ព័ត៌មានថ្មីៗបំផុត
ភ្នំបាណង់ក្នុងស្រុករតន:មណ្ឌលត្រូវបានឈ្មួញកាយរាបដល់ដីដោយសាលោកចៅហ្វាយស្រុកអនុញ្ញាតិដោយគ្មានច្បាប់ទម្លាប់
ខេត្តបាត់ដំបង÷សកម្មភាពឈ្មួញកាយភ្នំបាណង់នេះលោកឥន្ទ.សៅរិទ្ធចៅហ្វាយស្រុករតន:មណ្ឌលបានឆ្លើយប្រាប់អ្នកសារពត៌មាននៅរសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០នេះថាលោកមិនបានសុំច្បាប់ទៅណាទេព្រោះលោកបានដាក់អោយក្រុមហ៊ុនហុង.ឆាយកាយយកទៅធ្វើផ្លូវ២ខ្សែក្នុងឃុំតាមរយះមូលិធិឃុំ។តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំខាងលើនេះបានបង្ហើបប្រាប់អោយដឹងថាភ្នំបាណង់គឺជាភ្នំមួយដែលសំបូរទៅដោយព្រៃឈើធម្មជាតិចម្រុះតូចធំគួអោយគយគន់ហើយវាមានផលប្រយោជន៍ទប់ខ្យល់បានមួយចំណែកហើយក៏ជាភ្នំមួយដែលមានឈ្មោះបោះសំឡេងតាមរយះបទចម្រៀងរបស់អធិរាជសម្លេងមាសសិុន.សីុសាម៉ុតផងដែរក្នុងទឹកដីអាណាចក្រខេត្តបាត់ដំបង។ ឆ្លើយតបទៅនឹងសម្តីរបស់លោកចៅហ្វាយស្រុករតន:មណ្ឌលលោកអ៊ាន.មាឃប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់អោយដឹងនៅថ្ងៃទី១៦ខែកក្កដានេះដែរថារឿងកាយភ្នំបាណង់នេះលោកមិនបានដឹងទេហើយលោកនឹងអោយមន្ត្រីរបស់លោកចុះទៅពិនិត្យមើលបើសិនដូចអ្នកសារពត៌មានផ្តល់ដំណឹងមែនលោកនិងអោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ បើទោះជាយ៉ាងណាប្រជាពលរដ្ឋជាច្រើនបានសំណូមពរដល់អាជ្ញាធរខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធជួយពិនិត្យនិងទប់ស្កាត់ទៅលើក្រុមឈ្មួញដែលកំពុងធ្វើអាជីវកម្មទន្រ្ទានភ្នំដែលជាសម្បត្តិសាធារណះអោយបានទាន់ពេលវេលាផងបើមិនដូច្នោះលោកអភិបាលស្រុករូបនេះនិងបណ្តោយអោយឈ្មួញកាយតាមអំពើចិត្តដោយគ្មានការឯកភាពពីថ្នាក់ខេត្តឬថ្នាក់មន្ទីរពាក់ព័ន្ធក្នុងខេត្តនោះឡើយ៕សៅ...
រដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារបើកកិច្ចប្រជុំ ផ្តោតសំខាន់ការទប់ស្កាត់ការទន្រ្ទានដីព្រៃ
ខេត្តព្រះវិហារ : ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក សុខ សាន្តតារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប...
អភិបាលស្រុកឆែបបញ្ជាមន្រ្តីពាក់ព័ន្ធចុះពិនិត្យការឈូសឆាយដីព្រៃដោយចាប់បានគ្រឿងចក្រ១គ្រឿង
អភិបាលស្រុកឆែបបញ្ជាមន្រ្តីពាក់ព័ខេត្តព្រះវិហារ : ក្រោយទទួលបទបញ្ជាពីសំណាក់លោកអភិបាលស្រុក ព្រឹកថ្ងៃទី១៣ ខែកក្កដា...
អបអរសាទរពិធីសម្ពោធដាក់ឲ្យដំណើរការ (ការិយាល័យច្រកចេញចូលតែមួយស្រុករមាសហែក)
ខេត្តស្វាយរៀង ÷ព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅបរិវេណសាលាស្រុករមាសហែក...
ឈើថ្មីបន្លំធ្វើជាឈើផ្ទះចាស់ ដឹកតាមរថយន្ត១គ្រឿង ត្រូវមន្រ្តីជំនាញស្រុកឆែប ខេត្តព្រះវិហារ ធ្វើការឃាត់ទុកអនុវត្តផ្លូវច្បាប់
ខេត្តព្រះវិហារ÷ រសៀលថ្ងៃទី១៣.ខែកក្តដា ឆ្នាំ ២០២០ វេលាម៉ោង១២និង៤០នាទី សង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែន នឹងនាយផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប...
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការកំណត់ចុះធ្វើអត្តសញ្ញាណកម្មដីធ្លីនៅក្នុងស្រុកសំឡូត
ខេត្តបាត់ដំបង÷នៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ម្សិលមិញក្រសួងបរិស្ថាននិងអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងបានបើកនូវកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចុះធ្វើអត្តសញ្ញណកម្មមនុស្សនិងអត្តសញ្ញាណកម្មដីធ្លីនៅក្នុងស្រុកសំឡូតដើម្បីធ្វើការពិនិត្យស្ថានភាពជាក់ស្តែងនិងស្តាប់នូវមតិយោបល់មួយចំនួនដើម្បីធ្វើការពិចារណាខិតខំស្វែងរកនូវដំណោះស្រាយវិធានផ្លូវច្បាប់លើបញ្ហាដីធ្លីដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកសំឡូតរបស់ខេត្តបាត់ដំបង។ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាស្រុកសំឡូតខេត្តបាត់ដំបងដឹកនាំដោយលោកជា.សំអាងរដ្ឋលេខាធិការក្រសួងបរិស្ថាននិងឯកឧត្តមសឿម.ប៊ុនរិទ្ធិអភិបាលរងខេត្តទទួលបន្ទុកនិងជាតំណាងលោកងួន.រតនៈអភិបាលខេត្តបាត់ដំបង។ក្នុងនោះក៏មានលោកឧត្តមសេនីយទោអេង.ហុងមេបញ្ជាការងនៃយោធភូមិភាគទី៥ព្រមទាំងលោកប្រធានមន្ទីរបរិស្ថានខេត្តលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តលោកនាយករងរដ្ឋបាលខេត្តលោកនាយកស្តីទីនៃទីចាត់ការអន្តរវិស័យនិងអស់លោកដែលជាអភិបាលស្រុកកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទមេឃុំមេភូមិអនុមេភូមិនិងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។ លោកជា.សំអាងរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងក្នុងកិច្ចប្រជុំថា៖កិច្ចប្រជុំនេះគឺក្នុងគោលបំណងដើម្បីធ្វើឲ្យសម្រេចបាននូវការរៀបចំការប្រើប្រាស់ដីធ្លីក្នុងស្រុកសំឡូតនេះឲ្យបានចប់ជាស្ថាពរតាមរយះគោលនយោយបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល។លោកបានបន្តទៀតថាៈការដោះស្រាយនេះធ្វើយ៉ាងណាឲ្យបានឆាប់រហ័សហើយមានប្រសិទ្ធភាពភាពត្រឹមត្រូវនិងសុច្ចរិតភាពដើម្បីឆ្លើយតបតាមតម្រូវការរបស់រាជរដ្ឋាភិបាល។លោកសឿម.ប៊ុនរិទ្ធក៏បានលើកឡើងដែរថា:ពាក់ព័ន្ធនិងបញ្ហាដីធ្លីនេះអាជ្ញាធរខេត្តក៏បានធ្វើការស្នើសុំជាគោលការណ៍ដល់ក្រសួងបរិស្ថានផងដែរដើម្បីដោះស្រាយជូនប្រជាពលរដ្ឋទន្ទឹមនឹងនោះអាជ្ញាធរខេត្តក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្ថែមទៀតក្នុងការទប់ស្កាត់ពីការទន្រ្ទានដីព្រៃឬដីគម្របបរិស្ថានផ្សេងៗទៀតក្នុងស្រុកសំឡូត។ត្រូវមានវិធានការនូវក្នុងការរៀបចំគម្រោងបោះបង្គោលព្រំដីរដ្ឋសម្រាប់ធ្វើការគ្រប់គ្រងលើដីរដ្ឋទាំងនោះឲ្យបានដើម្បីជៀសវាងកុំឱ្យមានការរំលោភបំពានបន្តទៀតពីសំណាក់ជនណាម្នាក់។លោកសឿម.ប៊ុនរិទ្ធិក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកុំឲ្យមានការឃុបឃិតគ្នាដើម្បីកេងប្រវ័ញ្ចទាញយកនូវផលប្រយោជន៍ដោយប្រការណាមួយឲ្យសោះ។ដោយលោកព្រមានថា៖បើសិនជារកឃើញថាមានមន្ត្រីណាមានការឃុបឃិតគ្នាលាក់បាំងក្នុងការប្រព្រឹត្តនូវទង្វើណាមួយរដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងនោះទេ៕សៅ...
រដ្ឋលេខាធិការក្រសួងមហាផ្ទៃបន្តការផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់លើជនក្រីក្រនិងអ្នកងាយរងគ្រោះដោយសាជម្ងឺកូវីដ១៩អោយមានតម្លាភាពក្នុងការផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល
ខេត្តបាត់ដំបង÷ថ្លែងនៅក្នុងពិធីតែងតាំងនិងផ្លាស់ប្តូរមុខតំណែងជាអភិបាលរងខេត្តបាត់ដំបងថ្មីនៅព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០នេះលោកឡាំ.ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស.ខេងនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តត្រូវបន្តយកចិត្តទុកដាក់ចំពោះការផ្តល់សាច់ប្រាក់ដល់ជនក្រីក្រនិងអ្នកងាយរងគ្រោះដោយជម្ងឺកូនវី១៩អោយមានភាពស្មោះត្រង់និងតម្លាភាពកុំប្រកាន់បក្ខពួកដែលនាំអោយខូចកិត្តិយសដល់រាជរដ្ឋាភិបាល។ដោយពិធីនេះឋិតក្រោមគណះអធិបតីពីសណាក់លោកឡាំ.ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស.ខេងនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមានការចូលរួមពីបណ្តាមន្ត្រីរាជការមកពីមន្ទីរស្ថាប័នជុំវិញខេត្តជាច្រើនផងដែរ។ នៅក្នុងឱកាសនោះដែរលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបានជំរាបជូនគណះអធិបតីពាក់ព័ន្ន្ធនិងស្ថានភាពកូវីត១៩ផងដែរថា:គិតត្រឹមថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០ក្នុងចំណោមគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ១៩(ចាប់ពីដំណើរការមក)មានបណ្ណសរុបចំនួន៦៦.៣៩៤គ្រួសារក្នុងនោះបានផ្តល់ប្រាក់រួចចំនួន៩២,៩១%ស្មើនឹង៦១.៦៨៩គ្រួសារដែលបានចំណាយជាប្រាក់សរុបចំនួន១១.៦៤៣.២៣២.០០០រៀល។បើទោះបីបែបណាក្នុងនាមរដ្ឋបាលសាលាខេត្តនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទៅលើប្រជាពលរដ្ឋទាំងឡាយណាដែលទើបវិលត្រឡប់ពីប្រទេសថៃក៏ដូចជាភ្ញៀវបរទេសដែលមកកម្សាន្តក្នុងខេត្តផងដែរ៕សៅ...
ច្រកទ្វារអន្តរជាតិគីឡូ១៣(ច្រកភ្នំដី)ភាគីថៃត្រៀមនឹងបើកអោយដំណើរការឡើងវិញក្នុងរយះពេលខ្លីខាងមុខនេះ
ខេត្តបាត់ដំបង÷ច្រកទ្វារអន្តរ:ជាតិគីឡូ១៣(ភ្នំដី)ឋិតក្នុងស្រុកសំពៅលូនរវាងព្រំប្រទល់ខេត្តស្រះកែវភាគីថៃនិងខេត្តបាត់ដំបងភាគីកម្ពុជាខាងភាគីថៃត្រៀមនឹងបើកអោយដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះឡើងវិញហើយ។នេះបើយោងតាមលិខិតជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្តស្រះកែវប្រទេសថៃលេខ១៧៤៤/២៥៦៣ស្តីពីការបន្ធូរបន្ថយការប្រើប្រាស់ច្រកទ្វារចូលព្រះរាជាណាចក្រថៃឡើងវិញដើម្បីដឹកជញ្ជូនទំនិញនៅច្រកទ្វារអន្តរជាតិ(ខៅឌីនឃុំខ្លងហាត)ស្រុកខ្លងហាត។ពាក់ព័ន្ធនិងការបើកច្រកពីសំណាក់ភាគីថៃនេះលោកហឿង.សុគន្ធអភិបាលរងខេត្តបាត់ដំបងបានអោយដឹងដែរថា:ភាគីថៃត្រៀមនឹងបើកអោយដំណើរការចាប់ពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នេះតទៅអោយមានការដឹកជញ្ជូនចេញចូលនូវទំនិញរវាងខេត្តទាំង២ចាប់ពីម៉ោង០៦:០០ព្រឹករហូតដល់ម៉ោង១៨:០០នាទី(០៦ល្ងាច)ជាធម្មតាវិញ។ ចំពោះខ្លឹមសារលំអិតនៅក្នុងលិខិតជូនដំណឹងរបស់ភាគីថៃបានបញ្ជាក់ថា:អនុញ្ញាតអោយឆ្លងកាត់តែរថយន្តដឹកជញ្ជូនទំនិញតែប៉ុណ្ណោះដោយឱ្យមានអ្នកគ្រប់គ្រងរថយន្តនិងអ្នកនៅប្រចាំក្នុងរថយន្តដឹកជញ្ជូនទំនិញមិនឲ្យលើស២នាក់ចាប់ពីម៉ោង០៦:០០នាទីដល់ម៉ោង១៨:០០នាទីជារៀងរាល់ថ្ងៃដោយត្រូវអនុវត្តតាមវិធានការនៃការការពាររោគឆ្លងកូវីដ១៩។ហើយគ្រប់កម្លាំងសមត្ថកិច្ចប្រចាំការមាត់ច្រកទ្វារដែលទទួលខុសត្រូវក្នុងតំបន់គ្រប់គ្រងការធ្វើដំណើរចូលឬចេញរបស់បុគ្គលនិងរថយន្តត្រូវអនុវត្តតាមច្បាប់អោយបានត្រឹមត្រូវបំផុតដើម្បីទប់ស្ងាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩សាជាថ្មីម្តងទៀតក្រោយពីត្រូវបានបិទច្រកទ្វារនាពេលកន្លងទៅ។ ទាក់ទិនពីការបើកច្រកអន្តរជាតិគីឡូ១៣(ភ្នំដី)ឲ្យដំណើរការចេញចូលនូវរថយន្តដឹកជញ្ជូនទំនិញនៅច្រកទ្វារខាងលើចាប់ពីថ្ងៃទី១៥ខែកក្កដាខាងមុខនេះ។លោកឃឹម.ទិព្វមុនីប្រធានច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣)ក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង...
តំណាងសហគមន៍បួនភូមិក្នុងឃុំសេដា ស្រុកលំផាត់បានច្រានចោលការចោទប្រកាន់ករណីផ្ទុះការវាយប្រហារទៅលើលោកឆនផល្លាក្នុងពិធីបើកវេទិកាសាធារណ:…
ខេត្តរតនគិរី.. តំណាងសហគមន៍ចំនួន4ភូមិរួមមាន: ទីមួយ: ភូមិសាមុតលើទីពីរ: ភូមិសាមុតគ្រោម . ទីបី: ភូមិថ្មី និងទីបួន: ភូមិកែងសាន់...
ប្រជាសហគមន៍កសិកម្មចំនួន០៨បានចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវអោយទៅក្រុមហ៊ុន(AMRU Rice)
ខេត្តបាត់ដំបង÷នៅក្នុងពិធីចុះកិច្ចសន្យាលើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិតនិងផ្គត់ផ្គង់ស្រូវក្រអូប(SRP)ជាមួយក្រុមហ៊ុនAMRURiceនិងសហគមន៍កសិកម្មខេត្តបាត់ដំបង។កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០នេះលោកឈឹម.វជិរាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបាត់ដំបងបានលើកឡើងថា÷អង្ករពូជសែនក្រអូបដាំដុះនៅក្នុងទឹកដីខេត្តបាត់ដំបងមានលក្ខណះអំណោយផលល្អប្រកបដោយឱជារសឈ្ងុយឆ្ងាញ់តាមបែបធម្មជាតិដែលតំណាងឲ្យស្រូវក្រអូបរបស់កម្ពុជា។ លោកបានបន្តថា÷ដើម្បីបង្កើនគុណភាពស្រូវប្រភេទនេះក្នុងខេត្តបាត់ដំបងឆ្នាំនេះមន្ទីរជំនាញសហការជាមួយរដ្ឋបាលមូលដ្ឋានបានជម្រុញឲ្យកសិករផលិតស្រូវត្រូវសម្រិតសម្រាំងប្រកបដោយគុណភាពខ្ពស់និងមានលទ្ធភាពកាន់តែច្រើនតម្រូវតាមទីផ្សារ។ដោយចំពោះមុននេះក្រុមហ៊ុនបានចុះអនុវត្តក្នុងការចុះផលិតកម្មកសិកម្មកិច្ចសន្យាមានរហូតដល់ចំនួន៦២គម្រោងដែលក្នុងនោះមានដូចជា:កិច្ចសន្យាទិញស្រូវSRP,មាន់ស្រែនិងកិច្ចសន្យាទទួលទិញបន្លែសុវត្ថិភាពទូទៅពីកសិករជាដើម។ លោកឈឹម.វជិរាបញ្ជាក់បន្ថែមថា÷តំបន់ដែលអំណោយផលសម្រាប់ដាំដុះពូជស្រូវសែនក្រអូបក្នុងទឹកដីខេត្តបាត់ដំបងមានដូចជាចាប់ពីចំណុចស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យប៉ែកខាងលើផ្លូវជាតិលេខ៥រហូតដល់ព្រំប្រទល់ស្រុកម៉ោងឬស្សីខេត្តបាត់ដំបងដែលជាប្រភេទដីមាសសម្រាប់ផលិតអង្ករក្រអូបមានសារធាតុចិញ្ចឹមយ៉ាងសំបូរតាមបែបធម្មជាតិ។ លោកគង់.ភាជប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានលើកឡើងដែរថា÷តាមរយ:កិច្ចសន្យាផលិតកម្មកសិកម្មនេះគឺជាស្ពានសម្រាប់ចាប់ផ្តើមការកសាងទំនុកចិត្តរវាងសហគមន៍កសិកម្មនិងរោងម៉ាស៊ីនកិនស្រូវដើម្បីបង្កើនទីផ្សារមួយមាននិរន្តភាពពិតប្រាកដរបស់កសិកររួមទាំងម្ចាស់រោងម៉ាស៊ីនទទួលបាននូវប្រភេទស្រូវមានគុណភាពខ្ពស់ជម្រុញដល់ការនាំចេញទៅទីផ្សារក្រៅប្រទេសអោយបានកាន់តែមានកំណើនខ្ពស់។លោកបន្តថា:បច្ចុប្បន្នខេត្តបាត់ដំបងមានសហគមន៍ចំនួន៦២បានបំពេញលក្ខន្តិកជាមួយវិស័យឯកជនដែលវាពិតជាមានសក្តានុពលខ្ពស់សម្រាប់រោងម៉ាស៊ីនកិនស្រូវផ្សេងៗទៀតចាប់ដៃគូរផលិតកម្មផ្គត់ផ្គង់និងការទិញស្រូវពីសហគមន៍កសិកម្មទាំងអស់។លោកក៏បានសំណូមពរដល់អង្គការCIRDនិងអង្គការFAECបន្តសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដើម្បីជ្រើសរើសរោងម៉ាស៊ីនកិនស្រូវសហគមន៍កសិកម្មបង្កើនឲ្យមានកិច្ចសន្យាកសិកម្មកាន់តែច្រើនហើយសហព័ន្ធស្រូវអង្ករកម្ពុជាប្រចាំតំបន់រងចាំសហការសម្របសម្រួលជួយជានិច្ចជាមួយប្រជាកសិករ៕សៅ...