្រួលរឿងពលរដ្ធសំណូមពរ4ចំណុចពីម្ចាស់អគ្គីសនីឯកជន…..

(កណ្តាល) នាព្រឹកថ្ងៃទី7 ខែកក្កដា ឆ្នាំ2020 អាជ្ញាធរឃុំគគីរធំ រួមមានលោក អៀម សម្បត្តិជំទប់ទី1 អស់លោក លោកស្រីក្រុមប្រឹក្សាឃុំ... សូមអានត... »

លោកជំទាវឱ.វណ្ណឌីនដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលដើម្បីស្វែងយល់អំពីការងារកូវីដ-១៩និងការរៀបចំផែនការអនុវត្តនិងទប់ស្កាត់បន្តក្នុងខេត្តបាត់ដំបង

លោកជំទាវឱ.វណ្ណឌីនដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលដើម្បីស្វែងយល់អំពីការងារកូវីដ-១៩និងការរៀបចំផែនការអនុវត្តនិងទប់ស្កាត់បន្តក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង÷ដោយសាតែខេត្តបាត់ដំបងជាខេត្តគោលដៅក្នុងចំណោមខេត្តសំខាន់ៗផ្សេងទៀតដែលសម្បូរទៅដោយតំបន់ទេសចរណ៍មានការទាក់ទាញជនបរទេសមកទស្សនាកម្សាន្តច្រើនដែលជាកត្តាចាំបាច់មួយត្រូវបានចាប់អារម្មក្នុងការការពារនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ពីសំណាក់ជនបរទេសដែលចូលមកទស្សនា។ដោយយល់ឃើញបែបនេះកាលពីថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២០កន្លងទៅថ្មីៗនេះលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានទទួលជួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងសុខាភិបាលដែលបានដឹកនាំដោយលោកជំទាវឱ.វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងលោកជំទាវវិជ្ជបណ្ឌិតAli.Ailanតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាដើម្បីស្វែងយល់អំពីការងារកូវីដ-១៩និងការរៀបចំផែនការអនុវត្តនិងទប់ស្កាត់បន្តនៅក្នុងខេត្តបាត់ដំបងដែលជាខេត្តគោលដៅផងដែរ។ នៅក្នុងឱកាសជួបសំណេះសំណាលនោះលោកជំទាវឱ.វណ្ណឌីនបានធ្វើការកោតសរសើរដល់ចំណាត់ការរបស់រដ្ឋបាលខេត្តបាត់ដំបងក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ១៩ដែលជាជំងឺសកលកំពុងផ្ទុះរីករាលពេញពិភពលោកហើយក្នុងនោះខេត្តបាត់ដំបងក៏មានអ្នកជំងឺ០៨នាក់ផងដែរហើយអ្នកជំងឺទាំងនោះក៏បានជាសះស្បើយអស់ហើយនិងបានឲ្យពួកគាត់វិលត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ។លោកជំទាវបន្តទៀតថា:ក្រៅពីនេះរដ្ឋបាលខេត្តក៏បានធ្វើការរៀបចំយ៉ាងល្អក្នុងការអនុវត្តការងារនិងចាត់វិធានការគ្រប់គ្រងចំនួនពលករមកពីប្រទេសថៃដូចជាការពិនិត្យកម្ដៅការដាក់ចត្តាឡីស័កជាដើមដែលនេះជាវិធានការមួយក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ចូលទៅក្នុងសហគម។ទន្ទឹមនិងនេះលោកជំទាវក៏បានអំពាវនាវឲ្យរដ្ឋបាលខេត្តធ្វើការបន្តកិច្ចការនេះឲ្យបានខ្ជាប់ខ្ជួនព្រោះជម្ងឺនេះនៅមិនទាន់សាបរលាបនៅឡើយ។ លោកជំទាវឱ.វណ្ណឌីនបានមានប្រសាសន៍បន្តទៀតថា:ខេត្តបាត់ដំបងគឺជាខេត្តគោលដៅទេសចរណ៍មួយសម្រាប់ប្រទេសកម្ពុជាហើយលំហូរនៃភ្ញៀវទេសចរក៏មានច្រើនផងដែរដូចនេះលោកជំទាវសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំភ្លេចអនាម័យជាប់ជានិច្ចដោយឧស្សាហ៍លាងដៃនឹងសាប៊ូឬជែលពាក់ម៉ាសពេលចេញទៅក្រៅនិងរក្សាគម្លាតពីគ្នាទៅវិញទៅមកកាត់បន្ថយការជួបជុំគ្នាព្រោះថា“យើងអាចភ្លេចកូវីដតែកូវីដមិនភ្លេចយើងទេ”។លោកជំទាវក៏សុំឲ្យអាជ្ញាធរមូលដ្ឋានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការសំអាតបរិស្ថាននៅជុំវិញផ្ទះដើម្បីកម្ចាត់ចោលនូវជម្រកសត្វមូសផងដែរស្របពេលរដូវវស្សាបានឈានមកដល់បើសិនជាបរិស្ថានជុំវិញប្រជាពលរដ្ឋសំបូរទៅដោយជម្រកមូសនោះនឹងធ្វើឲ្យប្រជាពលរដ្ឋកើតជំងឺគ្រុនឈាមជាក់ជាមិនខាន។ លោកងួន.រតនៈបានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានលោកជំទាវរដ្ឋលេខាធិការក្រសួងសុខាពិបាលនិងលោកជំទាវតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាព្រមទាំងគណៈប្រតិភូដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញចុះបេសកម្មក្នុងខេត្តបាត់ដំបងដើម្បីពិភាក្សាការងារស្ដីអំពីវិធានការការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ហើយក្នុងនាមអាជ្ញាធរខេត្តនិងខិតខំបន្តលើការងារនេះដោយយកចិត្តទុកដាក់អោយកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតផងដែរ៕សៅ... សូមអានត... »

ទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ត្រូវបានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នាំយកទៅប្រគេនដល់ព្រះភិក្ខុសង្ឃចំនួន៣៥វត្តទូទាំងខេត្ត

ទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ត្រូវបានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នាំយកទៅប្រគេនដល់ព្រះភិក្ខុសង្ឃចំនួន៣៥វត្តទូទាំងខេត្ត

ខេត្តរតនគិរី :ទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ត្រូវប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី... សូមអានត... »

សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រំលឹកថា : ជនឆ្លៀតឱកាសពីការបែងចែកនឹងទទួលដីធ្លីនឹងត្រូវមានទោស

សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រំលឹកថា : ជនឆ្លៀតឱកាសពីការបែងចែកនឹងទទួលដីធ្លីនឹងត្រូវមានទោស

រាជធានីភ្នំពេញ : សារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ នៅព្រឹកថ្ងៃទី៤ ខែកក្កដា... សូមអានត... »

មន្ត្រីរាជការ ដែល​ខិ​លខូច ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ ធ្វើបាបប្រជាជន នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុត

មន្ត្រីរាជការ ដែល​ខិ​លខូច ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ ធ្វើបាបប្រជាជន នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុត

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងថា មន្ត្រីរាជការ​ដែល​ខិ​ច​ល​ខូច​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ... សូមអានត... »

ពិធីបើកការប្រកួតកីឡាបាល់ទាត់ក្នុងក្របខ័ណ្ឌថ្នាក់ស្រុកឃុំកម្រិតយុវជនអាយុក្រោម២៣ឆ្នាំដណ្តើមពានរង្វាន់យកប្រាក់លាន

ពិធីបើកការប្រកួតកីឡាបាល់ទាត់ក្នុងក្របខ័ណ្ឌថ្នាក់ស្រុកឃុំកម្រិតយុវជនអាយុក្រោម២៣ឆ្នាំដណ្តើមពានរង្វាន់យកប្រាក់លាន

ខេត្តបាត់ដំបង:ការប្រកួតបាល់ទាត់ក្នុងក្របខ័ណ្ឌថ្នាក់ស្រុកឃុំកម្រិតយុវជនអាយុក្រោម២៣ឆ្នាំដើម្បីដណ្តើមប្រាក់លាននិងឈានចូលមកដល់ហើយក្នុងឆ្នាំ២០២០នេះ។ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ទាត់ប្រចាំតំបន់អោយកាន់តែភាពអធិកអធ័មនិងមានការគាំទ្រនៅព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០នេះលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងលោកឃុន.សំបូរប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាគ្រាមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌថ្នាក់ស្រុកឃុំកម្រិតយុវជនអាយុក្រោម២៣ឆ្នាំដណ្តើមពានរង្វាន់ប្រាក់លាននេះ។ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាតាគ្រាមស្ថិតនៅក្នុងឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងដែលមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវប្រធានអនុប្រធានសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាគ្រាមលោកអភិបាលស្រុកអាជ្ញាធរមូលដ្ឋានរួមនិងប្អូនៗកីឡាករជាច្រើនរូបទៀតផងដែរ។ ជាកិច្ចចាប់ផ្តើមក្នុងពិធីនេះលោកអ៊ឹម.ប៊ុនយូប្រធានក្រុមប្រឹក្សាឃុំតាគ្រាមបានអានរបាយការណ៍ស្វាមគមន៍និងជម្រាបជូនអំពីលក្ខខ័ណ្ឌនៃការប្រតួតបាល់ទាត់ដើម្បីជម្រុះដណ្តើមពានរង្វាន់ដល់គណះអធិបតី។លោកងួន.រតនៈបានកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដែលបានរៀបចំកម្មវិធីកីឡាករនានាក្នុងឃុំនិងបានឱ្យយុវជនចូលរួមលែងកីឡាដើម្បីបង្កើនមិត្តភាពសុខភាពរឹងមាំនិងបានជៀសផុតឆ្ងាយពីគ្រឿងញៀនផងដែរ។លោកអភិបាលក៏បានផ្តាំផ្ញើដល់ក្មួយៗកីឡាករនិងអង្គពិធីទាំងមូលសូមចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នាដោយស្តាប់និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលព្រោះថាជំងឺកូវីដ១៩មិនទាន់រលាយសាបសូន្យនៅឡើយនោះទេហើយបច្ចុប្បន្នប្រទេសកម្ពុជាយើងក៏មានការឆ្លងរីករាលដាលជាថ្មីទៀតដោយចំនួនតូចផងដែរដូច្នេះសូមក្មួយៗលាងសម្អាតដៃឱ្យបានញឹកញាប់និងធ្វើដំណើរទៅទីសាធារណៈផ្សេងៗត្រូវពាក់ម៉ាសឱ្យបានគ្រប់ៗគ្នាដើម្បីបង្កាចំពោះរោគឆ្លងមួយនេះ។ គណះកម្មាធិការរៀបចំការប្រកួតបានអោយដឹងថាកីឡាករដែលចូលរួមក្នុងការប្រកួតនាពេលនេះមានចំនួន០៦ក្រុមដែលមានកីឡាករមកស្រុកសង្កែ១ក្រុមស្រុកឯកភ្នំ១ក្រុមនិងក្នុងស្រុកបាណន់ចំនួន០៤ក្រុមផងដែរ។ហើយការប្រកួតនេះដែរក្នុងគោលបំណងលើកកម្ពស់វិស័យកីឡានៅក្នុងមូលដ្ឋានក៏ដូចជាការលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្សស្រលាញ់កីឡាចូលរួមហ្វឹកហាត់ទាំងអស់គ្នាដើម្បីសុខភាពល្អទាំងផ្លូវកាយនិងផ្លូវអារម្មណ៍ស្មារតីត្រូវបំភ្លេចចោលនូវរាល់សកម្មភាពសែបគប់គ្រឿងញៀនដែលវាអាចនិងបំផ្លាញអនាគត់របស់យុវជនបានដោយមិនដឹងខ្លួននិងនាំអោយមានទោសទាន់ផងដែរ៕សៅ... សូមអានត... »

ចាក់ដីលុបត្រពាំងកំប្លោកវិលសាធារណ:របស់រដ្ធរំលោភយកធ្វើជាកម្មសិទ្ធបុគ្គលក្រោមលេសអភិវឌ្ឍន៍មូលដ្ធាន តែការពិតសង្ស័យលក់យកលុយចែកគ្នា

ចាក់ដីលុបត្រពាំងកំប្លោកវិលសាធារណ:របស់រដ្ធរំលោភយកធ្វើជាកម្មសិទ្ធបុគ្គលក្រោមលេសអភិវឌ្ឍន៍មូលដ្ធាន តែការពិតសង្ស័យលក់យកលុយចែកគ្នា

(កណ្តាល): ត្រពាំកំប្លោកវិលសាធារណ:របស់រដ្ធ មួយកន្លែង នៅត្រង់ចំណុចខាងលិចជាប់ថ្នល់ជាតិលេខ១ ស្ថិតក្នុងភូមិព្រែកតាកែវ២... សូមអានត... »

កិច្ចប្រជុំបូកសរុបរបាយការណ៏ប្រចាំឆ្នាំ២០១៩និងប្រចាំឆមាសទី១ឆ្នាំ២០២០ស្តីពីការឣនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពនិងផ្តល់ប័ណ្ណសរសើរដល់រដ្ឋបាលឃុំសង្កាត់ណាដែលបានអនុវត្តការងារបានល្អប្រសើរកន្លងមក

កិច្ចប្រជុំបូកសរុបរបាយការណ៏ប្រចាំឆ្នាំ២០១៩និងប្រចាំឆមាសទី១ឆ្នាំ២០២០ស្តីពីការឣនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពនិងផ្តល់ប័ណ្ណសរសើរដល់រដ្ឋបាលឃុំសង្កាត់ណាដែលបានអនុវត្តការងារបានល្អប្រសើរកន្លងមក

ខេត្តបាត់ដំបង:នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាសទី១នាថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០នេះលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរឃុំសង្កាត់ទាំងអស់អោយយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមផ្តល់ថវិការបស់រាជរដ្ឋាភិបាលដល់ជនក្រីក្រពិតប្រាកដដោយតម្លាភាពបំផុតចៀសវាងនិយមបក្ខពួក។ដែលនៅក្នុងពិធីនេះមានលោកអ៊ុយ.រីប្រធានក្រុមប្រឹក្សាខេត្តនិងលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៏ប្រចាំឆ្នាំ២០១៩និងប្រចាំឆមាសទី១ឆ្នាំ២០២០ស្តីពីការឣនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពនិងបានផ្តល់ប័ណ្ណសរសើរនិងលិខិតសរសើរជូនដល់រដ្ឋបាលឃុំសង្កាត់ដែលបានជាប់ចំណាត់ថ្នាក់ល្អក្នុងការអនុវត្តការងារនៅតាមមូលដ្ឋានខ្លួនបានល្អប្រសើនាពេលកន្លងមកផងដែរ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្នងការនគរបាលខេត្តគណៈអភិបាលខេត្តសាលាដំបូងខេត្តមន្ទីរអង្គភាពជុំវិញខេត្តអភិបាលអភិបាលរងក្រុងស្រុកអធិការនគរបាលក្រុងស្រុកទីបញ្ជាការកងរាជអាវុធខេត្តក្រុងស្រុកមេឃុំចៅសង្កាត់ប៉ុស្តិ៍នគរបាលឃុំនសង្កាត់និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។លោកងួន.រតន:បានផ្តាំផ្ញើដល់ឣភិបាលក្រុងស្រុកមេឃុំចៅសង្កាត់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម“កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩”។លោកបន្តទៀតថាកិច្ចការងារទាំងនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើអាជ្ញាធរមូលដ្ឋានរួមមានមេភូមិនិងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាស់លាស់និងហ្មត់ចត់បំផុតចំពោះជនក្រីក្រពិតប្រាកដដោយចៀសអោយផុតពីការនិយមបក្ខពួកដែលជាទម្លាប់មិនល្អ។ដោយលោកផ្តល់ជាប្រសាសន៍ថាដើម្បីធានាឲ្យបាននូវតម្លាភាពនិងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពិសេសអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនបំផុតចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ នៅក្នុងកិច្ចប្រជុំនេះដែរលោកងួន.រតនៈក៏បានប្រគល់ប័ណ្ណសរសើរនិងថវិកាដល់រដ្ឋបាលក្រុងស្រុកដែលជាប់ជ័យលាភីជានិមិត្តរូបផងដែរ។ហើយសម្រាប់ឆមាសទី១ឆ្នាំ២០២០នេះខេត្តបាត់ដំបងបានទទួលប័ណ្ណសរសើរជ័យលាភីប្រភេទ១មានចំនួន៨១ឃុំសង្កាត់ក្នុងមួយឃុំសង្កាត់ទទួលបានថវិកា៥០០.០០០៛។លិខិតសរសើរជ័យលាភប្រភេទ២មានចំនួន១៧ឃុំសង្កាត់ថវិកា៣២៥.០០០៛និងផ្តល់ជូនលិខិតសរសើរជ័យលាភីសម្រាប់ប្រភេទ៣ដល់ឃុំសង្កាត់មួយចំនួនទៀតរួមនិងថវិកា២៥០.០០០៛ផងដែរក្នុងឃុំសង្កាត់និមួយៗដែលជាការលើកទឹកចិត្តសម្រាប់កិច្ចខិតខំបំរើដល់សង្គមជាតិក៏ដូចជាពលរដ្ឋក្នុងមូលដ្ឋានកន្លងទៅនិងបន្តភារះកិច្ចនេអោយកាន់តែមានប្រសិទ្ធិភាពបន្តទៀត៕សៅ... សូមអានត... »

អាជ្ញាធរឃុំបាបោងនិងប្រជាពលរដ្ធជាង១០គ្រួសារ ច្រានចោលទាំងស្រុង នូវសារព៌តមានមួយអង្គភាពបានចុះផ្សាយចោទប្រកាន់ទៅលើអាជ្ញាធរឃុំថាឃុបឃិតគ្នាជាប្រព័ន្ធយកដីទំនប់មេទឹកតាចាន់សាធារណៈរបស់រដ្ធលក់អោយឈ្មួញជីកយកអាចម៌ដីលក់ចែកគ្នាជាប្រយោជន៍ផ្ទាល់

អាជ្ញាធរឃុំបាបោងនិងប្រជាពលរដ្ធជាង១០គ្រួសារ ច្រានចោលទាំងស្រុង នូវសារព៌តមានមួយអង្គភាពបានចុះផ្សាយចោទប្រកាន់ទៅលើអាជ្ញាធរឃុំថាឃុបឃិតគ្នាជាប្រព័ន្ធយកដីទំនប់មេទឹកតាចាន់សាធារណៈរបស់រដ្ធលក់អោយឈ្មួញជីកយកអាចម៌ដីលក់ចែកគ្នាជាប្រយោជន៍ផ្ទាល់

(ព្រៃវែង) បន្ទាប់ពីមានសារព៌តមានមួយអង្គភាពចុះផ្សាយចោទប្រកាន់ទៅលើអាជ្ញាធរឃុំបាបោងថាបានឃុបឃិតគ្នាជាប្រព័ន្ធយកដីទំនប់មេទឹកតាចាន់សាធារណៈរបស់រដ្ធស្ថិតនៅក្នុងភូមិពន្លៃ... សូមអានត... »

ឯកឧត្តម យុិល សុធី និង លោកជំទាវ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន ៤ វត្តក្នុងស្រុកស្វាយជ្រំ

ឯកឧត្តម យុិល សុធី និង លោកជំទាវ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន ៤ វត្តក្នុងស្រុកស្វាយជ្រំ

(ខេត្តស្វាយរៀង) ÷ ឯកឧត្តម យុិល សុធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះឧបត្ថម្ភឃុំកំពង់ចម្លង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ... សូមអានត... »

ចំនួន​អ្នកចូលទស្សនា

  • 9ថ្ងៃនេះ:
  • 47ម្សិលម៉ិញ:
  • 466សប្តាហ៍មុន:
  • 195994សរុប:

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com