ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

ព័ត៌មានថ្មីៗបំផុត

សំណង់ស្កឹមស្កៃរបស់រដ្ឋលេខា ធិការក្រសួង សាធារណ ការម្នាក់ មានតម្លៃរាប់លានដុល្លារត្រូវអាជ្ញាធរជាតិអប្សរាបញ្ជាឲ្យកម្ទេចចោល

សំណង់ស្កឹមស្កៃរបស់រដ្ឋលេខា ធិការក្រសួង សាធារណ ការម្នាក់ មានតម្លៃរាប់លានដុល្លារត្រូវអាជ្ញាធរជាតិអប្សរាបញ្ជាឲ្យកម្ទេចចោល

ខេត្តសៀមរាប៖សំណង់ដ៏ធំស្កឹមស្កៃរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានរុះរើទាំងបង្ខំ... សូមអានត... »

ក្រុមការងាររាជរដ្ធាភិបាលចុះជួយមូលដ្ធានស្រុកលើកដែកប្រគល់ប្រឡាយទឹក២ខ្សែជូនប្រជាពលរដ្ធជាង៥០០គ្រួសារសម្រាប់សង្គ្រោះផលដំណាំផ្សេងៗលើផ្ទៃដីជាង២០ហិកតា..

ក្រុមការងាររាជរដ្ធាភិបាលចុះជួយមូលដ្ធានស្រុកលើកដែកប្រគល់ប្រឡាយទឹក២ខ្សែជូនប្រជាពលរដ្ធជាង៥០០គ្រួសារសម្រាប់សង្គ្រោះផលដំណាំផ្សេងៗលើផ្ទៃដីជាង២០ហិកតា..

(កណ្តាល)… ស្រុកលើកដែក គឺជាស្រុកមួយមានសក្តានុពលផ្នែកកសិកម្ម ២៧.៨៥% ប៉ុន្តែដោយសារមួយរយ:ពេលកន្លងមកអាកាសធាតុរាំងស្ងួតបណ្តាលអោយអូ... សូមអានត... »

អគ្គិភ័យឆេះផ្ទះ១ករណីនេះបង្កអោយអ្នកភូមិផងរបងជាមួយភ័យស្ទើរព្រលឹងរត់ចោលសំបកខ្លួនម្នាក់ៗ

អគ្គិភ័យឆេះផ្ទះ១ករណីនេះបង្កអោយអ្នកភូមិផងរបងជាមួយភ័យស្ទើរព្រលឹងរត់ចោលសំបកខ្លួនម្នាក់ៗ

បាត់ដំបង÷ប្រជាពលរដ្ឋរស់នៅភូមិផងរបងជាមួយកន្លែងកើតហេតុម្នាក់ៗភ័យស្ទើរព្រលឹងរត់ចោលសំបកខ្លួនខណះមានសម្លេងកាំជ្រូចរាប់រយដើមផ្ទុះឡើងយ៉ាងកក្រើកបង្កអោយមានអគ្គីភ័យឆាបឆេះផ្ទះមួយខ្នងរួមនិងទ្រព្យសម្បត្តិមួយចំនួនទាំងស្រុងមិនអាចសង្គ្រោះបាន។សមត្ថកិច្ចបានអោយដឹងថាហេតុការនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២០វេលាម៉ោង១៦:១០នាទីស្ថិតនៅក្នុងក្រុមទី០៥ភូមិកំពង់គល់ឃុំចែងមានជ័យស្រុកបាណន់ខេត្តបាត់ដំបង។ សមត្ថកិច្ចបន្តថាហេតុការខាងលើនេះបានបណ្តាលឲ្យឆេះផ្ទះ០១ខ្នងដែលមានទំហំ៩មx៦ម(ឆេះទាំងស្រុង)ធ្វើអំពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងក្តាជាកម្មសិទ្ធរបស់ម្ចាស់ឈ្មោះអូន.វិទូភេទប្រុសអាយុ២២ឆ្នាំស្នាក់នៅទីកន្លែងកើតហេតុខាងលើ។ចំណែកសម្ភារ:ក្នុងផ្ទះមួយចំនួនក៏ត្រូវបានខូចខាតប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។សមត្ថកិច្ចបន្តថាមុនកើតហេតុម្ចាស់ផ្ទះបានផ្សាដែកខណះនោះកំទេចភ្លើងបានខ្ទាតទៅលើកាំជ្រូចក៏បណ្តាលអោយឆេះកាំជ្រួចដែលម្ចាស់ផ្ទះទុកសម្រាប់បាញ់ពេលដុតសពសរុបអស់ចំនួន៧០០ដើមតែម្តង។ សមត្ថកិច្ចបន្តថាក្នុងហេតុការខាងលើសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍នោះទេដោយសាតែពេលទទួលដំណឹងមានការយឺតពេលទៅហើយ។ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុទៅលើទំហំនៃការខូចខាតដែលសរុបជាទឹកប្រាក់ចំនួន១២.០០០ដុល្លារអាមេរិក៕សៅ... សូមអានត... »

ថវិកាជាសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋស្រុកថ្មគោលជាង៧លានរៀលត្រូវបានយកមកប្រគល់ជូនរដ្ឋបាលខេត្តដើម្បីចូលរួមមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា

ថវិកាជាសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋស្រុកថ្មគោលជាង៧លានរៀលត្រូវបានយកមកប្រគល់ជូនរដ្ឋបាលខេត្តដើម្បីចូលរួមមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា

បាត់ដំបង÷កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០កន្លងទៅថ្មីៗនេះលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបានទទួលថវិការបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោលតាមរយៈលោកគឹម.វណ្ណៈអភិបាលនៃគណៈអភិបាលស្រុកថ្មគោលប្រមាណជាង៧លានរៀលដែលថវិកានេះជាការចូលរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោលដើម្បីជួយឧបត្ថមគាំទ្រដល់មន្ទីររពេទ្យគុន្ធបុប្ផាក្នុងទិសដៅជួយសង្គ្រោះដល់កុមារកម្ពុជាទូទាំងប្រទេសពីជម្ងឺផ្សេងៗ។លោកគឹម.វណ្ណៈអភិបាលស្រុកថ្មគោលបានឱ្យដឹងថា÷ថវិកាដែលនាំយកមកនាពេលនេះគឺបានមកពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋព្រះសង្ឃនិងបងប្អូនអាជីវករលក់ដូរផ្សេងៗដែលរដ្ឋបាលស្រុកបានរៀបចំហិបមូលនិធិគុន្ធបុប្ផានៅតាមទីវត្តអារាមនិងតាមទីសាធារណៈផ្សេងៗដើម្បីចូលរួមទៅតាមសាទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋដែលមានចាប់១០០រៀលទ្បើងទៅ។ លោកបន្តថា÷ថវិកាដែលបានយកមកនាពេលនេះរួមមាន÷លុយរៀល៧.១៣២.២០០រៀល,លុយដុល្លារ១៣៨ដុល្លារនិងលុយបាតចំនួន៤៥០បាតផងដែរ។តាមរយះថវិកាសប្បុរសរបស់បងប្អូនប្រជាពលរដ្ឋនេះដែរលោកងួន.រតនៈបានថ្លែងអំណរគុណដល់រដ្ឋបាលស្រុកជាពិសេសព្រះសង្ឃអាជិវករនិងបងប្អូនប្រជាពលរដ្ឋទូទៅក្នុងស្រុកថ្មគោលដែលបានលះបង់ធនធានផ្ទាល់ខ្លួនដើម្បីចូលរួមមូលនិធិគុន្ធបុប្ផាបើទោះបីជាតិចក្តីឬច្រើនក្តីក៏បានស្តែងចេញពីទឹកចិត្តក្នុងការចូលរួមក្នុងសង្គមជាតិផងដែរ។លោកបន្តថា÷សកម្មភាពរបស់បងប្អូននេះគឺជាកាយវិការមួយដ៏ល្អនិងជាចលនាមួយដើម្បីសង្គមនិងដើម្បីគ្រួសារខ្មែរយើងទាំងគ្នាផងដែរ។ លោកបន្តថា÷ថវិកាដែលខាងរដ្ឋបាលខេត្តទទួលបាននាពេលនេះរដ្ឋបាលខេត្តនិងចាត់ចែងប្រគល់ជូនមន្ទីរគុន្ធបុប្ផានៅពេលឆាប់ៗនេះដែលជាការចូលរួមចំណែកការងារមនុស្សធម៌របស់បងប្អូនស្របតាមពាក្យស្លោកថា(គុន្ធបុប្ផាដើម្បីយើងទាំងអស់គ្នាយើងទាំងអស់គ្នាដើម្បីគុន្ធបុប្ផា)៕សៅ... សូមអានត... »

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាថ្លែងថាមានវិធាការ៣ក្នុងការបើកសាលារៀនឡើងវិញខណះការបង្រៀនតាមប្រព័ន្ធអុិនធឺណេតនៅមានកម្រិតនៅឡើយ

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាថ្លែងថាមានវិធាការ៣ក្នុងការបើកសាលារៀនឡើងវិញខណះការបង្រៀនតាមប្រព័ន្ធអុិនធឺណេតនៅមានកម្រិតនៅឡើយ

បាត់ដំបង÷ការថ្លែងបែបនេះខណះដែលលោកបណ្ឌិតសភាចារ្យហង់.ជូនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានអញ្ជើញជាគណះអធបតីក្នុងពិធីសម្ពោធអគារសិក្សានៃសាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបងដែលជាជំនួយហិរញ្ញប្បទាននៃក្រសួងការបរទេសជប៉ុន(MoFa)នាព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២០នេះឋិតក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។នៅក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់លោកអភិបាលខេត្តនិងមន្ត្រីរាជការឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការលោកប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបលោកទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសន្ដិស្ម័គ្រចិត្ត(SVA)ព្រមទាំងឯកឧត្តមលោកជំទាវគណៈប្រតិភូអមដំណើរនិងលោកគ្រូអ្នកគ្រូជាច្រើនរូបផងដែរ។ លោកងួន.រតន:អភិបាលខេត្តបានថ្លែងនៅក្នុងពិធីនេះថា÷អគារសិក្សាថ្មីដែលបានសម្ពោធដាក់អោយដំណើការនាពេលនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ខែមេសាឆ្នាំ២០១៩និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០។សាលានេះមានកម្ពស់២ជាន់មាន៥បន្ទប់បណ្ណាល័យ១បន្ទប់និងបង្គន់អនាម័យសម្រាប់កុមារតូចៗ១៥បន្ទប់។ដែលជាជំនួយរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជប៉ុន(MoFa)ដោយមានការសម្របសម្រួលពីអង្គការ(SVA)។ហើយនៅក្នុងបណ្ណាល័យមានបំពាក់សៀវភៅរូបភាពសម្ភារអានបរិក្ខារសោតទស្សន៍និងមានសៀវភៅ៦៦៤ក្បាលដោយឡែកនៅតាមបន្ទប់រៀនត្រូវបានបំពាក់គ្រឿងសង្ហារឹមគ្រប់បន្ទប់ផងដែរ។លោកអភិបាលខេត្តបន្តថា÷ក្នុងឆ្នាំ២០១៩នឹង២០២០នេះខេត្តបាត់ដំបងមានសាលារៀនសរុបចំនួន១៤៤៨សាលា។ដែលមានសិស្សសរុបចំនួន២៨១១២១នាក់ស្រី១៣៩៩៧៥នាក់និងមានបុគ្គលិកអប់រំសរុបចំនួន១០៨៧០នាក់ស្រី៥៧១២នាក់។ដោយឡែកសម្រាប់មត្តេយ្យសិក្សារដ្ឋមានមត្តេយ្យដាច់ដោយឡែកចំនួន២៥សាលានិងមត្តេយ្យក្នុងបឋមសិក្សាចំនួន៣៤៨សាលា។លោកបន្តថាកន្លងមកបើទោះបីក្រសួងអប់រំយុវជននិងកីឡាអនុញ្ញាតឲ្យសាលាបឋមសិក្សាបើកថ្នាក់មត្តេយយ្យនៅក្នុងសាលាបឋមសិក្សាក៏ពិតមែនក៏មិនអាចឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់កុមារតូចៗបានដែរទើបក្រសួងមហាផ្ទៃនិងក្រសួងអប់រំយុវជននិងកីឡាបានសហការនិងអនុញ្ញាតិឲ្យរដ្ឋបាលឃុំសង្កាត់បង្កើតសាលាមត្តេយ្យសហគមន៍នៅតាមភូមិនីមួយៗដែលនៅឆ្ងាយពីសាលាមត្តេយ្យរដ្ឋជាបន្តបន្ទាប់បន្ថែមទៀត។ លោកបណ្ឌិតសភាចារ្យហង់.ជួនណារ៉ុនរដ្ឋមន្រ្ដីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាការបើកសម្ពោធសាលាមត្តេយ្យសិក្សានេះគឺពិតជាមានសារៈសំខាន់ណាស់ដល់ប្អូនកុមារតូចៗមានឱកាសបានចូលសិក្សារៀនសូត្រដើម្បីត្រៀមខ្លួននឹងចូលសិក្សានៅថ្នាក់បឋមសិក្សានៅពេលដែលប្អូនកុមារតូចមានអាយុ៦ឆ្នាំឡើងទៅ។លោកបន្តថាការបង្ហាត់បង្រៀនកុមារតូចៗមិនត្រឹមតែជាតួនាទីរបស់លោកគ្រូអ្នកគ្រូប៉ុណ្ណោះទេតែទាមទារឲ្យមានការសហការគ្នាជាមួយមាតាបិតាគ្រប់ៗរូបចូលរួមក្នុងការបង្ហាត់បង្រៀនកូនៗបន្ថែមទៀត។ព្រោះមាតាបិតាគឺជាអ្នកដែលរស់នៅផ្ទាល់ជាមួយពួកគេដែលយើងត្រូវបង្រៀនពួកគេទាំងអាកប្បកិរិយាចេះគ្រប់គ្រងដោយខ្លួនឯងនិងជួយបង្ហាត់បង្រៀនមេរៀនបន្ថែមនៅឯផ្ទះផងដែរ។ លោកបន្តទៀតថា÷កន្លងមកដោយសារតែការរីករាលដាលនូវជម្ងឺកូវីដ១៩ទើបក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់លោកគ្រូអ្នកគ្រូឲ្យរៀបចំការបង្រៀនសិស្សពីចម្ងាយតាម(Online)នឹងរៀបចំការជួបផ្ទាល់តាមរយៈប្រព័ន្ធអុិនធឺណេតដូចជាការថតជាខ្លីបវីដេអូបង្រៀនជាដើម។លោកបានបញ្ជាក់បន្តថា÷ទោះបីបែបនេះក្តីក៏ការបង្រៀនតាមប្រព័ន្ធអីនធឺណេតនៅមានកម្រិតនៅឡើយជាពិសេសសម្រាប់ប្អូនសិស្សានុសិស្សនៅតាមទីជនបទឆ្ងាយៗដែលពិបាកក្នុងការរកសេវាអុីនធឺណេតទើបក្រសួងអប់រំយុវជននិងកីឡាមានវិធានការបើកសាលារៀនម្ដងទៀតក្នុង៣ដំណាក់កាល។ដោយដំណាក់កាលទី១គឺការបើកសម្រាប់សាលាដែលមានស្ដង់ដារខ្ពស់ចំនួន២០ក្នុងប្រទេសកម្ពុជានៅដើមខែសីហានេះរួចមកហើយ។ដំណាក់កាលទី២គឺការបើកសម្រាប់ថ្នាក់ទី៩និងទី១២សម្រាប់ក្របខណ្ឌសាលាទូទាំងប្រទេសនៅដើមខែកញ្ញាក្រោយនេះដើម្បីឲ្យក្មួយៗត្រៀមរៀនបញ្ចប់និងត្រៀមប្រឡងមធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិនាខែធ្នូខាងមុខនេះ។តែការបើកជាដំណាក់កាលទី២នេះគឺធ្វើឡើងដោយមានស្ដង់ដាសុវត្ថិភាពខ្ពស់ផងដែរក្នុងការរក្សាគម្លាតថ្នាក់សិក្សាគឺមិនឲ្យមានសិស្សចាប់ពី១៥នាក់ឡើងទៅរួមនឹងការសំអាតអនាម័យត្រូវមានកាលវិភាគច្បាស់លាស់ក្នុងការផ្លាស់ប្ដូរវេនគ្នាមកសាលារៀនជាដើម។បើសិនជាក្នុងដំណាក់កាលទី២នេះទទួលបានជោគជ័យក្រសួងនឹងត្រៀមរៀបចំការបើកដំណាក់កាលទី៣សម្រាប់សាលាទូទាំងប្រទេសជាបន្តបន្ទាប់ទៀត៕សៅ... សូមអានត... »

នៅសុខៗ ថ្មភ្នំដែលមានទំហំធំមានទម្ងន់រាប់តោន១ដុំបានរបេះធ្លាក់ពីជិតកំពូលភ្នំព្រឹកចូលក្នុងបរិវេណវត្តរតន:ភ្នំព្រឹកជាលើកទី២

នៅសុខៗ ថ្មភ្នំដែលមានទំហំធំមានទម្ងន់រាប់តោន១ដុំបានរបេះធ្លាក់ពីជិតកំពូលភ្នំព្រឹកចូលក្នុងបរិវេណវត្តរតន:ភ្នំព្រឹកជាលើកទី២

បាត់ដំបង÷ហេតុការដ៏ចម្លែកមួយបានកើតឡើងបង្កអោយមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃក្នុងវត្តក៏ដូចជាប្រជាពលរដ្ឋនិងអាជ្ញាធរខណះមានដុំថ្មដែលមានទំហំធំទម្ងន់រាប់តោនបានរមៀលធ្លាក់ពីលើជិតកំពូលភ្នំបានធ្លាក់ចូលក្នុងបរិវេណវត្ត(រតន:ភ្នំព្រឹក)ដែលគេសម្គាល់ឃើញថាហេតុការនេះមានប្រវត្តជាលើកទី២ហើយ។ដែលក្នុងហេតុការនេះធ្វើអោយអាជ្ញាធរស្រុកចេញសេចក្តីជូនដំណឹងបន្ទាន់មួយដល់ព្រះសង្ឃក្នុងវត្តនិងសាធារណ:ជនអោយមានការប្រុងប្រយ័ត្ន។បន្ទាប់ពីអាជ្ញាធរនិងសមត្ថកិច្ចបានចុះពិនិត្យកាលពីពេលថ្មីៗកន្លងមកនេះនៅលើទីតាំងធ្លាក់ដុំថ្មភ្នំចូលក្នុងបរិវេណវត្តរតន:ភ្នំព្រឹករដ្ឋបាលស្រុកភ្នំព្រឹកបានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយអំពាវនាវជូនដល់ព្រះសង្ឃពុទ្ធបរិស័ទក៏ដូចជាភ្ញៀវទេសចរណ៍ទាំងឡាយត្រូវចូលរួមបង្កើនការការពារសុវត្ថិភាពពិសេសក្នុងឱកាសប្រារព្វពិធីបុណ្យទានឬចូលទស្សនាកម្សាន្តផ្សេងៗដោយហេតុថាប្រការគ្រោះថ្នាក់អាចកើតមានឡើងដោយចៃដន្យគ្រប់ពេលវេលាមិនអាចប្រហែសបាន។ នៅក្នុងសេចក្តីអំពាវនាវបានបញ្ជាក់ថា÷អាជ្ញាធរឃុំគ្រប់ឃុំក្នុងស្រុកភ្នំព្រឹកព្រះគ្រូចៅអធិការគណកម្មាធិការវត្តរតន:ភ្នំព្រឹកពិសេសមូលដ្ឋានឃុំអូររំដួលក៏ត្រូវជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងគ្រប់រូបភាពថែមទៀតសំដៅធ្វើយ៉ាងណាបញ្ចៀសនូវប្រការគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិឬធានាដល់អាយុជីវិតរបស់ព្រះសង្ឃពុទ្ធបរិស័ទនិងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ។លោកនូវ.ឬទ្ធីអភិបាលស្តីទីស្រុកភ្នំព្រឹកបានបញ្ជាក់ដែរថា÷ហេតុការដុំថ្មភ្នំដែលបានរបេះពីជិតកំពូលនៃភ្នំព្រឹកធ្លាក់ចុះចូលក្នុងបរិវេណវត្តរតន:ភ្នំព្រឹកនេះមានប្រវត្តិធ្លាក់ម្តងតាំងពីយូរណាស់មកហើយទើបរហូតមកដល់រសៀលថ្ងៃទី០៧ខែសីហា... សូមអានត... »

ផ្លូវកៅស៊ូជាច្រើនម៉ែត្តត្រូបាក់ស្រុតធ្វើអោយអាជ្ញាធរបង្ខំចិត្តឲ្យពលរដ្ឋថយដីរបងដីរបសពួកគាត់ធ្វើជាផ្លូវវាងខណះច្រាំងស្ទឹងដងស្ទឹងសង្កែបាក់ស្រុតខ្លាំង

ផ្លូវកៅស៊ូជាច្រើនម៉ែត្តត្រូបាក់ស្រុតធ្វើអោយអាជ្ញាធរបង្ខំចិត្តឲ្យពលរដ្ឋថយដីរបងដីរបសពួកគាត់ធ្វើជាផ្លូវវាងខណះច្រាំងស្ទឹងដងស្ទឹងសង្កែបាក់ស្រុតខ្លាំង

ខេត្តបាត់ដំបង÷ច្រាំងដងស្ទឹងសង្កែត្រូវបានបាក់ស្រុតជាបន្តបន្ទាប់ខណះមានភ្លៀងធ្លាក់ផ្ទួតៗបានបង្កអោយមានផលប៉ះពាល់ដល់ផ្លូវក្រាលកៅស៊ូ១ខ្សែរ៉បមាត់ស្ទឹកបាក់ស្រុតយ៉ាងធ្ងន់ធ្ងរដែលមិនអាចធ្វើដណើរបាន។លោកវ៉ាង.សុភីមេភូមិកំពង់សំបួរបានប្រាប់ឲ្យដឹងនៅថ្ងៃទី១១ខែសីហាឆ្នាំ២០២០នេះថា÷ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ពិសេសកាលពីពេលថ្មីៗកន្លងនេះបានបណ្តាលឲ្យផ្លូវក្រាលកៅស៊ូជាច្រើនម៉ែត្រនិងច្រើនកន្លែងឋិតនៅក្នុងភូមិកំពង់សំបូរឃុំសំរោងក្នុងស្រុកឯកភ្នំរងការបាក់ស្រុតយ៉ាងដំណំធ្វើឲ្យអាជ្ញាធរមូលដ្ឋានស្នើសុំឲ្យប្រជាពលរដ្ឋថយរបងបង្ខិតចូលក្នុងដើម្បីរៀបចំជាផ្លូវថ្នល់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរជាបណ្តោះអាសន្នសិនដើម្បីរងចាំការជួសជុលជាក្រោយ។ លោកមេភូមិខាងលើបានបន្តថា÷ចំពោះមុខមន្ត្រីឃុំស្រុកក៏បានបង្កើនការរៀបចំដាក់ស្លាកសញ្ញាឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់និងដាក់បម្រាមហាមមិនឲ្យរថយន្តធុនធំឆ្លងកាត់ទៅមកផងដែរ។ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រង់ចំណុចផ្លូវរងការបាក់ស្រុតក្នុងភូមិកំពង់សំបួរឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់់ដំបងបានទទូចសុំឲ្យអាជ្ញាធរជួយរៀបចំជួសជុលឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ជៀសវាងមានបញ្ហាគ្រោះថ្នាក់ដល់កូនចៅឬអ្នកធ្វើដំណើរឆ្លងកាត់ដ៏ទៃទៀតជាពិសេសវាកាន់តែបាក់ស្រុតដីផ្លូវថ្នល់កាន់តែធំទៅៗនិងឈានដល់មានការប៉ះពាល់ដល់លំនៅស្ថានរបស់ពួកគាត់ដែលរស់នៅជាប់មាត់ច្រាំងស្ទឹងសង្កែបើសិនជាគ្មាការទប់ស្កាត់ទាន់ពេល។ ក្រៅពីនេះដីច្រាំងស្ទឹងសង្កែត្រើយខាងកើតបច្ចុប្បន្នក៏ត្រូវបានរងការបាក់ស្រុតយ៉ាងដំណំជាច្រើនកន្លែងផងដែរចាប់ពីចំណុចភូមិសូភីឃុំនរាស្រុកសង្កែរហូតដល់ភូមិកំពង់សំបួរឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង៕សៅ... សូមអានត... »

តើមានហេតុផលអ្វីនៅពីក្រោយព្រឹត្តិការណ៍ជិះកង់ទើបរដ្ឋបាលខេត្តបាត់ដំបងត្រូវបានប្រព្រឹត្តឡើងសាជាថ្មីម្តងទៀតសម្រាប់ឆ្នាំ២០២០នេះ?

តើមានហេតុផលអ្វីនៅពីក្រោយព្រឹត្តិការណ៍ជិះកង់ទើបរដ្ឋបាលខេត្តបាត់ដំបងត្រូវបានប្រព្រឹត្តឡើងសាជាថ្មីម្តងទៀតសម្រាប់ឆ្នាំ២០២០នេះ?

ខេត្តបាត់ដំបង÷កាលពីចុងសប្តាហ៍ក្នុងទៅថ្មីៗនេះរដ្ឋបាលខេត្តបាត់ដំបងបានបង្កើតព្រឹត្តិការណ៍ជិះកង់ជាលើកទី២ក្នុងឆ្នាំ២០២០នេះដោយមានការចូលរួមពីមន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើនដើម្បីលើកកម្ពស់ក្នុងការផ្សព្វផ្សាយក៏ដូចជាបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនក្នុងខេត្តផងដែរក្នុងចម្ងាយផ្លូវទៅមកជាង៦០គីឡូម៉ែត្រដោយផ្តើមពីក្រុងបាត់ដំបងឆ្ពោះទៅចំណុចទំនប់ស្ទាក់ទឹកកង្ហតក្នុងស្រុកបាណន់។លោកងួន.រតន:ថាព្រឹត្តិការណ៍នេះក៏ជាការត្រៀមខ្លួនជាស្រេចដើម្បីទទួលនូវភ្ញៀវទេសចរណ៍រជាតិឲ្យមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបងនៅថ្ងៃឈប់សម្រាកនាពាក់កណ្ដាលខែសីហាឆ្នាំ២០២០ខាងមុខនេះដែលជាថ្ងៃរាជរដ្ឋាភិបាលបានសងនូវថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរកន្លងទៅរយៈពេល០៥ថ្ងៃ។ លោកងួន.រតនៈអភិបាលខេត្តបាត់ដំបងបានបន្តថា៖ប្រសិនបើអាចធ្វើទៅបានខណៈដែលបងប្អូនមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋក្នុងទីប្រជុំជនខេត្តបាត់ដំបងជ្រើសយកនូវការជិះកង់ដើម្បីធ្វើជាមធ្យោបាយផ្សេងៗទៅមកនៅក្នុងក្រុងឬក៏ទៅកាន់ទីកន្លែងធ្វើការជិតៗវាក៏ជាការល្អម្យ៉ាងដែរនូវក្នុងការរួមចំណែកដើម្បីជួយកាត់បន្ថយពីការកកស្ទះចរាចរណ៍និងអាចជួយទប់ស្កាត់ពីការបំពុលផ្សែងដល់បរិស្ថាននៅក្នុងទីក្រុងជាពិសេសកាត់បន្ថយថវិកាដែលបានចំណាយលើសាំងបានមួយផ្នែករួមនិងសុខភាពល្អផងដែរ។ លោកបន្តថា:ការជិះកង់មិត្តភាពនេះមិនត្រឹមតែធ្វើនៅថ្នាក់ខេត្តប៉ុណ្ណោះទេគឺពេលខ្លះយើងបានបង្កើតនូវព្រឹត្តិការណ៍ការជិះកង់នេះដោយធ្វើរួមគ្នាជាមួយខេត្តជិតខាងនៃប្រទេសថៃជាច្រើនលើកផងដែរ។គួរបញ្ជាក់ផងដែរថា៖ខេត្តបាត់ដំបងមានតំបន់ទេសចរណ៍សរុបជាង៥០កន្លែងក្នុងនោះរួមមាន៖តំបន់រមណីយដ្ឋានបែបប្រវត្តិសាស្ត្រ,រមណីយដ្ឋានវប្បធម៌និងធម្មជាតិ,សំណង់ស្ថាបត្យកម្ម,ផ្ទះបុរាណសម័យអាណានិគមបារាំង,រមណីយដ្ឋានធម្មជាតិកែច្នៃ,សហគមន៍ទេសចរណ៍,តំបន់ទេសចរណ៍បែបសិប្បនិម្មិតរួមនិងតំបន់ទេសចរណ៍ជ្រោះជ្រងជ្រលងដងអូរជាច្រើនកន្លែងទៀតដែលជាទីកន្លែងផ្តល់ឱកាសដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមួយចំនួនដែលនិយមជិះកង់ទស្សនាកម្សាន្តនិងអាចបោះតង់ស្នាក់នៅទីនោះបានដោយសុត្តិភាពហើយក្រៅពីនេះខេត្តបាត់ដំបងក៏មានតំបន់បន្ទាយសត្វស្លាបនៅតំបន់ទន្លេសាបផងដែរ៕សៅ... សូមអានត... »

ផ្លូវជាតិថ្មី១ខ្សែពីខេត្តបាត់ដំបងឆ្ពោះទៅខេត្តសៀមរាបគ្រោងនឹងសាងសង់ក្នុងទំហំទឹកប្រាក់ជិត៣០០លានដុល្លាត្រូវបានក្រុមហ៊ុនវិនិយោគចិនពិភាគ្សាផលប៉ះពាល់ជាមួយរដ្ឋបាលខេត្តបាត់ដំបង

ផ្លូវជាតិថ្មី១ខ្សែពីខេត្តបាត់ដំបងឆ្ពោះទៅខេត្តសៀមរាបគ្រោងនឹងសាងសង់ក្នុងទំហំទឹកប្រាក់ជិត៣០០លានដុល្លាត្រូវបានក្រុមហ៊ុនវិនិយោគចិនពិភាគ្សាផលប៉ះពាល់ជាមួយរដ្ឋបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង÷កន្លងទៅថ្មីៗនេះក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិននិងរដ្ឋបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំរួមគ្នាមួយដើម្បីពិភាគ្សាទៅលើផលប៉ះពាល់គម្រោងសាងសង់ផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ខេត្តសៀមរាបដែលត្រូវប្រើប្រាស់ថវិការជិត៣០០លានដុល្លាអាមេរិក។ក្នុងកិច្ចពិភាក្សាវាយតម្លៃផលប៉ះពាល់គម្រោងខាងលើតំណាងក្រុមហ៊ុន(china.road.andbridgecorporation)បានលើកឡើងថា÷គម្រោងសាងសង់ផ្លូវជាតិជាសមិទ្ធិផលថ្មីនេះមានប្រវែងជាង៧២គីឡូម៉ែត្រដោយតភ្ជាប់ពីស្រុកថ្មគោលខេត្តបាត់ដំបងពីចំណុចផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ចំណុចបញ្ចប់ផ្លូវជាតិលេខ៦ក្នុងស្រុកពួកក្នុងខេត្តសៀមរាបដោយឆ្លងកាត់តាមខេត្តចំនួន៣ក្នុងនោះមានខេត្តបាត់ដំបងបន្ទាយមានជ័យនិងខេត្តសៀមរាប។ តំណាងក្រុមហ៊ុនបញ្ជាក់បន្តថាកំណាត់ផ្លូវនេះកន្លែងខ្លះមានទទឹង១១ម៉ែត្រនិងទទឹង២៥ម៉ែត្រផ្ទៃដីប៉ះពាល់ត្រូវគណនាសរុបចំនួន២៥ម៉ែត្រសងខាងផ្លូវនៃចំណុចអ័ក្សផ្លូវក្នុងរង្វង់៥០ម៉ែត្រ។មន្រី្តជំនាញដដែលបានបង្ហាញឲ្យដឹងបន្តថា÷ចំពោះគ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅក្នុងគម្រោងនេះនឹងត្រូវធ្វើអត្តសញ្ញាណកម្មដោយគណៈកម្មាធិការដោះស្រាយហេតុប៉ះពាល់អន្តរក្រសួង(IRC)ចំណែកគម្រោងសាងសង់មានរយៈពេល៤០ខែចំណាយទុនជាង២៨៨លានដុល្លាសហរដ្ឋអាមេរិកជាហិរិញ្ញប្បទានសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាមានិតចិន។ លោកមូល.ធននាយករដ្ឋបាលសាលាខេត្តបាត់ដំបងបានអះអាងនិងឯកភាព១០០%សម្រាប់ដំណើរការនៃការសាងសង់នេះ... សូមអានត... »

ទំនប់ដូនទ្រីត្រូវបានកំពុងអភិវឌ្ឍន៍សាងសង់ដោយការជីកខួងរូងក្នុងភ្នំនៅស្រុករុក្ខគីរីខេត្តបាត់ដំបង ដែលអាចស្រោចស្រពលើផ្ទៃដីកសិកម្មជិត៤ម៉ឺនហិកតា

ទំនប់ដូនទ្រីត្រូវបានកំពុងអភិវឌ្ឍន៍សាងសង់ដោយការជីកខួងរូងក្នុងភ្នំនៅស្រុករុក្ខគីរីខេត្តបាត់ដំបង ដែលអាចស្រោចស្រពលើផ្ទៃដីកសិកម្មជិត៤ម៉ឺនហិកតា

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០២០នេះក្រោយបញ្ចប់ការចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអននៅក្រុងបាត់ដំបងលោកលឹម.គានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានបន្តដំណើរចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីមួយកន្លែងទៀតដែលមានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគីរីខេត្តបាត់ដំបងចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីក្រុងបាត់ដំបងជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ។ដែលគម្រោងនេះត្រូវបានធ្វើការសាងសង់ចាប់តាំងពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨កន្លងមកហើយគ្រោងនឹងបញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០២៣ខាងមុខនេះ។បើមើលតាមទំហំនៃការសាងសង់នេះគិតមកដល់បច្ចុប្បន្ននេះក្រុមការងារបច្ចេកទេសថាសម្រេចបានប្រមាណ២៦%។ហើយទំនប់ដូនទ្រីនេះអាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន៣៣.០០០ហិកតានិងផ្ទៃដីស្រូវប្រាំងបានចំនួន៤.៥០០ហិកតាផងដែរ។ ក្រសួងធនធានទឹកបានបញ្ជាក់ថាក្រៅពីនេះក៏មានការសាងសង់ហេដ្ឋារច្ឆនាសម្ព័ន្ធជាច្រើនផ្សេងទៀតផងដែរមានដូចជាទំនប់មេជាប្រភេទទំនប់ស្នូលដីថ្មបំពេញEarthCoreRokfillDam(ECRD)ដែលមានទំហំខ្នងលើទទឹង០៨ម៉ែត្រកម្ពស់ខ្ពស់បំផុតប្រមាណ៤៧ម៉ែត្រនិងមានប្រវែងសរុប៦៥៤ម៉ែត្ររួមនិងសំណង់បង្ហៀរ(Spillways)ធ្វើពីបេតុងស្ថិតនៅខាងឆ្វេងទំនប់មេមានប្រវែងសរុប៤១៤ម៉ែត្រផងដែរដោយតាមរយ:ទំនប់បង្ហៀរនេះអាចដោះទឹកបាន៨៥០ម៉ែត្រគីប/វិនាទីរួមនឹងហេដ្ឋារច្ឆនាសម្ព័ន្ធជាច្រើនទៀតដោយអនុវត្តន៍តាមគម្រោងទាំងមូលទៅតាមស្តង់ដាបច្ចេកទេសផងដែរ។ ក្នុងឱកាសអញ្ជើញពិនិត្យគម្រោងនេះលោករដ្ឋមន្ត្រីបានបញ្ជាក់ថា:គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីគឺជាប្រព័ន្ធធារាសាស្រ្តថ្មីមួយជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាដែលសំណង់នេះជាប្រភេទទំនប់ធំដែលការសាងសង់តម្រូវឲ្យប្រើប្រាស់វិធីសាស្រ្តថ្មីដែលជាការអនុវត្តន៍ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាដូចជាសកម្មភាពការជីករូងក្នុងភ្នំការជីកថ្មក្នុងលក្ខខ័ណ្ឌភូគ្គពសាស្រ្តមិនអនុគ្រោះនិងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។លោករដ្ឋមន្រ្តីបានបន្តទៀតថាគម្រោងដែលកំពុងអភិវឌ្ឍន៍សាងសង់នេះមិនត្រឹមតែផ្តល់ទឹកសម្រាប់បង្កើនផលិតផលកសិកម្មទាំងនៅរដូវវស្សានិងនៅរដូវប្រាំងប៉ុណ្ណោះទេថែមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាតនិងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួនផងដែរនៅផ្នែកខាងក្រោម។ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍គម្រោងខាងលើនេះប្រជាពលរដ្ឋនៅក្នុងស្រុករុក្ខគីរីក៏ដូចជាប្រជពលរដ្ឋនៅតាមបណ្តាស្រុកជាប់ព្រំប្រទល់ស្រុករុក្ខគីរីសម្តែងការរីករាយនិងសាទ័រយ៉ាងខ្លាំងខណះដែលដង្ហើមសេដ្ឋកិច្ចរបស់ពួកគាត់ត្រូវបានអភិវឌ្ឍន៍ឡើងតាមរយ:ការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន.សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕សៅ... សូមអានត... »

ចំនួន​អ្នកចូលទស្សនា

  • 7ថ្ងៃនេះ:
  • 47ម្សិលម៉ិញ:
  • 464សប្តាហ៍មុន:
  • 195992សរុប:

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com