ព័ត៌មានថ្មីៗបំផុត
ផលិតកម្មថោន និងតារាចម្រៀង ខេម ត្រូវបានបញ្ចប់ ក្រោមគោលនយោបាយឈ្នះ ឈ្នះ
រាជធានីភ្នំពេញ : ជម្លោះរវាងផលិតកម្មថោន ជាមួយតារាចម្រៀង ខេម ដែលបានអូសបន្លាយរយៈពេលប៉ុន្មានថ្ងៃមកនេះ និងកំពុងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍គ្រប់គ្នានោះ...
ហាងខារ៉ាអូខេមួយកន្លែងឈ្មោះ(ប៊ីក្លិប) ត្រូវប៉ូលីសខេត្តមណ្ឌលគិរីចុះបង្រ្កាប ។
ខេត្តមណ្ឌលគិរី ៖ ទីតាំងខារ៉ាអូខេមួយកន្លែង យីហោប៊ីក្លិបត្រូវបានកម្លាំងសមត្ថកិច្ចទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ...
ប៉ូលីសចុះបង្រ្កាប ទីតាំង ខារ៉ាអូខេ X-Entertainment KTV ចាប់បាន ថ្នាំញៀនមួយចំនួនធំ និង ឃាត់មនុស្សប្រុសស្រី៩៣នាក់
ភ្នំពេញ៖ ទីតាំង X-Entertainment KTV ដែលលួចលាក់បើកច្រៀងកម្សាន្តនិងមានបង្កប់នូវគ្រឿងញៀន នេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ...
ភ្ញៀវទេសចរណ៍ជាង៣មុឺននាក់ទៅកម្សាន្តតាមរមណីយដ្ធាននានានៃខេត្តព្រៃវែង ក្នុងឳកាសឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងថ្ងៃសៅរ៍ អាទិត្យ រយ:ពេល១សប្តាហ៍…
ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរណ៍ជាង៣មុឺននាក់ ដែលចូលមកទស្សនាកម្សាន្តនៅតាមរមណីយដ្ធាននានា ក្នុងឱកាសឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយ:ពេល៥ថ្ងៃ...
គ្រឿងញៀនបំផ្លាញអនាគត
អំពើហិង្សាក្នុងគ្រួសារប្ដីវ៉ៃប្រពន្ធព្រោះតែជម្លោះរឿងប្រពន្ធបានលក់ដីអណ្ដូងទឹកដែលមានទំហំ ៥×៨ម៉ែត្រ ឱ្យបងប្អូនក្នុងតម្លៃ៥០ម៉ឺនរៀលពេលប្ដីពេលដឹងរឿងនេះប្ដីខឹងប្រពន្ធយ៉ាងខ្លាំងបង្កើតជាអំពើហិង្សា។ ករណីអំពើហិង្សានេះកើតឡើងកាលពីវេលាម៉ោង...
ផ្អើលឈ្មួញឈើឈ្មោះ សម្បត្តិ មានខ្នងបង្អែករឹងមាំអាចដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះ
ខេត្តក្រចេះ ÷សេចក្តីរាយការណ៍ពីប្រជាពលរដ្ធ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឲ្យដឹងថា...
ចំនួនភ្ញៀវទេសចរនាឱកាសថ្ងៃឈប់សម្រាកជំនួសពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយះពេល០៥ថ្ងៃមកនេះមានចំនួន១៣២,៥២៤នាក់
ខេត្តបាត់ដំបង÷យោងតាមរបាយការណ៍ពីមន្ទីរទេសចរខេត្តដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី២២ខែសីហានេះបានបង្ហាញអោយដឹងថា÷ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបងនាថ្ងៃទី២១ខែសីហាឆ្នាំ២០២០ដែលជាថ្ងៃចុងក្រោយមានចំនួនភ្ញៀវទេសចរជាតិ២៦,០៩០នាក់នឹងភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)១១០នាក់ចំនួនភ្ញៀវទេសចរសរុប២៦,២០០នាក់។របាយការណ៍ដដែលបញ្ជាក់បន្តថា÷នៅក្នុងខេត្តបាត់ដំបងមានរមណីយដ្ឋាននិងគោលដៅទេសចរណ៍សំខាន់ៗជាច្រើនដែលភ្ញៀវទេសចរតែងទៅទស្សនាកម្សាន្ត។ ដែលរមណីយដ្ឋាននឹងគោលដៅទេសចរណ៍សំខាន់ៗទាំងនោះមានដូចជា÷រមណីយដ្ឋានប្រាសាទបាណន់,រមណីយដ្ឋានភ្នំសំពៅ,រមណីយដ្ឋានប្រាសាទឯកភ្នំ,រមណីយដ្ឋានអាងកំពីងពួយ,រមណីយដ្ឋានចំការស្វាយ,រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន,រមណីយដ្ឋានទឹកធ្លាក់៥៣ភ្នំព្រឹក,រមណីយដ្ឋាននគរជុំភ្នំព្រឹក,រមណីយដ្ឋានភ្នំកំពូល,រមណីយដ្ឋានចំការធុរេនអូរតង,គោលដៅទេសចរណ៍ស្ទឹងថ្វាក,សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ,រមណីយដ្ឋានល្អាងភ្នំប្រាំពីរ,ផ្ទះផ្កាBegonia,មណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់,សួនទឹកសុភមង្គល,សួនទឹកហ្គោលឌិនហ៊ីន។ល។ របាយការណ៍ដដែលបញ្ជាក់ថា÷ក្នុងឱកាសថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល០៥ថ្ងៃនេះភ្ញៀវទេសចរដែលបានមកកម្សាន្តនៅតាមរមណីយដ្ឋានគោលដៅទេសចរណ៍ខាងលើក្នុងខេត្តបាត់ដំបងសរុបមានចំនួន១៣៣,៣៤៩នាក់ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១៣២,៥២៤នាក់ភ្ញៀវទេសចរអន្តរជាតិ(ផ្ទៃក្នុង)មានចំនួន៨២៥នាក់៕សៅ...
ឧកញ៉ា២រូបរួមចំណែកសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជននឹងបំពាក់អំពូលសូឡាក្នុងថវិកាផ្ទាល់ខ្លួនជិត១៥មុឺនដុល្លា
ខេត្តបាត់ដំបង÷ថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ាវិញ.ហ៊ួរនិងលោកជំទាវចំនួន៩០.០០០ដុល្លាត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តដើម្បីចូលរួមចំណែកក្នុងការសាងសង់លំនៅដ្ឋានចំនួន៣០ខ្នងជូនអតីតយុទ្ធជនក្នុងខេត្តបាត់ដំបងតាមរយៈលោកឧត្តមសេនីយ៍ត្រីមាស.សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង។ចំណែកលោកឧកញ៉ាទីវ.ម៉េងហ៊ុយនិងលោកជំទាវក៏បានចូលរួមចំណែកនូវថវិកាផ្ទាល់ខ្លួនចំនួន៥៩០០០ដុល្លាផងដែរដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តក្នុងការដាក់បង្គោលភ្លើងបំពាក់អំពូលសូឡាចំនួន៥០ដើម។ នៅក្នុងពិធីប្រគល់ទទួលថវិកានេះបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅសាលាខេត្តបាត់ដំបងដោយមានលោកងួន.រតន:អភិបាលខេត្តលោកសឿម.ប៊ុនរិទ្ធិអភិបាលរងនៃគណៈអភិបាលខេត្តលោកឧត្តមសេនីយ៍ត្រីមាស.សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមន្ត្រីពាក់ព័ន្ធមួយចំនួនផង។លោកងួន.រតន:អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ាទាំងពីររូបដែលបានលះបង់នូវធនធានផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះបងប្អូនអតីតយុទ្ធជននិងចូលរួមក្នុងការអភិវឌ្ឍន៍ផងដែរ។តាមរយះថវិកាដ៏សប្បុរសនេះលោកងួន.រតនៈក៏បានផ្ដល់ជូនលិខិតថ្លែងអំណរគុណជូនលោកឧកញ៉ាទាំងពីររូបខាងលើផងដែរដើម្បីឆ្លើយតបនឹងកាយវិកាដ៏ថ្លៃថ្លានេះ៕សៅ...
ជម្ងឺឆ្លងកូវីត១៩នៅតែជាបញ្ហាប្រឈមលោកអភិបាលខេត្តរួមនិងមន្ត្រីមួយចំនួនចុះធ្វើការណែនាំនិងចែកម៉ាស់ជូនភ្ញៀវដល់កន្លែងកម្សាន្តខណះភ្ញៀវមកលេងក្នុងខេត្តបាត់ដំបងកាន់តែមានចំនួនច្រើន
ជម្ងឺឆ្លងកូវីត១៩នៅតែជាបញ្ ខេត្តបាត់ដំបង÷នៅក្នុងដំណើរជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិដែលបានអញ្ជើញមកលេងកំសាន្តក្នុងរមណីយដ្ឋានទេសចរណ៍”ឡូរីជើងភ្នំបាណន់”ជាថ្ងៃទី៣ត្រូវនឹងថ្ងៃទី១៩ខែសីហាម្សិលមុិញ។លោកងួន.រតនៈអភិបាលខេត្តបាត់ដំបងបានថ្លែងថា៖នារយៈពេលថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃនេះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមធានាបាននូវសុខសុវត្ថិភាពល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរនិងបង្កលក្ខណៈសប្បាយរីករាយនៅគ្រប់ទីកន្លែងរមណីយដ្ឋានកម្សាន្តនានាក្នុងខេត្តមានសភាពល្អប្រសើរដោយភ្ញៀវទេសចរណ៍បានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានមានសុវត្ថិភាពល្អពុំមានបញ្ហាអសន្តិសុខអ្វីនោះទ។ លោកបន្តថា÷ក្រៅពីមានសុវត្តិភាពល្អផ្នែកសន្តិសុខសង្គមក៏យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់នឹងការពារអំពីជម្ងឺឆ្លងកូវីត១៩ផងដែរព្រោះយើងមើលវាមិនឃើញនោះទេ។ហើយយើងទាំងអស់គ្នាត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាសេចក្តីណែនាំពីរាជរដ្ឋាភិបាលផងដែរ។នៅក្នុងដំណើរចុះជួបប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរនោះដែរលោកអភិបាលខេត្តរួមនិងមន្ត្រីរាជការអមដំណើរមួយចំនួនបានធ្វើការណែនាំដល់ភ្ញៀវនឹងបានចែកម៉ាស់ដល់ភ្ញៀវផងដែរ។សូមបញ្ជាក់ផងដែរថា៖តាមរបាយការណ៍ព័ត៌មានពីស្ថានភាពភ្ញៀវទេសចរចូលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបងដែលជាថ្ងៃទី៣នៃថ្ងៃឈប់សម្រាកត្រូវនិងថ្ងៃទី១៩ខែសីហារបស់មន្ទីរទេសចរខេត្តបាត់ដំបងបានឲ្យដឹងថា៖ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបងថ្ងៃទី១៩ខែសីហាឆ្នាំ២០២០ម្សឹលម៉ិញចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិ(ទេសចរផ្ទៃក្នុង)សរុបចំនួន៣០.៧៤៥នាក់។ដោយក្នុងនោះចំនួនភ្ញៀវទេសចរជាតិចំនួន៣០.៥៣០នាក់និងចំនួនភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)ចំនួន២១៥នាក់។ ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់លើបញ្ហាជម្ងឺកូវីត១៩ពីសំណាក់អាជ្ញាធរខេត្តនេះដែរលោកប្រធានមន្ទីរទេសចរខេត្តបាត់ដំបងអ៊ុចអ៊ុ.ភីនិស្សារ៉ាបានឲ្យដឹងដែរថា៖ចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់កម្សាន្តនិងតាមរមណីយដ្ឋាននានាក្នុងខេត្តត្រូវបានម្ចាស់រមណីយដ្ឋាននិងតាមគោលដៅទេសចរណ៍ក្នុងខេត្តភាគច្រើនបានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងការណែនាំពីរបស់ក្រសួងសុខាភិបាលដោយតម្រូវអោយបុគ្គលិកពាក់ម៉ាស់ដោយឈររង់ចាំវាស់កម្តៅជូនភ្ញៀវនិងបាញ់អាល់កុលសម្អាតដៃជូនភ្ញៀវមុននិងដើរចូលទៅក្នុងរមណីយដ្ឋាននិងការរក្សានូវគម្លាតសុវត្ថិភាពបានល្អប្រសើផងដែរ៕សៅ...
រយះពេល០២ថ្ងៃខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍ជាតិនឹងអន្តរជាតិមកទស្សនាកម្សាន្តជាង៤មុឺននាក់
បាត់ដំបង÷ដោយសាតែស្ថានភាពជម្ងឺកូវីដ១៩បានឆ្លងរីករាលដាលលើពិភពលោកធ្ងន់ធ្ងរក្នុងនោះក៏មានកម្ពុជាផងបានបង្ខំអោយពលរដ្ឋកម្ពុជាខកខានប្រារព្វបុណ្យចូលឆ្នាំដែលជាបុណ្យប្រពៃណីជាតិ។ការខកខាននេះតាមរយះការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់ប្រជាលរដ្ឋខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលទើបរាជរដ្ឋាភិបាលបង្ខំចិត្តដាក់ចេញនូវសេចក្តីជូនដំណឹងជាបន្ទាន់មួយស្តីពីការផ្អាកនូវពិធីបុណ្យចូលឆ្នាំមួយរយះ។ថ្ងៃសម្រាកនៅក្នុងបុណ្យប្រពៃណីជាតិកន្លងទៅត្រូវបានប្រមុខរាជរដ្ឋាភិបាលសងជំនួសវិញក្នុងរយៈពេល០៥ថ្ងៃដោយចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការស៊ីវិលបុគ្គលិកកម្មករនិងបងប្អូនប្រជាលរដ្ឋទូទាំងប្រទេសបាននាំគ្នាឈប់សម្រាកនឹងធ្វើដំណើរទៅស្រុកកំណើតដើរលេងកម្សាន្តនិងទៅកាន់តំបន់ទេសចរណ៍នានានៅតាមបណ្តាខេត្តនិងនៅតាមតំបន់រមណីយដ្ឋានមួយចំនួនផ្សេងទៀតក្នុងស្រុក។ ពាក់ព័ន្ធនឹងថ្ងៃឈប់សម្រាកខាងលើនេះសម្រាប់ខេត្តបាត់ដំបងបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបានបង្ហាញអោយដឹងថា÷ភ្ញៀវទេសចរដែលបានចូលមកកម្សាន្តលេងនិងស្នាក់អាស្រ័យនៅក្នុងខេត្តបាត់ដំបងរយៈពេល០២ថ្ងៃគិតត្រឹមថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០២០មានភ្ញៀវទេសចរជាតិនឹងអន្តរជាតិសរុប៤១.៤១៤នាក់ក្នុងនោះចំនួនភ្ញៀវបរទេសក្នុងស្រុកចំនួន៣០០នាក់ផងដែរ។នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា÷នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ដែលជាថ្ងៃទី១មានចំនួនភ្ញៀវទេសចរសរុប១៤.៦២៧នាក់ក្នុងនោះចំនួនភ្ញៀវទេសចរជាតិសរុប១៤.៥២៧នាក់និងចំនួនភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)១០០នាក់។ចំណែកនៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ដែលជាថ្ងៃទី២ចំនួនភ្ញៀវទេសចរសរុប២៦.៧៨៧នាក់ក្នុងនោះចំនួនភ្ញៀវទេសចរអន្តរជាតិសរុប២០០នាក់(ទេសចរផ្ទៃក្នុង)២០០នាក់។ របាយការណ៍ដដែលបន្តអោយដឹងថា៖ចំនួនភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តបាត់ដំបងរយៈពេល០២ថ្ងៃនេះភ្ញៀវជាតិនឹងអន្តរជាតិបានទៅកម្សាន្តលេងនៅតាមតំបន់រមណីយនិងគោលដៅទេសចរណ៍សំខាន់ៗនៅក្នុងខេត្តមានដូចជា៖រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបាណន់,ប្រាសាទឯកភ្នំ,រមណីយដ្ឋានភ្នំសំពៅ,រមណីយដ្ឋានកែច្នៃទំនប់អាងកំពីងពួយ,រមណីយដ្ឋានធម្មជាតិកែច្នៃចំការស្វាយ,រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន,រមណីយដ្ឋានធម្មជាតិទឹកធ្លាក់៥៣ស្រុកភ្នំព្រឹក,រមណីយដ្ឋាននគរជុំភ្នំព្រឹក,រមណីយដ្ឋានភ្នំកំពូល,រមណីយដ្ឋានចំការធុរេនអូរតង,រមណីយដ្ឋានធម្មជាតិល្អាងភ្នំប្រាំពីរ,តំបន់សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ,សួនមណ្ឌលកម្សាន្ត(ឡូរី)ជើងភ្នំបាណន់,សួនទឹកសុភមង្គល,សួនទឹកហហ្គោលឌិនហ៊ីននិងសួនផ្ទះផ្កាBegoniaជាដើម។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងដែរថា÷ម្ចាស់រមណីយដ្ឋាននិងនៅគោលដៅទេសចរណ៍ក្នុងខេត្តភាគច្រើនបានចូលរួមអនុវត្តទៅតាមគោលការណ៍និងការណែនាំរបស់រាជរដ្ឋាភិបាលនិងពីក្រសួងសុខាភិបាលដោយបានតម្រូវឲ្យបុគ្គលិកនៅតាមគោលដៅទេសចរណ៍កម្សាន្តត្រូវពាក់ម៉ាស់និងរង់ចាំវាស់កម្តៅនិងបាញ់អាល់កុលជូនភ្ញៀវនិងការរក្សានូវគម្លាតសុវត្ថិភាពផងដែរ៕សៅ...