ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

ព័ត៌មានថ្មីៗបំផុត

ប្រជាកសិករពង្រីកការដាំឬស្សី២ប្រភេទដែលមានផលប្រយោជន៍ផ្សេងៗគ្នាដើម្បីទ្រទ្រង់ជីវភាពគ្រួសារក្រៅពីផលដំណាំផ្សេងៗក្នុងស្រុកភ្នំព្រឹក

ប្រជាកសិករពង្រីកការដាំឬស្សី២ប្រភេទដែលមានផលប្រយោជន៍ផ្សេងៗគ្នាដើម្បីទ្រទ្រង់ជីវភាពគ្រួសារក្រៅពីផលដំណាំផ្សេងៗក្នុងស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង÷ទំពាំងគឺជាបន្លែធម្មជាតិមួយប្រភេទដែលពលរដ្ឋទូទៅមិនអាចខ្វះបានដើម្បីយកទៅកែច្នៃធ្វើជាម្ហូបជាច្រើនយ៉ាងហើយបច្ចុប្បន្នបានជម្រុញអោយប្រជាកសិករក្នុងខេត្តបាត់ដំបងមួយចំនួននៅតាមបណ្តាស្រុកចាប់យកមុខរបរដាំឫស្សីកាន់តែមានកំណើនខ្ពស់ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារអោយកាន់តែល្អប្រសើក្រៅពីផលដំណាំងផ្សេងៗដែលពួកគេមានស្រាប់។ប្រជាកសិករម្នាក់គឺលោកអ៊ួន.ឌឿនអាយុ៣៤ឆ្នាំរស់នៅភូមិទួលខ្ពស់ឃុំភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបងហើយលោកក៏ជាមន្ត្រីបំរើការនៅសាលាស្រុកផងដែរ។លោកបានអោយដឹងនៅថ្ងៃទី០៦ខែសីហាឆ្នាំ២០២០នេះថាក្រៅពីការងារលោកក៏បានចាប់យកមុខរបរបណ្តុះកូនឫស្សីចំនួន២ប្រភេទដើម្បីតម្រូវការដល់ប្រជាកសិករក្នុងស្រុកយកទៅដាំដើម្បីជាប្រយោជន៍សេដ្ឋកិច្ចគ្រួសារបន្ថែមលើមុខរបរផ្សេងៗទៀត។ លោកបន្តថាបច្ចុប្បន្នកូនឫស្សីរបស់លោកលក់ដាច់គួសមសម្រាប់ក្នុងស្រុកភ្នំព្រឹកក្រៅពីតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តបាត់ដំបងក៏ដូចជាតាមបណ្តាខេត្តផ្សេងទៀតផងដែរដែលបានកម្ម៉ង់ទិញពីលោក។លោកថាបច្ចុប្បន្នសម្រាប់ប្រជាកសិករក្នុងស្រុកភ្នំព្រឹកពួកគាត់បានមកកម្ម៉ង់ទិញច្រើនសម្រាប់កូនឫស្សីទាំង២ប្រភេទគឺប្រភេទឫស្សីគីមស៊ុង(ឫស្សីផ្អែម)និងប្រភេទឫស្សីសាំងម៉ុន(ឫស្សីដើមធំ)។លោកបញ្ជាក់បន្តថាឫស្សីផ្អែមលោកលក់កូន១ដើម៥០០០រៀលដែលឫស្សីប្រភេទនេះទទួលបានផលប្រយោជន៍ពីទំពាំងច្រើនជាងដើមរបស់វាដោយតម្លៃទំពាំង១គីឡូក្រាមក្នុងរដូវប្រាំងលក់បានពីចន្លោះ២៥០០រៀលទៅ៦០០០រៀលហើយខែវស្សាលក់បានពីចន្លោះ៨០០រៀលដល់២០០០រៀលក្នុង១គីឡូក្រាម។ លោកអ៊ួន.ឌឿនបន្តថាចំណែកកូនឫស្សីប្រភេទ(សាំងម៉ុន)លោកលក់ក្នុង១ដើម១មឺនរៀលដោយឫស្សីប្រភេទនេះមានផលប្រយោជន៍ទាំងដើមទាំងទំពាំងព្រោះដើមវាគេយកទៅធ្វើគ្រឿងសង្ហារឹមផ្សេងៗដោយសាវាមានដើមធំត្រង់ហើយក្រាស់អាចប្រើប្រាស់បានច្រើនយ៉ាងអាចជួយកាត់បន្ថយការប្រើប្រាស់ឈើបានផងដែរ។ចំពោះការទទួលផលវិញលោកថាឫស្សីទាំង២ប្រភេទនេះអាយុកាលប្រហាក់ប្រហែលគ្នាគិតចាប់ពីដាំកូនរហូតដល់១ឆ្នាំ៣ខែនិងបានទទួលផលសម្រាប់ផ្គត់ផ្គង់គ្រួសារបានយ៉ាងប្រសើតាមរយះការដាំឫស្សី២ប្រភេទខាងលើនេះដោយបច្ចុប្បន្នមានប្រជាកសិករមួយចំនួនកំពុងត្រូវបានប្រមូលផលជាបណ្តើៗផងដែរ៕សៅ... សូមអានត... »

ជនដៃដល់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃក្នុងចំការចេកក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ត្រូវសមត្ថកិច្ចបំបែកសំណុំរឿងតាមចាប់ខ្លួនបានមកផ្តន្ទាទោសជាបន្តបន្ទាប់!ដែលគេថាឈាមស្រែកស្បែកហៅនោះ..

ជនដៃដល់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃក្នុងចំការចេកក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ត្រូវសមត្ថកិច្ចបំបែកសំណុំរឿងតាមចាប់ខ្លួនបានមកផ្តន្ទាទោសជាបន្តបន្ទាប់!ដែលគេថាឈាមស្រែកស្បែកហៅនោះ..

ខេត្តរតនគិរី..ជនដៃដល់ម្នាក់និងអ្នករួមគំនិតម្នាក់បានរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពសម្លាប់មនុស្សរហូតដល់ពីរនាក់ព្រមគ្នាបានសម្រេចកាលពីយប់ថ្ងៃទី23ខែកក្កដាឆ្នាំ2020កន្លងទៅនោះនៅក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ... សូមអានត... »

ក្រុមក្មេងដែលបានបំពេញមុខមាត់ឪពុកម្តាយក្នុងសង្គមត្រូវសមត្ថកិច្ចស្រុកគាស់ក្រឡឃាត់ខ្លួនអប់រំនិងធ្វើកិច្ចសន្សាបញ្ឈប់សកម្មភាព

ក្រុមក្មេងដែលបានបំពេញមុខមាត់ឪពុកម្តាយក្នុងសង្គមត្រូវសមត្ថកិច្ចស្រុកគាស់ក្រឡឃាត់ខ្លួនអប់រំនិងធ្វើកិច្ចសន្សាបញ្ឈប់សកម្មភាព

ខេត្តបាត់ដំបង÷ក្រុមក្មេងស្ទាវបង្ហោះម៉ូតូអាណាធិបតេយ្យបង្កការភ័យខ្លាចដល់អ្នកដ៏ទៃដែលគេស្គាល់ថាជាក្រុមបង្ហោះម៉ូតូប្រចាំស្រុកសង្កែបែជានាំគ្នាទៅបង្កនៅស្រុកគាស់ក្រឡត្រូវសមត្ថកិច្ចស្ទាក់ឃាត់ខ្លួនបាន០៨នាក់ជាមួយនិងម៉ូតូ៥គ្រឿងតាមសេចក្តីរាយការរបស់ពលរដ្ឋ។សមត្ថកិច្ចបានអោយដឹងថាការបង្ក្រាបក្រុមបង្ហោះម៉ូតូអាណាធិបតេយ្យនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១៤:២០នាទីរសៀលដោយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធិបតី។ដោយសមត្ថកិច្ចចោទប្រកាន់ក្រុមនេះថាបានបង្កអុកឡុកអាណាធិបតេយ្យជិះម៉ូតូបង្ហោះនៅលើដងផ្លូវសាធារណ:ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទើបសមត្ថកិច្ចស្ទាក់ឃាត់ខ្លួននៅចំណុចមុខវត្តសំរោងស្ថិតនៅភូមិសំរោងឃុំធិបតីស្រុកគាស់ក្រឡខេត្តបាត់ដំបង។ សមត្ថកិច្ចអោយដឹងបន្តថាកិច្ចប្រតិបត្តិការបង្ក្រាបក្រុមខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស០៨នាក់ជាមួយនិងម៉ូតូ០៥គ្រឿងដែលពួកគេប្រើប្រាស់ក្នុងការបង្ហោះ។អ្នកទាំង០៨នាក់ដែលត្រូវឃាត់ខ្លួនរួមមាន:១/ឈ្មោះវិន.ធារិនភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។២/ឈ្មោះរឿន.ចំណានភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។៣/ឈ្មោះឆាន់.វណ្ណនេតភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិកាច់រទេះឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។៤/ឈ្មោះសែន.សត្យាភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។៥/ឈ្មោះភាព.សុវណ្ណភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។៦/ឈ្មោះញឿង.រ៉ាវីភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។៧/ឈ្មោះអ៊ុន.ករុណាភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។៨/ឈ្មោះថូ.ឧត្តមភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។ ក្រោយសមត្ថកិច្ចបានអប់រំអ្នកទាំង០៨នាក់ក៏សមត្ថកិច្ចបង្គាប់អោយធ្វើកិច្ចសន្យាផងដែរចៀសវាងប្រព្រឹត្តទៅថ្ងៃក្រោយដែលបង្កការភ័យខ្លាចដល់អ្នកដ៏ទៃនិងបានប្រគល់អោយអាណាព្យាបាលយកទៅអប់រំបន្តនៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕សៅ... សូមអានត... »

អាជ្ញាធរឃុំរាបធ្វើផ្លូវលំ១ខ្សែប្រវែង១៦០០ម៉ែត្រ ទទឹង៤ម៉ែត្រ តាមការស្នើសុំរបស់សហគមន៍ថែទាំផ្លូវជាង២០០គ្រួសារចំណាយថវិកអស់ជាង៩លានរៀល

អាជ្ញាធរឃុំរាបធ្វើផ្លូវលំ១ខ្សែប្រវែង១៦០០ម៉ែត្រ ទទឹង៤ម៉ែត្រ តាមការស្នើសុំរបស់សហគមន៍ថែទាំផ្លូវជាង២០០គ្រួសារចំណាយថវិកអស់ជាង៩លានរៀល

(ខេត្តព្រៃវែង) ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ធក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផល អាជ្ញាធរឃុំរាប ស្រុកពារាំង... សូមអានត... »

អាជ្ញាធរក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចុះបង្រ្កាប KTV ចំនួន៣កន្លែង

អាជ្ញាធរក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចុះបង្រ្កាប KTV ចំនួន៣កន្លែង

មណ្ឌលគីរី: នៅថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង២២ លោកងិន សុវិមានប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោកស្រីឧត្តមសេនីយត្រីហួន... សូមអានត... »

សំណង់រឹងមាំ១ សង់លើដីចំណីព្រែកនិងដីចំណីថ្នល់ នៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាំអោយមានការរិះគន់

សំណង់រឹងមាំ១ សង់លើដីចំណីព្រែកនិងដីចំណីថ្នល់ នៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាំអោយមានការរិះគន់

ខេត្តកណ្តាល : ដីចំណីព្រែកសាធារណៈរបស់រដ្ធ និងដីចំណីថ្នល់ជាតិលេខ១ ស្ថិតនៅក្នុងភូមិស្លាបតាអោន និងភូមិចិនកោះ ឃុំគគីរ... សូមអានត... »

កិច្ចប្រជុំអន្តរក្រសួង​រៀបចំការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី…

កិច្ចប្រជុំអន្តរក្រសួង​រៀបចំការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី... សូមអានត... »

ពលរដ្ធ១គ្រួសារដង្ហើយសុំមេធាវីសម្តេចតេជោជួយរកយុត្តិធ៌ម ខណ:លោកនាយកសាលាអនុវិទ្យាល័យទួលសំរោងម្នាក់រំលោភយកដីគាត់ប្រហែល១០ម៉ែត្រហើយ ប្តឹងអោយតុលាការចេញដីការបង្គាប់អោយចូលខ្លួន……….

ពលរដ្ធ១គ្រួសារដង្ហើយសុំមេធាវីសម្តេចតេជោជួយរកយុត្តិធ៌ម ខណ:លោកនាយកសាលាអនុវិទ្យាល័យទួលសំរោងម្នាក់រំលោភយកដីគាត់ប្រហែល១០ម៉ែត្រហើយ ប្តឹងអោយតុលាការចេញដីការបង្គាប់អោយចូលខ្លួន……….

(ខេត្តព្រៃវែង) ប្រជាពលរដ្ធ១គ្រួសារមានប្តីឈ្មោះ រុន ធន់ អាយុ៦២ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ ម៉ៅ ហ៊ន អាយុ៦០ឆ្នាំ មុខរបរកសិករ... សូមអានត... »

••ប្រជាពលរដ្ឋជាង២៣០ គ្រួសារ ផ្ទុះការ ត វ៉ា រឿង រំលោប បំពាន ដី ធ្លី រវៀង ប្រជាពលរដ្ឋ នឹង កម្លាំង យោធា ប្រចាំទិសនៅ ភូមិភាគបួន នៅស្រុកវ៉ារិន & ស្រុក,ស្វាយលើ

••ប្រជាពលរដ្ឋជាង២៣០ គ្រួសារ ផ្ទុះការ ត វ៉ា រឿង រំលោប បំពាន ដី ធ្លី រវៀង ប្រជាពលរដ្ឋ នឹង កម្លាំង យោធា ប្រចាំទិសនៅ ភូមិភាគបួន នៅស្រុកវ៉ារិន & ស្រុក,ស្វាយលើ

សៀមរាប ៖ ​•ប្រជាពលរដ្ឋ​ចំនួន​២២៩ ​គ្រួសារ ​នៅ​ស្រុក​វ៉ារិន​ខេត្តសៀមរាប ​​ដង្ហោយ​​សុំ​កិច្ច​អន្តរាគមន៍​ពី​ស​ម្ដេច​តេ​ជោ​ហ៊ុន​សែន... សូមអានត... »

ពលរដ្ឋ​ប្រមាណ​ ២២៩គ្រួសារ​ ​នៅ​ស្រុក​វ៉ារិន ​​សុំ​កិច្ច​អន្តរាគមន៍​ពី​​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ ​ខណៈ​​មន្ត្រី​យោធា​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ ​​​​​រំលោភ​យក​ដី​ចំការ​របស់​ពួកគាត់

ពលរដ្ឋ​ប្រមាណ​ ២២៩គ្រួសារ​ ​នៅ​ស្រុក​វ៉ារិន ​​សុំ​កិច្ច​អន្តរាគមន៍​ពី​​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ ​ខណៈ​​មន្ត្រី​យោធា​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ ​​​​​រំលោភ​យក​ដី​ចំការ​របស់​ពួកគាត់

សៀមរាប ៖ ​ប្រជាពលរដ្ឋ​ចំនួន​២២៩ ​គ្រួសារ ​នៅ​ស្រុក​វ៉ារិន​ខេត្តសៀមរាប ​​ដង្ហោយ​​សុំ​កិច្ច​អន្តរាគមន៍​ពី​ស​ម្ដេច​តេ​ជោ​ហ៊ុន​សែន... សូមអានត... »

ចំនួន​អ្នកចូលទស្សនា

  • 8ថ្ងៃនេះ:
  • 47ម្សិលម៉ិញ:
  • 465សប្តាហ៍មុន:
  • 195993សរុប:

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com