ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បែកធ្លាយជាបន្តបន្ទាប់ពីភាពមិនប្រក្រតីរបស់លោកស្រីមេភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង រួមនឹងប្អូនបង្កើត កូនបង្កើត ត្រូវប្រជាពលរដ្ឋប្តឹងពីបទឃុបឃិត លួចធ្វើលិខិតស្នើសុំកាន់កាប់ជាន់លើដីស្របច្បាប់របស់អ្នកដ៏ទៃ នោះមកក៏លេចចេញការក្លែងលិខិតបញ្ជាក់ទីលំនៅបន្តទៀត ?

ខេត្តកណ្តាល ៖ មើលទៅ លោកស្រី ឃុំ ស្រីណេត មេភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ប្រហែលមិនអាចគេពីសំណាញ់ច្បាប់បាននោះទេ ? ប្រសិនបើមានការប្តឹងផ្តល់ជាផ្លូវការទៅកាន់តុលាការ ពាក់ព័ន្ធទៅនឹង ការរួមគ្នាជាមួយ ប្អូនបង្កើត និង កូនបង្កើត ធ្វើលិខិតស្នើសុំកាន់កាប់ជាន់លើដីស្របច្បាប់របស់អ្នកដ៏ទៃ និង ក្លែងឯកសារលិខិតបញ្ជាក់ទីលំនៅ ដោយបន្លំឈ្មោះ នឹងរូបថតខ្លួនឯង និង ប្តី ។

-លិខិតទី១ ដែលក្រុមការងារយើងទទួលបាន គឺជាលិខិតសសេរ ដាក់ជូនទៅលោកមេឃុំ កោះខែល ។ចុះថ្ងៃ ១៩ ខែមករា ឆ្នាំ ២០១៨ ។ដោយលោក ហម សៀកហាក់ ជាប្រជាជន រស់នៅ រាជធានីភ្នំពេញ ។

នៅក្នុងលិខិតនោះ លោក ហម សៀកហាក់ បានរៀបរាប់ក្នុងកម្មវត្ថុ សុំប្តឹងឈ្មោះ ឃុំ ស្រីណេត ភេទស្រី មានតួនាទី មេភូមិស្វាយជួរ ពីបទឃុបឃិតជាមួយឈ្មោះ ឃុំ ស្រីលីន (ត្រូវជាកូនបង្កើត ) និង ឈ្មោះ ដារ៉ា សុធា (ត្រូវជាកូនបង្កើត )លួចធ្វើលិខិតស្នើសុំកាន់កាប់ដីដែលជាកម្មសិទ្ធិ ស្របច្បាប់របស់គាត់ ស្ថិតនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

លោកបានជំរាបទៅលោកប្រធានក្រុមប្រឹក្សាឃុំកោះខែល ថា ដីរបស់លោក មានទំហំ ៥១០០ម៉ែត្រការ៉េ ។ ដោយខាងជើងទល់នឹងនឹងក្បាលព្រែក ។ខាងកើតទល់នឹង ម៉េង លី ។លោកថាដីទាំងនេះបានទិញចំនួន៣ម្ចាស់ ។ ។ម្ចាស់ទី១៖ឈ្មោះ ឈូក ទុយ និង ប្រពន្ធ ង៉ែត ផល គឺទិញនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ១៩៩៧ ។ក្នុងតំលៃ ៦៧ម៉ឺនរៀល ។ ដោយមានទទឹង ៨ម៉ែត្រកន្លះ បណ្តោយ១០០ម៉ែត្រ ។ ម្ចាស់ទី២ ៖ ឈ្មោះ ង៉ែត ស និង ប្រពន្ធឈ្មោះ ឡេង សោភា ទិញនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០០៣ ក្នុងតំលៃ ៦៣ម៉ឺនរៀល ។ដោយមានទទឹង ៨ម៉ែត្រកន្លះ និង បណ្តោយ ១០០ម៉ែត្រ ។ ម្ចាស់ទី៣ ៖ ឈ្មោះ ប៊ុន ង៉ែត និង ប្រពន្ធឈ្មោះ អ៊ុត ទូច ទិញនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៣ ក្នុងតំលៃ ៤ពាន់ដុល្លា ។ ដោយមានទទឹង ១៧ម៉ែត្រ និង បណ្តោយ ២០០ម៉ែត្រ ។

អាស្រ័យដូចនេះ សូមលោកមេឃុំមេត្តាទទួលដឹងលឺ និង ជួយសំរបសំរួលរកយុត្តិធម៌ អោយខ្ញុំបាទ ដោយក្តីអនុគ្រោះ ។
-លិខិតទី២ ៖ គឺជាការក្លែងបន្លំ ឯកសារបញ្ជាក់ទីលំនៅ ឈ្មោះ ឃុំ ដាលីន កើតនៅថ្ងៃទី 08 ខែវិច្ឆិកា ឆ្នាំ 1989 ត្រូវជាប្អូនថ្លៃ តែមកបិទរូប លោកស្រីមេភូមិ ទៅវិញ ? ។
ឯកសារមួយទៀត គឺជាលិខិតបញ្ជាក់ទីលំនៅដែរ ដោយបញ្ជាក់អោយឈ្មោះ តូច ពិសិដ្ឋ កើតនៅថ្ងៃទី 12 ខែធ្នូ ឆ្នាំ 1979 ត្រូវជាប្អូនថ្លៃលោកស្រី មេភូមិស្វាយជួរ ។ ឯកសារនេះ គឺត្រូវបានបិទ រូបថត លោក តារា ត្រូវជាប្តី លោកស្រី ឃុំ ស្រីណេត ទៅវិញ ? ។

សូមបញ្ជាក់ថា ឯកសារមិនប្រក្រតី ទាំងនេះ ត្រូវបានអតីតលោកមេភូមិស្វាយជួរ ចាស់បានធ្វើលិខិត បដិសេធ រួចរាល់ហើយ នៅមុនពេលលោកបានលាឈប់ពីការងារ ដោយសារមានជំងឺ ។

ប្រភពពីអ្នកច្បាប់ បានបង្ហើបថា ប្រសិនបើឯកសារទាំងនេះ ត្រូវបានប្តឹងដល់តុលាការ គឺលោកស្រីមេភូមិ និង អ្នកពាក់ព័ន្ធ អាចប្រឈមនឹងមានទោសទណ្ឌពី៣ឆ្នាំ ទៅដល់៥ឆ្នាំ ។

ប្រជាជនដែលតាមដានរឿងនេះ បានសំណូមពរដល់ប្រធានក្រុមប្រឹក្សាឃុំកោះខែល និង សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ មេត្តាពិនិត្យរឿងភាពមិនប្រក្រតី ទាំងនេះផង ។ ព្រោះថា រឿងរ៉ាវ លោកមេភូមិស្រី នេះហាក់ ធ្វើកិច្ចការទាំងឡាយ មិនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងដឹកនាំ ដោយគណៈបក្សប្រជាជនកម្ពុជា ។

***ការិយាល័យ ព្រះនរាយណ៍ នៅរង់ចាំការបំភ្លឺ ជានិច្ចពីលោកស្រីមេភូមិ ឃុំ ស្រីណេត តាមរយៈទូរសព្ទលេខ 017 45 27 36 ដោយសោមនស្សរីករាយបំផុត ៕

IMG_20190906_211617_774

IMG_20190906_211619_949

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com