ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

List/Grid ព័ត៌មានថ្មី Subscribe RSS feed of category ព័ត៌មានថ្មី

ប្រជាពលរដ្ឋ២ភូមិក្នុងឃុំគ្រាមស្រុកបាណន់ហួសចិត្តនិងមេសហគមន៍ភូមិឈ្មោះវុធហាមមិនឲពួកគាត់រកកំពិស

ប្រជាពលរដ្ឋ២ភូមិក្នុងឃុំគ្រាមស្រុកបាណន់ហួសចិត្តនិងមេសហគមន៍ភូមិឈ្មោះវុធហាមមិនឲពួកគាត់រកកំពិស

បាត់ដំបង:នៅថ្ងៃទី៤ខែកក្កដានេះប្រជាពលរដ្ឋរស់នៅក្នុងភូមិ២គឺភូមិស្លាប៉ាងនិងភូមិតាង៉ែនក្នុងឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងបានត្អូញត្អែខ្សឹបប្រាប់កម្ពុជាថ្មីថា:ពួកគាត់ហួសចិត្តនិងមេសហគមន៍ភូមិឈ្មោះវុធនិងប្រជាការពារភូមិម្នាក់ទៀតឈ្មោះឡាដែលអ្នកទាំងពីរនេះមកចាប់ដកហូតឧប្បករណ៍ដាក់កំពិសពួកគាត់យកទៅដុតបំផ្លាចោលហាមមិនឲ្យពួកគាត់ដាក់ធ្វើជាម្ហូបប្រចាំថ្ងៃ។ពួកគាត់បានបញ្ជាក់ថា:មុខរបរមួយនេះជាទម្លាប់របស់ពួកគាត់យួរឆ្នាំហើយដែលដល់រដូវម្តងៗពួកគាត់តែងតែដាក់ឧប្បករណ៍យកកំពិសនេះយកទៅដាក់តាមជាយអាងកំពីងពួយត្រង់ចំណុចស្រែតាថុលគ្រាន់បានធ្វើម្ហូបឬផ្អកប្រចាំថ្ងៃ។ពួកគាត់ថា:ឧប្បករណ៍ស្បៃកំពិសរបស់ួកគាត់មានទំហ៊ំទទឺងមុខ១ម៉ែត្រហើយបណ្តោយ២ម៉ែត្រប៉ុណ្ណោះដាក់យួរឆ្នាំហើយមិនមានមន្ត្រីជំនាញឬអាជ្ញាធរណាហាមប្រាមនោះទេស្រាប់តែថ្មីៗនេះលោកវុធមេសហគមន៍ភូមិនិងប្រជាការពារភូមិឈ្មោះឡាទៅចាប់យករបស់ពួកគាត់យកទៅដុតចោលបើទោះបីពួកគាត់អង្វសុំវិញហើយលើកហេតុផលប្រាប់ដល់អ្នកទាំងពីរក៏មិនស្តាប់ដែរធ្វើឲ្យពួកគាត់ខឹងដល់ជួរមន្ត្រីរដ្ឋាភិបាលយ៉ាងខ្លាំង។ពួកគាត់ថា:មន្ត្រីគណះបក្សប្រជាជនបង្ក្រាបបានតែរបស់មិនសមបង្ក្រាបតែបទល្មើសផ្សេងៗដែលល្មើសនិងច្បាប់មិនព្រមបង្ក្រាប។ចំពោះមតិមហាជនពាក់ព័ន្ធជុំវិញបញ្ហាកំពឹចកំប៉ុកនេះបានចេញប្រត្តិកម្មថា:អាជ្ញាធរឬសមត្ថកិច្ចគួរមានវិធាការចំពោះបុគ្គល់ពីររូបនេះចៀសវាងប្រជាពលរដ្ឋមានការយល់ច្រឡំលើគោលការរបស់រាជរដ្ឋាភិបាលដែលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់ពេល។ពាក់ព័ន្ធបញ្ហានេះលោកវុធមេសហគមន៍បានឆ្លើយតបថា:ជាឧប្បករណ៍ខុសច្បាប់បំផ្លាញដល់កូនត្រីតូចៗជាច្រើនការឆ្លើយតបបែបនេះធ្វើឲ្យប្រជាពលរដ្ឋទាំងពីរភូមិកាន់តែហួសចិត្តបន្ថែមទៀតពួកគាត់ថា:គ្មានកូនត្រីមកចូលច្រើនដូចការលើកឡើងរបស់មេសហគមន៍នោះទេពួកគាត់ថាពិតជាមានកូនត្រីចូលមែនប៉ុន្តែកូនត្រីនោះគឺជាត្រីក្រឹមទន្សាយនិងត្រីច្រវាកំផ្លៀញតែប៉ុណ្ណោះ។ពួកគាត់បានទម្លាយថាចុះបើអ្នកដើរឆក់រាល់យប់ព្រោងព្រាតដូចភ្លើងអាបនោះលោកមេសហគមន៍យកភ្នែកមើលទេ?ពួកគាត់ថាប្រជាាមានប្រយោជន៍ទើបមើលមិនឃើញអ្នកដើរឆក់។ទាក់ទិនបញ្ហានេះដែរផ្នែកមន្ត្រីជំនាញបានពន្យល់ថាឧប្បករណ៍ដាក់កំពិសវាមិនខុសអីទេវាមានទំហ៊ំតូចណាស់គួឲ្យគាត់ប្រើប្រាស់បន្តរសម្រាប់ដោះស្រាយជាម្ហូបប្រចាំថ្ងៃ។សៅ... សូមអានត... »

លោកស្នងការរងខេត្តតាកែវម្នាក់ត្រូវគេសង្ស័យថា នៅពីក្រោយខ្នងរត់ការឈើប្រឌិតចេញទៅប្រទេសវៀតណាម និង កាងបនល្បែងខុសច្បាប់នៅព្រំដែនបាក់ដៃ ស្រុកអង្គរបុរី

លោកស្នងការរងខេត្តតាកែវម្នាក់ត្រូវគេសង្ស័យថា នៅពីក្រោយខ្នងរត់ការឈើប្រឌិតចេញទៅប្រទេសវៀតណាម និង កាងបនល្បែងខុសច្បាប់នៅព្រំដែនបាក់ដៃ ស្រុកអង្គរបុរី

ព្រះនរាយណ៍ PNTV: តាកែវ ! នរណាម្នាក់ក៏បានដឹង ពិសេសក្រុមអ្នកសារព័ត៌មាន មិនថាប្រចាំនៅខេត្តតាកែវ ឬ នៅខេត្តខេត្តដ៏ទៃនោះទេ... សូមអានត... »

សមត្ថកិច្ចបើកភ្លើងខៀវឲ្យឈ្មួញវៀតណាមជួលម៉ូតូសម្រុកដឹកឈើប្រណិតឆ្លងកាត់ច្រករបៀងលេខ19ហៅច្រកចេញបារីដោយគ្មានការទប់ស្កាត់

សមត្ថកិច្ចបើកភ្លើងខៀវឲ្យឈ្មួញវៀតណាមជួលម៉ូតូសម្រុកដឹកឈើប្រណិតឆ្លងកាត់ច្រករបៀងលេខ19ហៅច្រកចេញបារីដោយគ្មានការទប់ស្កាត់

រតនគិរី៖យ៉ាងហោចណាស់ម៉ូតូប្រមាណ200គ្រឿងត្រូវបានឈ្មួញវៀតណាមជួលឲ្យដឹកឈើប្រណិតដោយមានការបើកភ្លើងខៀវពីមេព្រៃនិងសមត្ថកិច្ចពាក់ព័ន្ធខិលខូចមួយចំនួនតូចដាក់កម្លាំងលើកំណាត់ផ្លូវជាតិ78(កុងត្រូលជជុះ)បើកច្រករបៀងលេខ19ហៅច្រកចេញបារីឲ្យឆ្លងកាត់ទៅវៀតណាមបានយ៉ាងរលូនដោយគ្នានការទប់ស្កាត់។ យោងតាមសមត្ថកិច្ចតូចតាចម្នាក់សូមមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថាសកម្មភាពនេះកើតឡើងយ៉ាងអាណាធិបតេយ្យពោលគឺគ្មានមេព្រៃនិងស្ថាប័នពាក់ព័ន្ធធ្វើការទប់ស្កាត់នោះទេព្រោះអំណាចទឹកលុយរបស់ឈ្មួញវៀតណាមគ្របឡើងងងឹតមុខមើលអ្វីលែងឃើញលែងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលហើយ។រីឯក្រុមអ្នកដឹកឈើតាមម៉ូតូប្រាប់ឲ្យដឹងថាពួកគាត់ដឹកឈើក្នុង1យប់2-3ជើងដោយ1ជើងត្រូវចំណាយលុយចំនួន150,000រៀលបង់ជូនមេព្រៃនិងសមត្ថកិច្ចជាច្រើនស្ថាប័នដាក់ពង្រាយគ្នាតាមដងផ្លូវជាតិលេខ78។ពួកគាត់ប្រាប់បន្តថាក្នុង1យប់អាចចំណេញលុយ200,000រៀលទៅ300,000រៀលហើយប្រភពឈើទិញពីបងប្អូនជនជាតិនៅស្រុកអូរយ៉ាដាវដែលចូលកាប់និងអារដឹកពីព្រៃសហគមន៍និងឧទ្យានជាតិអូរយ៉ាដាវ។មជ្ឈដ្ឋានពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តមានមតិលើកឡើងស្រដៀងគ្នាថាតើមេព្រៃនិងសមត្ថកិច្ចពាក់ព័ន្ធខិលខូចមួយចំនួនតូចឃុបឃិតគ្នាទទួលលុយពីឈ្មួញវៀតណាមហ៊ានបើកច្រករបៀងលេខ19ហៅច្រកចេញបារីដឹកឈើប្រណិតបើគិតជាបរិមាណមិនក្រោម100ម៉ែត្រគូបទេក្នុងមួយយប់ៗដោយគ្មានការទប់ស្កាត់តើពួកគាត់ស៊ីប្រាក់ខែរដ្ឋបែរនាំគ្នាធ្វើមេខ្មូតស៊ីឈើនឹងមានទោសដែរឫអត់?។ សូមបញ្ជាក់ថា... សូមអានត... »

អណ្តូងទឹកចំនួន១៥ត្រូវបានប្រគល់ជូនប្រជាពលរដ្ធនៅស្រុកកូនមុំ គ្រោមអធិបតីភាពឯកឧត្តម អ៊ុយ សំអាត

អណ្តូងទឹកចំនួន១៥ត្រូវបានប្រគល់ជូនប្រជាពលរដ្ធនៅស្រុកកូនមុំ គ្រោមអធិបតីភាពឯកឧត្តម អ៊ុយ សំអាត

ខេត្តរតនគិរី: នាព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៧ :សាខាកាកបាទក្រហមខេត្តបានរៀបចំពិធីប្រគល់អណ្តូងទឹកស្អាតចំនួន ១៥ អណ្តូង... សូមអានត... »

ទំនិញខូចគុណភាព៥០០គីឡូក្រាមត្រូវបានបង្ក្រាបដុតបំផ្លាញចោល

ទំនិញខូចគុណភាព៥០០គីឡូក្រាមត្រូវបានបង្ក្រាបដុតបំផ្លាញចោល

បាត់ដំបង:មន្ត្រីគយសាខាខេត្តបាត់ដំបងបានស្ទាក់ចាប់ទំនិញខូចគុណភាពសរ៉ុបចំនួន៥០០គីឡូក្រាមពីឈ្មួញដែលបាននាំចូលតាមច្រកភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបងដុតកំទេចចោលនៅថ្ងៃទី៣០ខែមិថុនាថ្មីៗនេះ។លោកហាក់.សខរិនប្រធានសាខាគយប្រចាំខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី៣០ខែមិថុនាថា:ការចុះបង្ក្រាបនេះមានភាពយោគជ័យដោយបានកិច្ចសហការណ៍ពីកម្លាំងសមត្ថកិច្ចនគរបាលតំបន់និងមន្ត្រីគយប្រចាំច្រកនោះតែម្តងទើបឈានដល់ការបង្ក្រាបបាន។លោកបន្តថាក្រោយពីបានបង្ក្រាបរួចមកលោកក៏បានណែនាំដល់មន្ត្រីគយប្រចាំច្រកនានាចំណុះខេត្តបាត់ដំបងឲ្យមានការទប់ស្កាត់ដោយតឹងតែងបំផុតចំពោះទំនិញគេចព័ន្ធដែលជាទំនិញខូចគុណភាពលោកថាបញ្ហានេះវាពាក់ព័ន្ធនិងសុខភាពនិងអាយុជីវិតមនុស្សទូទៅ។លោកបន្តជាជាក់ស្តែងទំនិញខូចគុណភាពដែលបង្ក្រាបបាននៅថ្ងៃនេះដែរសុទ្ធតែទំនិញដែលប្រទេសថៃត្រូវបោះចោលហើយមានឈ្មួញខិលខូចបែជាយកមកឲ្យខ្មែរទទួលរងគ្រោះទៅវិញទំនិញខ្លះមានក្លិនស្អុយផងដែរ។ចំពោះទំនិញដែលបង្ក្រាបបានរួមមាន:ស្លាបមាន់,ជង្គង់មាន់,សាច់ជ្រូកនិងខ្លាញ់ជ្រូកសរ៉ុបចំនួន៥០០គីឡូក្រាម។ក្រោយពីបានណែនាំដល់ក្រុមអាជីវិករដែលនាំគ្នាទិញលក់បន្តរួចមន្ត្រីសាខាគយនិងសមត្ថកិច្ចរួមនិងបងប្អូនប្រជាពលរដ្ឋជាច្រើនបានឈមើលហើយដុតកំទេចចោលភ្លាមៗនៅក្នុងតំបន់នោះដើម្បីឲពលរដ្ឋយល់ដឹងនិងចេះនាំគ្នាទប់ស្កាត់រាល់ទំនិញណាដែលខូចគុណភាពឈប់ទិញបរិភោគជាពិសេសចំពោះឈ្មួញខិលខូចដែលលួចនាំចូលតាមច្រកតូចៗដែលផុតពីដែនជំនាញគ្រប់គ្រងសុំឲ្យប្រជាពលរដ្ឋរាយកាណ៍មកមន្ត្រីជំនាញជាបន្ទាប់ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេល៕សៅ... សូមអានត... »

មេឈ្មយញដឹកដី លី គឹមហេង ប្រើឥទ្ធិពលរកស៊ីកាយរណ្តៅដីអត់ច្បាប់នៅស្រុកកណ្តាលស្ទឹង

មេឈ្មយញដឹកដី លី គឹមហេង ប្រើឥទ្ធិពលរកស៊ីកាយរណ្តៅដីអត់ច្បាប់នៅស្រុកកណ្តាលស្ទឹង

កណ្តាល: មេឈ្មួញរកស៊ីកាយរណ្តៅដីដែលមានឥទ្ធិពល កំពុងប្រើអំណាចលុយកាក់មហាសាល រកស៊ីបំពានច្បាប់រាល់ថ្ងៃ សូម្បីអាជ្ញាធរថ្នាក់ស្រុក... សូមអានត... »

​លោក ហេង សំបូរ ប្រធាន​គយ​ខេត្តកំពត ដេ​កកើបលុយ​ពី​អំពើពុករលួយ​?

​លោក ហេង សំបូរ ប្រធាន​គយ​ខេត្តកំពត ដេ​កកើបលុយ​ពី​អំពើពុករលួយ​?

ខេត្ត​កំពត​៖​មាន​ការលើកឡើង​ថា ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​កំពត លោក​ហេង សំបូរ បាន​បើកដៃ ឲ្យមាន​អំពើ​រត់ពន្ធ យ៉ាង​ពេញបន្ទុក... សូមអានត... »

ប្រធានមន្ទីរសូរិយាដីខេត្ត លោក កៅ ម៉ាឌីឡែន បានប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាក្នុងមន្ទីរ លើសេវាផ្សេងៗ

ប្រធានមន្ទីរសូរិយាដីខេត្ត លោក កៅ ម៉ាឌីឡែន បានប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាក្នុងមន្ទីរ លើសេវាផ្សេងៗ

ខេត្តក្រចេះ ៖ លោក កៅ ម៉ាឌីឡែន ប្រធាន និងលោក យិន បូទុម អនុប្រធាន នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ... សូមអានត... »

​ខេត្តពោធិសាត់​ទំនង​ខ្លាច​ចាញ់ឆ្នោត​ទេ​ដឹង​? ​បាន​ជា​បង្ខំ​លក់​ដី​៣​កន្លែង និង​បួ​ម​ខ្សាច់​បំផ្លាញ​រមនីយ៍ដ្ឋាន​កោះ​ថា​ស អស់​ទៀត​?!

​ខេត្តពោធិសាត់​ទំនង​ខ្លាច​ចាញ់ឆ្នោត​ទេ​ដឹង​? ​បាន​ជា​បង្ខំ​លក់​ដី​៣​កន្លែង និង​បួ​ម​ខ្សាច់​បំផ្លាញ​រមនីយ៍ដ្ឋាន​កោះ​ថា​ស អស់​ទៀត​?!

ពោធិ៍សាត់ ៖ ក្នុងឱកាស​រដូវ​កាល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​.​សង្កាត់​ឈាន​ខិត​ជិត​មក​ដល់​.​ទីតាំង​ដី​អចលនៈ​ទ្រព្ឃ​របស់​រដ្ឋ​មួយ​ចំនួន​ក្នុង​អាណាចក្រ​ខេត្តពោធិសាត់​ត្រូវបាន​អ្នកមាន​អំណាច​លក់... សូមអានត... »

ប្រមុខ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ដោយ​ធានា​ថា នឹង​ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់ ត្រូវ​ជាប់ពន្ធនាគារ​ដោយសារ តែ​ការបញ្ចេញមតិ​នោះឡើយ​

ប្រមុខ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ដោយ​ធានា​ថា នឹង​ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់ ត្រូវ​ជាប់ពន្ធនាគារ​ដោយសារ តែ​ការបញ្ចេញមតិ​នោះឡើយ​

សម្ដេច​តេជោ សែន បាន​លើកឡើង​នៅក្នុង​សារ​មួយ​ដែល​សំដៅ​ជា​សំខាន់​ទៅកាន់ ក្រុម​អ្នកសារព័ត៌មាន និង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ថា... សូមអានត... »

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com