ព័ត៌មានថ្មីៗបំផុត
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវ ដល់អាជ្ញាធរ សមាជិកគណបក្ស និង ប្រជាពលរដ្ឋរួមគ្នាហូបអំបុក ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ វិច្ឆិកាក្នុងពិធីបុណ្យអុំទូក
ខេត្តស្វាយរៀង ÷ តបតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យនាំគ្នាហូបអំបុកនោះលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន...
ទីតាំងស្តុកឈើប្រណិតជាច្រើនម៉ែត្រគូបត្រីគុណ ត្រូវសមត្ថកិច្ចចម្រុះខេត្តរតនគិរីចុះចាប់
ខេត្តរតនគិរី: ទីតាំងស្តុកឈើប្រណិតដោយខុសច្បាប់នៅក្នុងដីឡូមួយកន្លែង ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង...
កម្មកររាប់រយនាក់ផ្ទុះការតវ៉ា ទៀមទារបើកប្រាក់ខែពីក្រុមហ៊ុន ស្វិហ្វ រ៉ាប់ប៊ើរលីមីតធីត ចំការកៅស៊ូខេត្តរតនគិរី
ខេត្តរតនគិរី: កម្មករប្រុសស្រីជាងបីរយនាក់បំរើឨ្យក្រុមហ៊ុនចំការកៅស៊ូ សិ្វហ្វ រ៉ាប់ប៊ើរលីមីតធិត នៅក្នុងភូមិពីរសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី...
ឧកញ៉ា ជឹម សុខ ឈ្មួញគោ ក្របី ដឹក ពីថៃតាមច្រកអូរបីជាន់ មិនញញើតនរណា ទាំងអស់ ទោះច្រកនេះ បានប្រកាសបិទក៏ដោយ
ខេត្តបន្ទាយមានជ័យ៖ ប្រជាជននៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានឆ្ងល់ថា តើលោកឧកញ៉ា ជឹមសុខ មានអាជ្ញាប័ណ្ណ ទិញគោក្របី...
ពិធីសំណេះសំណាលជាមួយកងកម្លាំងវរៈសេនាតូចនគរបាល និងយោធាការពារព្រំដែននៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
ខេត្តស្វាយរៀង÷ព្រឹកថ្ងៃទី២៦កញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងវរៈសេនាតូចនគរបាល...
ឯកឧត្តម មាស បូពៅ ប្រធានគណៈអចិន្ត្រៃយ៍គណបក្សកសិករ ឧបត្ថមថវិកា ដល់កម្មវិធីអំទូក
ខេត្តកំពង់ធំ ៖ ថ្ងៃទី២៤ ខែកញ្ញា ២០១៩ ឯកឧត្តម មាស បូពៅ ប្រធានគណៈអចិន្ត្រៃយ៍គណបក្សកសិករ និងតំណាងឲ្យ សមាជិក សមាជិកាគណបក្សកសិករ...
ទីបំផុតមានអ្នកសើច និងមានអ្នកយំ បន្ទាប់ពីតុលាការខេត្តកណ្តាលសំរេចចោទប្រកាន់ លើជនសង្ស័យឈ្មោះ កែវ សេរីរ័ត្ន
ខេត្តកណ្តាល ៖ ជនសង្ស័យឈ្មោះ កែវ សេរីរ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ...
គន្លងផ្លូវសាធារណះជុំវិញផ្សារធំថ្មីហៅផ្សារណាត់ត្រូវបានក្រុមហ៊ុនដេញផាសីុរំលោភយកមួយចំណែកដាក់ផ្ញើម៉ូតូដើម្បីផលប្រយោជន៍រាប់ឆ្នាំធ្វើអោយមហាជនតាមរោងកាហ្វេនិយាយរិះគន់តៗគ្នាគ្រប់កន្លែង
ខេត្តបាត់ដំបង:មហាជនតាមតុកាហ្វេស្ទើរពេញក្រុងចាប់ផ្តើមរិះគន់យ៉ាងកក្រើកទៅលើក្រុមហ៊ុនដេញភាស៊ីផ្សារធំថ្មីហៅផ្សារណាត់ដែលមានទីតាំងនៅចំកណ្តាលបេះដូងក្រុងបាត់ដំបងថាកំពុងរំលោភបំពានដោយមិនមានការកោតក្រែងលើគន្លងផ្លូវសាធារណះដែលនាំអោយប៉ះពាល់ដល់វិស័យទេចរណ៍យ៉ាងធ្ងន់ធ្ងរពិសេសធ្វើអោយប៉ះពាល់ចំណាត់ថ្នាក់ផ្ការំដួល៣ទងទៀតផងដែលមហាជនយល់ថាអាជ្ញាធរមានសមត្ថកិច្ចបានបណ្តែតបណ្តោលើបញ្ហានេះរាប់សិបឆ្នាំកន្លងមកហើយពេលនេះគួមានចំណាត់ការក្តៅទើបមានរបៀបរៀបរយមិនប៉ះពាល់ដល់ផ្លូវសាធារណះដែលយកទៅបំរើផលប្រយោជន៍ក្រុមឈ្មួញមួយចំនួនតូច។ បើយោងតាមមតិពីប្រភពអ្នកវិភាគតាមតុកាហ្វាជាច្រើនកន្លែងបានវិភាគដូចៗគ្នាដាក់ការសង្ស័យថាអ្វីដែលក្រុមហ៊ុនឯកជនទទួលសិទ្ធដេញថ្លៃវិនិយោគផ្សារណាត់ក្រុងបាត់ដំបងនេះប្រហែលជាបានចែកចាយផលប្រយោជន៍ដល់សមត្ថកិច្ចពាក់ព័ន្ធទើបហ៊ានរំលោភបំពានលើចំណែកផ្លូវសាធារណះជុំវិញផ្សារអស់រយះពេលរាប់សិបឆ្នាំបានយ៉ាងរលួនបែបនេះហើយបង្កការកកស្ទះពិបាកក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋពិសេសភ្ញៀវទេសចរណ៍អន្តរជាតិជារៀងរាល់ថ្ងៃផង។ ចំណែកមតិមហាជនខ្លះក៏បានអោយដឹងដែរថាដោយសារតែចំណែកតូចនៃវិស័យឯកជនមួយនេះមិនមានមនសិការចូលរួមចំណែកលើសណ្តាប់ធ្នាប់សាធារណះហើយសម្ងំបិតភ្នែកព្រោះតែផលប្រយោជន៍ទើបបំពានវាតទន្រ្ទានទីយកទ្រូងផ្លូវមួយចំណែកដាក់ផ្ញើរម៉ូតូរហូតដល់ទៅពីរជួរហើយរៀបចំអោយក្រុមអាជីករលក់ដូរលើផ្លូវថ្នល់ថែមទៀតដោយមិនបានជួយសម្រួលក្នុងការធ្វើដំណើរដូចជាម៉ូតូ,រទេះម៉ូតូឬរថយន្តរបស់ភ្ញៀវដែលជាអ្នកចូលទិញទំនិញដែលឈប់ថតទុកចោលដោយគ្មានសណ្តាប់ធ្នាប់បណ្តាលអោយចង្អៀតស្ទើរធ្វើដំណើរមិនរួចជាប្រចាំរាល់ថ្ងៃរាល់នោះទេ។ម្យ៉ាងទៀតពេលសមត្ថកិច្ចចុះរៀបចំនិងសម្រួលរបៀបរៀបរយលើដងផ្លូវម្តងៗក្រុមហ៊ុនដេញភាស៊ីផ្សារខាងលើតែងដាក់បន្ទុកទំលាក់កំហុសទៅលើក្រុមអាជីករហាក់មិនទទួលខុសត្រូវឡើយក្នុងការគ្រប់គ្រងរបស់ខ្លួន។ ចំណែកប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងបានបញ្ជាក់ប្រាប់ដែរថាបញ្ហានេះអាជ្ញាធរក្រុងក៏ដូចជាអាជ្ញាធរខេត្តមិនគួរបណ្តែតបណ្តោយអោយក្រុមហ៊ុនដេញភាស៊ីផ្សារណាត់រំលោភបំពានយកចំណែកផ្លូវសាធារណះរបស់រដ្ឋស្ទើរពាក់កណ្តាលទ្រូងផ្លូវបែបនេះដើម្បីដាក់ផ្ញើរម៉ូតូទាញយកផលប្រយោជន៍សម្រាប់តែវិស័យឯកជនខ្លួនបន្តឡើយធ្វើអោយបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់វិស័យទេសចរណ៍និងកម្មវិធីប្រឡងប្រណាំងទីក្រុងស្អាតអាស៊ានជ័យលាភីផ្ការំដួល៣ទងរួមទាំងការប្រកួតប្រជែងថ្នាក់អន្តរជាតិជាច្រើនផ្សេងៗទាំងបច្ចុប្បន្នក៏ដូចជាថ្ងៃអនាគតថែមទៀតផង។ ពាក់ពន្ធ័ជាមួយនឹងបញ្ហាដ៏រាំុរ៉ៃខាងលើនេះលោកផែង.សិទ្ធីអភិបាលក្រុងបាត់ដំបងបានបញ្ជាក់អោយដឹងដែរថាបញ្ហានេះលោកពិតជាទទួលស្គាល់ហើយខាងរដ្ឋបាលសាលាក្រុងក៏កំពុងតែយកចិត្តទុកដាក់ផងដែរលើរឿងនេះ។លោកថាកន្លងមកក្រុមអ្នកលក់ដូរស្តាប់តាមការណែនាំរបស់សមត្ថកិច្ចតែមួយរយះពេលខ្លីប៉ុណ្ណោះម៉្យាងទៀតលោកថាដោយសារតែខាងរដ្ឋបាលក្រុងមិនមានកម្លាំងប្រចាំការនិងមិនមានសម្ភារះគ្រប់គ្រាន់ដូចនេះបច្ចុប្បន្នកំពុងតែជជែកជាមួយលោកស្នងការខេត្តដើម្បីសហការគ្នាអនុវត្តវិធានការរៀបចំឬត្រូវស្ទួចយកយានយន្តដែលល្មើសបង្កការកកស្ទះដល់សាធារណះជនដើម្បីអោយម្ចាស់ធ្វើកិច្ចសន្យាឬពិន័យអោយមានការរាងចាលថ្ងៃក្រោយ។ដោយឡែកជុំវិញបញ្ហាដ៏ចាក់ស្រេះរាប់ឆ្នាំនេះទូរទស្សន៍ព្រះនរាយហ៍មិនអាចសុំការបំភ្លឺពីខាងភាគីក្រុមហ៊ុនទទួលបន្ទុកដេញថ្លៃភាស៊ីផ្សារណាត់នេះបានថាយ៉ាងណានៅឡើយនៅថ្ងៃទី២០ខែកញ្ញានេះព្រោះស្វែងរកមិនជួបនិងមិនមានប្រព័ន្ធទំនាក់ទំនងតាមទូរស័ព្ទ៕សៅ...
អភិបាលខេត្តស្វាយរៀង សំណេះសំណាលជាមួយមាតាបិតានិងសិស្សទទួលបាននិទ្ទេស A
ខេត្តស្វាយរៀង ÷ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣...
សឹករងយោធាស្រុអង្គរបុរី ខេត្តតាកែវ ឃុបឃិតគ្នាកាត់ដីបន្ទាយលក់អោយឈ្មួញសង់ស្តង់ជួលឱ្យអាជីវករលក់ដូរ
ខេត្តតាកែវ ៖ ប្រជាពលរដ្ឋស្រុកអង្គរបុរី ខេត្តតាកែវបានរាយការណ៍ថា មេទាហានខេត្តតាកែវនិងមេទាហានស្រុកអង្គរបុរីបានឃុបឃឹតគ្នាកាត់យកដីបន្ទាយទាហានលក់អោយឈ្មួញអស់មួយកំណាត់ដោយឈ្មួញយកមកសង់តូបជួលលក់ដូរយ៉ាងរំភើយ...