ព័ត៌មានថ្មីៗបំផុត
តំណាងអយ្យការចេញដីកាកោះអោយជនសង្ស័យម្នាក់ដែលជាអតីតសមាជិកគណះបក្សប្រឆាំងចូលបំភ្លឺដំណើររឿងបរិហាកេរ្តិ៍ជាសាធារណះនិងញុះញង់
ខេត្តបាត់ដំបង÷ជនសង្ស័យម្នាក់ដែលជាអតីតសមាជិកគណះបក្សប្រឆាំងត្រូវបានចូលខ្លួនទៅតុលាការតាមដីការកោះរបស់លោកឈឺន.សុផុនតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីស្តាប់ចម្លើយនឹងសាកសួរអំពីដំណើររឿងដែលជាប់ពាក់ព័ន្ធពីបទបរិហាកេរ្តិ៍ជាសាធារណះនិងញុះញង់។ដោយក្នុងដីការនោះបានកំណត់អោយជនសង្ស័យចូលខ្លួននៅវេលាម៉ោង៩:៣០នាទីនៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០នេះដើម្បីសាកសួរនិងបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៩៣៧ចុះថ្ងៃទី១២ខែសីហាឆ្នាំ២០២០។បើយោងតាមដីការកោះរបស់តំណាងអយ្យការបានអោយដឹងថា÷ជនសង្ស័យមានឈ្មោះសំ.បូរីភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរដែលមានទីលំនៅបច្ចុប្បន្នភូមិព្រែកតាវេនឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង។ ពាក់ព័ន្ធនឹងជនសង្ស័យចូលខ្លួនទៅតុលាការនេះដែរនៅចំណុចមុខសាលាដំបូងខេត្តបាត់ដំបងស្ថិតក្នុងក្រុមទី០៧ភូមិកម្មករសង្កាត់ស្វាយប៉ោក្រុង/ខេត្តបាត់ដំបងក៏មានប្រជាពលរដ្ឋជាច្រើនផងដែរ។សមត្ថកិច្ចអោយដឹងថា÷ប្រជាពលរដ្ឋដែលមកនៅមុខតុលាការនេះមានចំនួន៤០នាក់(ស្រី១៥នាក់)ប្រើប្រាស់មធ្យោបាយម៉ូតូ១៥គ្រឿងមកពីភូមិព្រែកតាវេនឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង។ពួកគេបានមកប្រមូលផ្តុំគ្នាក្នុងគោលបំណងគាំទ្រជនសង្ស័យឈ្មោះសំ.បូរីភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅភូមិព្រែកតាវេនឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង។ដែលជនសង្ស័យរូបនេះត្រូវបានលោកឈឺន.សុផុនតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចេញដីកាកោះក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ:៩៣៧ចុះថ្ងៃទី១២ខែសីហាឆ្នាំ២០២០ដើម្បីសាកសួរបំភ្លឺពីបទ:បរិហាកេរ្តិ៍ជាសាធារណះនិងញុះញង់។ សមត្ថកិច្ចបន្តថា÷ក្រៅពីប្រមូលផ្តុំគ្នាពលរដ្ឋទាំងនោះមិនមានសកម្មភាពអ្វីនោះទេចំណែកជនសង្ស័យបន្ទាប់ពីតំណាងអយ្យការធ្វើការសាកសួររួចមកនៅវេលាម៉ោង១០:២០នាទីថ្ងៃខែឆ្នាំដដែលតំណាងអយ្យាការបានសំរេចអនុញ្ញាត្តិអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។ចំពោះករណីនេះសមត្ថកិច្ចក៏នៅមិនទាន់ដឹងថាជនសង្ស័យត្រូវបានតំណាងអយ្យការមានចំណាត់ការលើនីតិវិធីបន្តឬយ៉ាងណាទៀតនោះនៅឡើយទេ៕សៅ...
មន្ទីរកសិកម្មខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន១អោយទទួលទិញស្រូវពីសហគមន៍ផលិតស្រូវដើម្បីនាំទៅទីផ្សារក្រៅប្រទេសស្របតាមយុទ្ធសាស្ត្រជាអទ្ធិភាពរបស់រាជរដ្ឋាភិបាល
ខេត្តបាត់ដំបង÷ក្រោយពីមានការសម្របសម្រួលរវាងមន្ទីរកសិកម្មជាមួយនឹងក្រុមហ៊ុន១សហគមន៍អ្នកផលិតស្រូវចំនួន៩ក្នុងខេត្តបាត់ដំបងបានចុះកិច្ចព្រមព្រៀងលក់ស្រូវក្រអូប(SRP)ជិត១ម៉ឺនតោនឲ្យក្រុមហ៊ុនBRICOដើម្បីបម្រើការនាំចេញផ្គត់ផ្គង់ទីផ្សារក្រៅប្រទេស។ពិធីចុះកិច្ចព្រមព្រៀងលើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិតនិងផ្គត់ផ្គង់ស្រូវក្រអូប(SRP)រវាងក្រុមហ៊ុនBRICOនិងសហគមន៍កសិកម្មខេត្តបាត់ដំបងទាំង៩បានធ្វើឡើងកាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២០កន្លងមកនេះ។លោកឈឹម.វជិរ៉ាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានលើកឡើងថា÷កន្លងមកមន្ត្រីជំនាញរដ្ឋបាលខេត្តបាត់ដំបងពិសេសរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់យ៉ាងសកម្មក្នុងគោលបំណងជំរុញពិនិត្យលទ្ធភាពពាក់ព័ន្ធនិងការកៀរគរស្វែងរកដៃគូអភិវឌ្ឍផ្សេងៗដូចជាការបើកទីផ្សារមួយច្បាស់លាស់ទទួលផ្លែស្វាយផ្លែមៀនឬបន្លែជាដើម។លោកបន្តថាជាក់ស្តែងចំពោះមុខនេះបានសម្របសម្រួលឲ្យក្រុមហ៊ុនBRICOបានចុះកិច្ចសន្យាទទួលទិញស្រូវក្រអូបសរុបរហូតដល់ចំនួន៨០៨៨តោនពីសហគមន៍ចំនួន៩ក្នុងខេត្តបាត់ដំបងសំដៅលើកទឹកចិត្តដល់កសិករឲ្យកាន់តែខ្លាំងឡើងក៏ដូចជាចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់កសិករអោយកាន់តែល្អប្រសើមួយកម្រិតទៀតផងដែរ។ ដើម្បីអោយស្របតាមយុទ្ធសាស្ត្រជាអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលោកសង្ឃឹមថាដៃគូវិនិយោគដូចជាក្រុមហ៊ុនBRICOនេះនឹងបន្តបន្ថែមនូវកិច្ចសន្យាជាមួយនឹងវិស័យផ្សេងៗជាច្រើនទៀតហើយពង្រីកនូវទំហំវិនិយោគឲ្យកាន់តែធំទូលាយពីមួយដំណាក់ទៅមួយដំណាក់កាលតាមតម្រូវការទីផ្សារអន្តរះជាតិនាពេលបច្ចុប្បន្ននឹងអនាគត។ចំណែកលោកហង់.សុវណ្ណអនុប្រធាននាយកដ្ឋានកសិកម្មឧស្សាហកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានលើកឡើងដែរថា÷យន្តការកសិកម្មតាមកិច្ចសន្យានាពេលនេះបានកាត់ផ្តាច់១០០%នូវសកម្មភាពបង្អាប់បន្ថោកជាន់កទម្លាក់តម្លៃកម្រិតទាបពីឈ្មួញទាំងឡាយពិសេសនូវរដូវដែលកសិករប្រមូលកសិផលម្តងៗ។យន្តការខាងលើនេះធ្វើឲ្យក្រុមហ៊ុនដៃគូវិនិយោគបានជួបដោយផ្ទាល់ជាមួយកសិករក្នុងសហគមន៍ដើម្បីឈានដល់ការពិគ្រោះចចារគ្នាផ្តល់នូវជំនឿទុកចិត្តដល់គ្នាទៅវិញទៅមកទាំងលក្ខ័ណដែលភាគីក្រុមហ៊ុនតម្រូវទាំងតម្លៃមួយខ្ពស់ជាងទីផ្សារដែលកសិករប្រាថ្នាចង់បានផង។លោកបន្តថា÷ដើម្បីសម្រេចបាននូវគម្រោងទាំងអស់តាមការរំពឹងទុកភាគីទាំង២ត្រូវគោរពនូវលក្ខ័ណ៍ដែលបានព្រមព្រៀងគ្នាអោយមានភាពស្មោះត្រង់រវាងគ្នានឹងគ្នាដោយមានការយោគយល់គ្នាទៅវិញទៅមកទើបសម្រេចបាននូវរាល់ការងារភារកិច្ចរបស់យើងរៀងៗខ្លួនប្រកបដោយភាពជោគជ័យ៕សៅ...
ទោះបីជាអំពៅធ្លាក់ថ្លៃ កសិករឃុំជាខ្លាង ស្រុកស្វាយអន្ទរ នៅតែបន្តដាំ ជៀសជាងទៅធ្វើកាចំណាក់ស្រុកឆ្ងាយបែកពីក្រុមគ្រួសារ…
(ព្រៃវែង)….. ប្រជាកសិករជាច្រើនគ្រួសាររស់នៅក្នុងឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅតែបន្តនាំគ្នាប្រកបមុខរបរដាំដំណាំអំពៅ...
ហាងហែលទឹក ស៊ីន្នី ២ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ស្រូបយកជីវិតក្មេងប្រុសម្នាក់
ខេត្តកណ្ដាល : នៅថ្ងៃទី០៣ ខែកញ្ញាឆ្នាំ ២០២០ នៅវេលាម៉ោង១៥និង៣០នាទី មានហេតុការគួរអោតសោកស្តាយមួយបានកើតឡើងលើក្មេងប្រុសម្នាក់...
ប្រជាពលរដ្ឋជាមាតាបីតាសិស្សត្រេកអរដែលរាជរដ្ឋាភិបាលបានសម្រេចបើកទ្វាសាលារៀនឡើងវិញ
ខេត្តបាត់ដំបង÷ក្រោយពីជម្ងឺឆ្លងកូវីត១៩កើតឡើងដែលផ្តើមចេញពីប្រទេសចិនបានវាយលុកលើប្រទេសនានាជុំវិញពិភពលោកក្នុងនោះក៏មានកម្ពុជាផងបានធ្វើអោយរាជរដ្ឋាភិបាលបង្ខំចិត្តសម្រេចបិទទ្វាសាលារៀនមួយរយះ។ការបិទនេះព្រោះតែរាជរដ្ឋាភិបាលបានគិតគូខ្ពស់ដល់អាយុជីវិតរបស់សិស្សានុសិស្សក៏ដូចជាពលរដ្ឋទូទាំងប្រទេសផងដែរ។ដោយបច្ចុប្បន្នកម្ពុជាបានថមថយនៃជម្ងឺនេះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបានសម្រេចអនុញ្ញាតអោយបើកទ្វាសាលារៀនឡើងវិញនូវទូទាំងប្រទេសក្នុងពេលដ៏ខ្លីខាងមុខនេះ។ពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលសម្រេចបើកទ្វាសាលារៀនឡើងវិញនេះប្រជាពលរដ្ឋដែលជាមាតាបីតាសិស្សត្រេកអរនឹងសាទ័រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល។ពួកគាត់ថាការបិទទ្វាសាលារៀនកន្លងមកជាការខាតពេលវេលានៃការសិក្សារបស់កូនៗពួកគាត់ហើយពួកគាត់តែងបារម្ភរឿងកូនៗរបស់ពួកគាត់បាត់បង់ស្មារតីរៀនសូត្រខណះដែលពួកគេយល់ថាជាឱកាសទំនេរពួកគេដើរលេងច្រើនជួបជុំមិត្តភក្រឬផឹកសុីជាដើមដែលនាំអោយពួកគេបាត់បងចំណង់រៀនឡើងវិញបើទោះបីកន្លងមកក្រសួងបានដាក់គោលការបង្រៀនតាមអុិនធីណេតក៏ដោយចុះ។ ពួកគាត់បន្តថាការត្រេកអររបស់ពួកគាត់ក៏នៅតែមានការព្រួយបារម្ភខ្លះដែរចំពោះជម្ងឺកូវីត១៩ព្រោះវាមិនទាន់ផុតរលត់នៅឡើយដែលពួកគាត់ទាមទាអោយលោកគ្រូអ្នកគ្រូមានវិធានការការពារខ្ពស់លើបញ្ហាដែលកំពុងប្រឈមនេះ។ពាក់ព័ន្ធនឹងក្តីបារម្ភរបស់មាតាបីតាសិស្សនេះលោកយី.សុងគីប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានអោយដឹងនៅថ្ងៃទី០៥ខែកញ្ញានេះថា÷ដំណើការចូលរៀនរបស់សិស្សក្នុងខេត្តបាត់ដំបងនាថ្ងៃទី៧ខែកញ្ញាខាងមុខនេះខាងមន្ទីរត្រូវរៀបចំការបង្រៀនតាមសាលានីមួយៗដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលផងដែរដូចជារៀបតុអោយមានការកម្លាតពីគ្នាហើយមុននឹងចូលរៀនមានទឹកថ្នាំសម្រាប់បាញ់ខ្លួននឹងលាងដៃជាដើម៕សៅ...
អាជ្ញាធរក្រុងបដិសេធមតិមួយចំនួនដែលបានដើរបំផុសបំផុលថាអាជ្ញាធរខេត្តបានផ្លាស់ប្តូរទីតាំងអោយអាជីវករលក់ដូរនៅលើទីផ្សារផ្សេងក្រោយពីមានហេតុការអគ្គីភ័យកើតឡើង
ខេត្តបាត់ដំបង៖លោកអភិបាលក្រុងបានធ្វើការបដិសេធចំពោះការបំផុសបំផុលរបស់មតិមួយចំនួនដែលថាអាជ្ញាធរខេត្តឲ្យមានការផ្លាស់ប្តូរទៅលក់នៅផ្សារផ្សេងបង្កឲ្យក្រុមអាជីវករមានការយល់ច្រឡំលើអាជ្ញាធរខេត្តដោយសារទីតាំងខាងលើត្រូវបានកំពុងធ្វើការបោសសំអាតរៀបចំអនាម័យឡើងវិញហើយកន្លែងអគ្គិភ័យឆេះខ្លាំងនឹងត្រូវធ្វើការជួសជុលកែលម្អជាថ្មីដូច្នេះអាជ្ញាធរខេត្តពុំទាន់មានគោលការណ៍ណាឲ្យអាជីវករទៅលក់ដូរនៅទីកន្លែងផ្សេងនោះទេ។ការបដិសេធរបស់អាជ្ញាធរក្រុងនេះធ្វើឡើងក្រោយពីមានអាជីវករផ្ទុះការតវ៉ាខណះដែលក្រុមអាជីវករបានលេចឮពាក្យចរចាមអារាមតៗគ្នាថាអភិបាលខេត្តមានបំណងអោយក្រុមអាជីវករដូរទីតាំងលក់ដូរ។ការផ្ទុះការតវ៉ារបស់អាជីវករនេះធ្វើអោយរដ្ឋបាលក្រុងអញ្ជើញអាជីវកររងគ្រោះទាំងអស់ចូលរួមប្រជុំពិភាក្សាគ្នាកាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០កន្លងទៅថ្មីៗនេះដើម្បីអោយអាជីវករមានទំនុកចិត្តលើអាជ្ញាធរមិនដូចមតិមួយចំនួនដើរបំផុសបំផុលនោះទេ។ ក្រុមអាជីវករបានអោយដឹងថា÷ស្របពេលនៅក្នុងកិច្ចប្រជុំនោះដែរពួកគាត់ក៏បានស្នើសុំទៅអាជ្ញាធរខេត្តបាត់ដំបងអោយជួយដោះស្រាយដល់ពួកគាត់ចំនួន០៣ចំណុចផងដែរ។ដែលចំណុចទី១ពួកគាត់ស្នើសុំអោយជួយទូទាត់សំណងដល់ពួកគាត់ដែលរងគ្រោះទាំងស្រុង,ចំណុចទី២ពួកគាត់សុំអោយពន្លឿនការជួសជុលតូបឡើងវិញអោយបានឆាប់និងចំណុចទី៣ពួកគាត់សំណូមពរដល់អាជ្ញាធរខេត្តកុំយកថ្លៃជួលតូបក្នុងរយៈពេល០៥ឆ្នាំដោយសាតែពួកគាត់ខាតបង់ថវិកាច្រើនក្នុងហេតុការអគ្គិភ័យឆាបឆេះ។ឆ្លើយតបនឹងសំណើររបស់ក្រុមអាជីវកររងគ្រោះទាំង៣ចំណុចនេះលោកផេង.សិទ្ធីអភិបាលក្រុងបាត់ដំបងបានសន្យាថារដ្ឋបាលក្រុងនឹងបញ្ជូនសំណើរបស់អាជីវករទាំង៣ចំណុចនេះទៅរដ្ឋបាលខេត្តដើម្បីខេត្តធ្វើរបាយការណ៍បញ្ជូនបន្តទៅថ្នាក់ជាតិ។ សូមរំលឹកផងដែរថាហេតុការអគ្គិភ័យឆាបឆេះផ្សារណាត់ហៅផ្សារធំថ្មីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣០ខែសីហាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ក្នុងហេតុការនេះបានធ្វើអោយខូចខាតតូបទាំងស្រុងចំនួន៣៣តូបនិងតូប៤០ផ្សេងទៀតរងការប៉ះពាល់ហើយទំហំនៃការខូចខាតគិតជាទឹកប្រាក់សរុបប្រមាណជាង៨៣ម៉ឺនដុល្លារអាមេរិក៕សៅ...
មន្ទីរទេសចរណ៍ខេត្តជំរុញអោយម្ចាស់ភោជនីយដ្ឋាននឹងអាហារដ្ឋានទាំងអស់ពង្រឹងផ្នែកអនាម័យទាំងចំណីអាហារនឹងទីតាំងដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍អោយកាន់តែមានកំណើនខ្ពស់
ខេត្តបាត់ដំបង÷ការធ្វើយុទ្ធនាការក្រោមប្រធានបទ(កម្ពុជាស្អាតនិងអាហារដ្ឋានគ្មានសម្រាមក្រោមតុ)ជាលើកទី១ហើយដែលមន្ទីរទេសចរណ៍បានធ្វើឡើងក្នុងគោលបំណងបំផុសអោយបណ្តាភោជនីយដ្ឋាននិងអាហារដ្ឋាននានាក្នុងក្រុងនឹងខេត្តបាត់ដំបងចូលរួមលើកកម្ពស់នូវសោភ័ណភាពអនាម័យចំណីអាហារនិងទីតាំងបម្រើសេវាម្ហូបអាហារភេសជ្ជៈក្នុងទីប្រជុំជនក្រុង,ខេត្តក្នុងការទាក់ទាញដល់ភ្ញៀវទេសចរមកលេងក្នុងខេត្តអោយកាន់តែច្រើនថែមទៀត។នេះជាការលើកឡើងរបស់លោកអ៊ុច.អ៊ុភីនីស្សារ៉ាប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងខណះដែលលោកបានដឹកនាំមន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យាក្រោមឱវាទមន្ទីរចុះធ្វើយុទ្ធនាការខាងលើនេះកាលពីរសៀលថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២០។ លោកប្រធានមន្ទីររូបនេះបានបន្តថា៖យុទ្ធនាការនេះធ្វើឡើងដើម្បីចុះណែនាំនិងជម្រុញទៅដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាននានាក្នុងក្រុងបាត់ដំបងដើម្បីឲ្យចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមមូលដ្ឋាននិងការធ្វើអាជីវកម្មរបស់ខ្លួនត្រូវរៀបចំអោយមានធុងសម្រាមគ្រប់តុចៀវវាងបោះចោលពាសពេញក្រោមតុដែលជាការប៉ះពាល់អារម្មរបស់ភ្ញៀវ។ លោកបន្តថា÷បើទោះបីយុទ្ធនាការនេះជាលើកដំបូងក៏មន្ទីរនិងខិតខំរៀបចំឲ្យមានយុទ្ធនាការនេះជាបន្តបន្ទាប់ទៀតដើម្បីឲ្យទីក្រុងបាត់ដំបងយើងស្អាតប្រកបដោយបរិស្ថាននិងនឹងអនាម័យល្អដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ដែលឆ្លងកាត់និងមកស្នាក់នៅដើរកំសាន្តក្នុងខេត្តអោយកាន់តែមានទំនុកចិត្តផ្នែកអនាម័យនឹងបរិស្ថានល្អ។លោកបន្តថាក្រោយពីមានយុទ្ធនាការនេះលោកសង្ឃឹមថាម្ចាស់ភោជនីយដ្ឋាន,អាហារដ្ឋាន,តូបអាហារ,វីថីលក់ម្ហូបអាហារនឹងចូលរួមសហការដើម្បីជាផលប្រយោជន៍ដល់សុខភាពយើងទាំងអស់គ្នា៕សៅ...
តុលាការទុកពេល៣ថ្ងៃ ឲ្យភាគីក្រុមជាប់ពន្ធនាគារ ប្តឹងជំទាស់ពាក់ព័ន្ធជាមួយ លោក ស ថាវី រឿងលួចលក់ដីធ្លីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ
ភ្នំពេញ ៖ ក្រោយសវនាការប្រព្រឹត្តទៅពេញមួយរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ តុលាការបានសម្រេចទុកពេល៣ថ្ងៃ ឲ្យភាគីក្រុមជាប់ពន្ធនាគារប្តឹងជំទាស់...
បើកការដ្ធានចាក់ផ្លូវបេតុង១ខ្សែប្រវែងជិត៦០០ម៉ែត្រនៅភូមិកំពង់ចម្លង…
(កណ្តាល):…ពិធីបើកការដ្ធានចាក់ផ្លូវបេតុង១ខ្សែប្រវែងជិត៦០០ម៉ែត្រ នៅក្នុងភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក...
ចំនួនថវិការដែលបាត់បង់ក្នុងហេតុការឆេះផ្សារធំថ្មីមានរហូតដល់៨៣១ពាន់ដុល្លារអាជ្ញាធរកំពុងរៀបចំជួសជុលកែលម្អឲ្យប្រសើរឡើងវិញសម្រាប់អាជីវករបន្តការលក់ដូរ
ខេត្តបាត់ដំបង÷ក្រោយពីផ្សារណាត់ឬផ្សារធំថ្មីត្រូវបានអគ្គីភ័យបំផ្លាញនៅថ្ងៃទី០២ខែកញ្ញានេះរដ្ឋបាលខេត្តបាត់ដំបងបានចុះរៀបចំនៃផ្នែកខ្លះឲ្យអាជីវករចូលលក់ដូរធម្មតាឡើងវិញផងដែរ។ដោយឡែកនៅផ្នែកប៉ែកខាងលិចផ្សារដែលរងការឆេះបំផ្លាញដោយអគ្គីភ័យធ្ងន់ធ្ងរកាលពីព្រលប់ថ្ងៃទី៣០ខែសីហាកន្លងទៅនេះនៅមិនទាន់អនុញ្ញាតឲ្យចូលលក់ដូរនោះទេ។លោកសឿម.ប៊ុនរិទ្ធអភិបាលរងខេត្តទទួលបន្ទុកបានអោយដឹងថា÷រហូតមកដល់ពេលនេះនឹងជាការវាយតម្លៃចុងក្រោយគឺមានការខូចខាតជាទឹកប្រាក់សរុបប្រមាណ៨៣១ពាន់ដុល្លារ។ដោយតូបលក់ដូរបានខូចខាតទាំងស្រុងចំនួន៣២តូបប៉ាន់ប្រមាណជាទឹកប្រាក់ចំនួន៧៥ម៉ឺនដុល្លារ។ដែលតូបទាំងនោះរួមមាន÷តូបលក់គ្រឿងទេសចំនួន១៥តូបមាន៨ម្ចាស់,តូបចានឆ្នាំងចំនួន៤តូបម្ចាស់តែមួយ,តូបលក់ខោអាវចំនួន១៣តូបមាន៤ម្ចាស់។ ចំណែកតូបដែលរងការខូចខាតប្រមាណ៥០%មានចំនួន៦តូបក្នុងនោះតូបគ្រឿងទេសចំនួន៥តូបនិងតូបខោអាវ១តូបគិតជាទឹកប្រាក់ប្រមាណ៨ម៉ឺនដុល្លារផងដែរ។លោកសឿម.ប៊ុនរិទ្ធិអភិបាលរងខេត្តបានបន្តថា÷យោងតាមការពិនិត្យនឹងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញបានសន្និដ្ឋានថាហេតុផលនៃការឆេះផ្សារនេះគឺបណ្តាលមកពីការទុស្សេខ្សែភ្លើង។លោកថាដោយការឆេះនេះមានសភាពធ្ងន់ធ្ងរទាមទាឲ្យខាងមន្ទីរដែនដីនិងមន្ទីរវប្បធម៌ខេត្តសហការគ្នាពិនិត្យនិងជួយជួសជុលឡើងវិញនិងឲ្យសាម៉ីមន្ទីរធ្វើការពិនិត្យវាយតម្លៃដើម្បីធ្វើការជួសជុលឡើងវិញដើម្បីឲ្យឆ្លើយតបនិងអាគារបន្សល់ទុកពីបុរាណនិងរក្សានូវទម្រង់ដើមរបស់អតីតផ្សារចាស់មួយនេះឲ្យបានគង់វង់បន្តទៀត៕សៅ...