ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សម្តេចក្រឡាហោមស្នើអោយមន្ត្រីនគរបាលដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលរក្សាសន្តិសុខអោយបានល្អជូនដល់ប្រជាពលរដ្ឋនិងសង្គមជាតិ

ខេត្តបាត់ដំបង:សម្តេចក្រឡាហោមស.ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាធនធានមនុស្សដែលបានឆ្លងកាត់ការបណ្តុះបណ្តាលក្នុងក្របខណ្ឌ័មន្ត្រីនគរបាលជាតិនឹងក្លាយជាធនធានមួយប្រកបដោយវិជ្ជាជីវះរក្សាសន្តិសុខល្អប្រសើរជូនដល់ពលរដ្ឋនិងមានស្តង់ដាដូចបរទេស។
ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវះនគរបាលជំនាន់ទី១៣និងប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌ័មន្ត្រីនគរបាលជាតិកម្ពុជានៅសាលានគរបាលជាតិភូមិភាគ៥ខេត្តបាត់ដំបងសម្តេចក្រឡាហោមស.ខេងឩបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថាការជ្រើសរើសមន្ត្រីនគរបាលដែលឆ្លងកាត់ការបណ្តុះបណ្តាលជាច្រើនខែនឹងក្លាយជាធនធានមនុស្សដ៏រឹងមាំមួយជួយដល់អង្គភាពចូលរួមថែរក្សាសន្តិសុខស្ថេរភាពសណ្តាប់ធ្នាប់សាធារណះជូនដល់សង្គមជាតិទាំងមូលនិងស្ថិតក្នុងកម្រិតស្តង់ដារដូចបណ្តាប្រទេសនានាលើសកលលោកដើម្បីមានសមត្ថភាពគ្រប់គ្រាន់ឆ្លើយតបទៅនឹងស្ថានភាពសន្តិសុខទាំងក្របខណ្ឌ័ជាតិនិងអន្តរជាតិ។
សម្តេចក្រឡាហោមក៏បានចង្អុលបង្ហាញផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យដល់សិស្សនគរបាលនាយនគរបាលរងជ័យលាភីទាំង២៨៩នាក់ផងដែរត្រូវប្រឹងប្រែងបន្ថែមទៀតនៅក្នុងអង្គភាពសាមីដោយត្រូវធ្វើការសិក្សាស្វែងយល់និងពង្រឹងសមត្ថភាពលើកិច្ចការងារជំនាញសំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវះក្នុងជួរកងកម្លាំងនគរបាលជាតិអោយឆ្លើយតបទៅតាមការវិវឌ្ឍន៍របស់សង្គមដែលវាជាសក្ខីភាពថ្មីមួយទៀតបង្ហាញកាន់តែច្បាស់ពីការកសាងការរីកចម្រើននៃវិស័យធនធានមនុស្សប្រែក្លាយអោយមានសមត្ថភាពមានប្រយោជន៍ឈានទៅសម្រេចជោគជ័យតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃស្របតាមនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធនៃរដ្ឋាភិបាលនិងតម្រូវការប្រទេសជាតិដែលកំពុងតែមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ផង។
នៅក្នុងឱកាសនោះដែរសម្តេចក្រឡាហោមស.ខេងក៏បានផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភីនាយនគរបាលរងជ័យលាភីទាំងអស់បន្តបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីឈានទៅសម្រេចផែនការនានាអោយមានគុណភាពស្តង់ដាដែលបានកំណត់បន្តលើ់កកម្ពស់គុណភាពអប់រំបណ្តុះបណ្តាលអោយកាន់តែប្រសើរឡើងថែមទៀតដើម្បីអោយកងកម្លាំងនគរបាលជាតិមានសមត្ថភាពវិជ្ជាជីវះសមស្របក្លាយជាមន្ត្រីនគរបាលល្អដែលជួយបម្រើដល់ប្រជាពលរដ្ឋមានភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលនិងសង្គមជាតិដែលកំពុងត្រូវបានបោះជំហ៑ានបន្តក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងបច្ចុប្បន្ននិងទៅអនាគត់៕សៅ សារិទ្ធ

IMG_20191011_082035_685 IMG_20191011_082033_768 IMG_20191011_082042_557 IMG_20191011_082039_303 IMG_20191011_082037_623

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com