ព័ត៌មានថ្មីៗបំផុត
កាកសំណល់ចោលពាសវាលពាសកាលធ្វើអោយអាជ្ញាធរចាល់តម្រិះទុកចោលលែងអើពើបង្កការិះគន់ពីប្រជាពលរដ្ឋក្នុងភូមិនឹងអ្នកធ្វើដំណើរ
ខេត្តបាត់ដំបង÷កាកសំណល់ជាច្រើនកន្លែងក្នុងក្រុងបាត់ដំបងបានក្លាយទៅជាជម្រកសត្វមូសខណះដែលក្រុមហ៊ុនដឹកជញ្ជួនមានការយឺតយ៉ាវខណះដែលកាកសំណល់ទាំងនេះបង្កឡើងដោយប្រជាពលរដ្ឋមួយចំនួនតែងលួចយកទៅបោះចោលតៗគ្នា។ការទម្លាប់បែបនេះរបស់ប្រជាពលរដ្ឋមួយចំនួនកន្លងទៅបានបង្ខំចិត្តអោយរដ្ឋបាលសាលាក្រុងចេញវិធានការក្តៅមួយចំអិនកំពិសរហូតឈានដល់ដាក់កម្លាំងឃ្លាំមើលនឹងផាកពិន័យផងប៉ុន្តែវិធានការនេះត្រូវបានរសាត់ទៅវិញយ៉ាងឆាប់រហ័ស។ចំពោះកាកសំណល់នៅតាមចិញ្ចើមផ្លូវឋិតក្នុងសង្កាត់ចំការសំរោងក្រុងបាត់ដំបងយ៉ាងសន្ធឹកសន្ធាប់នេះទូរទស្សន៍ព្រះនរាយហ៍បានសួរទៅលោកផេង.សិទ្ធីអភិបាលក្រុងតាមប្រព័ន្ធតេលេក្រាមនៅព្រឹកថ្ងៃទី០១ខែកញ្ញានេះថាតើខាងរដ្ឋបាលក្រុងមានវិធានការយ៉ាងណាចំពោះកាកសំណល់ទាំងនោះតែលោកមិនបានឆ្លើយតបនោះទេមកដល់ពេលនេះ។ បញ្ហាកាកសំណល់នេះដែរប្រជាពលរដ្ឋក្នុងភូមិបានត្អូញត្អែអំពីខ្លិនស្អុយដែលបានជះខ្លិនពាសពេញភូមិធ្វើអោយពួកគាត់ស្ទើរលេបបាយមិនរួចនឹងជាសំបុកសត្វមូសផងដែរ។ចំណែកអ្នកធ្វើដំណើរក៏បានធ្វើការរិះគន់ចំពោះមន្ត្រីទទួលបន្ទុកផងដែរថាខ្វះការគ្រប់គ្រងផ្នែកអនាម័យធ្វើអោយបរិស្ថានក្នុងក្រុងមានភាពអាប់អ៊ួដែលបង្កអោយមានខ្លិនស្អុយប៉ះពាល់ដល់អារម្មណ៍អ្នកធ្វើដំណើររួមនឹងសុខភាពលើមនុស្សទូទៅផង។ពាក់ព័ន្ធនឹងខ្លិនចេញពីកាកសំណល់នេះមហាជនបានផ្តល់យោបល់ស្របគ្នាថាបើសិនជាកាកសំណល់នៅយូមិនទាន់បានប្រមូលគូរដ្ឋបាលក្រុងរកវិធានការប្រើប្រាស់ថ្នាំណាមួយដើម្បីយកទៅបាញ់លើកាកសំណល់នោះដើម្បីបំបាត់ខ្លិននិងបង្ការសត្វមូសមួយរយះទើបជាការប្រសើបើសិនជាអាចនិងធ្វើទៅបាន។ ពាក់ព័ន្ធនឹងបញ្ហានេះព្រះនរាយហ៍មិនអាចទាក់ទងទៅប្រធានគ្រប់គ្រងក្រុមហ៊ុនសុិនទ្រីប្រចាំខេត្តបានទេដោយគ្មានប្រភពទាក់ទង។ទោះបីយ៉ាងណាតាមការអះអាងពីកម្មករប្រមូលសម្រាមសុិនទ្រីបានអោយដឹងថាការយឺតយ៉ាវក្នុងការប្រមូលសម្រាមនេះដោយសាតែរថយន្តដឹកសម្រាមខូចមិនទាន់ជួសជុលតែត្រូវបានប្រជាពលរដ្ឋក្នុងភូមិចោទថាជាពាក្យដោះសារបស់ក្រុមហ៊ុនមួយនេះទៅវិញ។ប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលខេត្តជួយពន្លឿនក្នុងការប្រមូលកាកសំណល់នេះអោយបានឆាប់រហ័យចៀសវាងបង្កខ្លិនស្អុយកាន់តែខ្លាំងនឹងជាជម្រកសត្វមូសដ៏សំខាន់ផងដែរ៕សៅ...
ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរុករានទន្ទ្រានដី ហ៊ុំព័ទ្ឋកាប់ ឈូសឆាយដីព្រៃរបស់រដ្ឋខុសច្បាប់ នៅចំណុចកន្ទុយភូមិក្រឡាពុះ ឃុំតាឡាតស្រុកសេសានរបស់ខេត្តស្ទឹងត្រែង ត្រូវបានឃុំខ្លួនបណ្ណោះអាសន្ន។
ចៅក្រមស៊ើបសួរសាលាតំបូងខេត្តស្ទឹងត្រែង លោក អួងវុទ្ធា កាលពីថ្ងៃទី29ខែសីហាឆ្នាំ2020 សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្នទៅលើជនសង្ស័យឈ្មោះ...
សម្តេចតេជោ ហ៊ុន សែន អំពាវនាវ សូមឲ្យប្រជាពលរដ្ឋ ការពារខ្លួន ចៀសផុតពីជំងឺកូវីដ១៩ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ខាងមុខ ។
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាស អំពាវនាវ សូមឲ្យប្រជាពលរដ្ឋ...
ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលមានតម្លៃប្រមាណជិត២០០០០ដុល្លាជាអំណោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាMicro PurificationShenghaiត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ
ខេត្តបាត់ដំបង÷ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលត្រូវបានសម្ពោធដាក់អោយប្រើប្រាស់នៅពេលនេះអាចផលិតទឹកស្អាតបានចំនួន៥០ម៉ែត្រគូបក្នុង១ថ្ងៃដើម្បីផ្គត់ផ្គង់ឲ្យសិក្ខាកាមប្រើប្រាស់ក្នុងអំឡុងពលហ្វឹកហ្វឺនក្នុងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោ(សែន)វាលចាបយោធភូមិភាគទី៥ដែលស្ថិតក្នុងភូមិសាស្ត្រភូមិកណ្តាលស្ទឹងឃុំអណ្តើកហែបស្រុករតនៈមណ្ឌលខេត្តបាត់ដំបង។ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នេះក្រោអធិបតីភាពពីសំណាក់លោកកិត្តិសេដ្ឋាបណ្ឌិតចម.ប្រសិទ្ធិទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងលោកជំទាវ។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកងួន.រតនៈអភិបាលខេត្តបាត់ដំបងនិងលោកជំទាវព្រមទាំងអស់លោក.លោកស្រីជាប្រតិភូអមដំណើរភ្ញៀវកិត្តិយសជាតិអន្តរជាតិកងកម្លាំងជាច្រើនផងដែរដែលពិធីនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ក្រោយពីបានសំណេះសំណាលជាមួយកងកម្លាំងនឹងបានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន.សែនដល់កងកម្លាំងនឹងក្រុមគ្រួសារលោកកិត្តិសេដ្ឋាបណ្ឌិតចម.ប្រសិទ្ធិក៏បាននាំយកអំណោយមួយចំនួនដើម្បីជួយឧបត្ថម្ភជូនកងទ័ពនឹងគ្រួសារកងទ័ពទាំងអស់ក្នុងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោសែនផងដែរ។ដោយអំណោយទាំងនោះរួមមាន÷មីជាតិ៥៦១កេស,ទឹកត្រីទឹកស៊ីអុីវ៦១១យួរ,អំបិលគ្រាប់៤៥០គ.ក,ទឹកដោះគោខាប់៩២២កំប៉ុង,ទឹកសុទ្ធ៥៦១កេស,ទឹកផ្លែឈើ៥០កេស,ស្រាបៀ៥០កេស,ក្រម៉ា១០០រួមនិងថវិកា១០.០០០០០៛(មួយលានរៀលផងដែរ។ក្រៅពីនេះដើម្បីឆ្លើយតបតាមតម្រូវការនឹងមានការស្នើសុំរបស់លោកមេបញ្ជាការកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥ផងលោកក៏បានផ្តល់នូវម៉ាស៊ីនភ្លើងដែលមានកម្លាំង(៤៥Kw)ចំនួន០១គ្រឿងនិងផ្ទះ០១ខ្នងទំហំ៥ម៉ែត្រ×៨ម៉ែត្រសម្រាប់ជាប្រយោជន៍ដល់កងកម្លាំងសម្រាប់ប្រើប្រាស់ផងដែរ៕សៅ...
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ក្នុងអធិការក្រុងប៉ោយប៉ែតបន្ទាប់ពីបាញ់ពលរដ្ឋធ្លាយពោះ
ខេត្តបន្ទាយមានជ័យ៖ មន្ត្រីនគរបាលម្នាក់នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តក្រុងប៉ោយប៉ែតត្រូវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបាញ់រះ...
អ្នកពាក់ព័ន្ធនឹងការ ទន្ទ្រានហ៊ុំព័ទ្ធដុតបំផ្លាញនិងឈូសឆាយដីព្រៃរបស់រដ្ឋ ចំណុចកន្ទុយភូមិក្រឡាពុះ និង នៅចំណុចត្រពាំងបេះគុយស្ថិតនៅភូមិក្រឡាពុះ ឃុំតាឡាត ស្រុកសេសានខេត្តស្ទឹងត្រែង កំពុងភ័យ
ខេត្តស្ទឹងត្រែង : កម្លាំងសមត្ថកិច្ចចម្រុះជាង30នាក់របស់ខេត្តស្ទឹងត្រែងដឹកនាំដោយឯកឧត្តម ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាតំបូងខេត្តចុះសុើបអង្កេតស្រាវជ្រាវនិងបានរកឃើញក្រុមឈ្មួញចូលកាន់កាប់ទន្ទ្រានហ៊ុំព័ទ្ធដុតបំផ្លាញនិងឈូសឆាយដីព្រៃរបស់រដ្ឋបានចំនួនពីរទីតាំងធំៗ...
ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅស្រុករមាសហែក ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែក នាព្រឹកថ្ងៃទី២៩...
វេទិកាសាធារណៈផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ធ្វើអាជីវកម្មល្បាយខ្សាច់នៅតាមដងទន្លេមេគង្គក្រោម…………
(កណ្តាល)៖…..ដោយសារតែការចុះដីខ្សាច់គោករ៉ាក់បណ្តាលអោយស្ទះចរន្តផ្លូវទឹកហូរ និងបង្កការលំបាកនៃការធ្វើចរាចរណ៍តាមផ្លូវទឹករបស់នាវាដឹកទំនិញគ្រប់ប្រភេទ។ប្រមុខរាជរដ្ធាភិបាលកម្ពុជា...
សម្ពោធជាផ្លូវការនូវគម្រោងច្រកចេញចូលតែមួយជាមួយឧបករណ៍Chatbotនិងឧបករណ៍ឆ្លើយតបសម្លេងអន្តរកម្ម(IVR)របស់ទីភ្នាក់ងារUSAID
ខេត្តបាត់ដំបង÷តំណាងអោយលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបាត់ដំបងនៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២០លោកសឿម.ប៊ុនរិទ្ធិអភិបាលរងបានចូលរួមជាគណះអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការនូវគម្រោងច្រកចេញចូលតែមួយជាមួយឧបករណ៍Chatbotនិងឧបករណ៍ឆ្លើយតបសម្លេងអន្តរកម្ម(IVR)របស់ទីភ្នាក់ងារUSAIDដែលពិធីនេះប្រព្រឹត្តឡើងនៅសណ្ឋាគារក្លាសុីខេត្តបាត់ដំបង។នៅក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់លោកស្រីវីណា.រេឌីប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់អភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា(USAID)នឹងលោក(ឡិនដែល.ហ្វូន)នាយកកម្មវិធីនៃគម្រោងចក្រចេញចូលតែមួយព្រមទាំងលោកនាយកគ្រប់គ្រងកហរុមហ៊ុនNickl...
បង្ក្រាបបានទូកនេសាទខុសច្បាប់ (សឿន ខង ) សង្ស័យថា ទូកនេះជាកម្មសិទ្ធិរបស់ មេឃុំតាឡាត ស្រុកសេសានខេត្តស្ទឹងត្រែង ?
ខេត្តស្ទឹងត្រែង! សមត្ថកិច្ចជលផលចាប់បង្ក្រាបទូកម៉ាសុិនឆក់ត្រីថ្មីចែសមួយគ្រឿងដែលគេសង្ស័យថា ទូកនេះជាកម្មសិទ្ធិរបស់...